ចំណុចសំខាន់ៗដែលអ្នកត្រូវដឹង មុនអាយុ៣០ឈានមកដល់
ត្រឹមត្រូវហើយថាជីវិតមនុស្សមិនមែនរៀនតែមុខវិជ្ជាដែលបង្រៀននៅសាលាឬកន្លែងធ្វើការ គឺគ្រប់គ្រាន់នោះទេ អ្នកក៏ត្រូវដឹងពីមេរៀនជីវិតផងដែរ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹងមុនពេលឈានដល់អាយុ៣០ដើម្បីជីវិតស្រស់បំព្រងទៅមុខ៖
១) ជីវិតបានចាប់ផ្តើមយូរហើយ៖ អ្នកខ្លះនិយាយថាជីវិតពិតចាប់ផ្តើមនៅពេលអ្នកចាប់ផ្តើមចេញរកលុយឬពេលរៀនការហើយ។ តាមពិតវាមិនអ៊ីចឹងនោះទេ អ្វីៗសុទ្ធតែសំខាន់ទាំងអស់ ដូច្នេះហើយរាល់ការសម្រេចចិត្តនីមួយៗគឺមានការប៉ះពាល់ដល់ជីវិតរបស់អ្នក ត្រូវធ្វើការសម្រេចចិត្តឲ្យបានល្អ។
២) មិត្តភ័ក្ដិអនឡានភាគច្រើនជាមិត្តក្លែងក្លាយ៖ នេះជាអ្វីដែលយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថាជាការពិត។ មិត្តភ័ក្ដិអនឡានភាគច្រើនមិនសូវយកចិត្តទុកចិត្តឬខ្វាយខ្វល់ពីអ្នកនោះទេ ហើយក៏មិនជួយអ្នកពេលអ្នកមានអាសន្នផងដែរ។
៣) មានស្នេហា មានការឈឺចាប់៖ ទោះបីជាស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាក៏ដោយ អត្រានៃការបែកគ្នាគឺនៅតែមានជានិច្ច។ អ្វីដែលអាក្រក់ អារម្មណ៍បែកបាក់ស្នេហាគឺឈឺចាប់ខ្លាំងបំផុត។ ដូច្នេះហើយ ប្រសិនជាអ្នកមានស្នេហា អ្នកក៏ត្រូវត្រៀមចិត្តក្នុងការខ្ទេចបេះដូងដែរ។
៤) រៀនជានិច្ច៖ អ្នកខ្លះគិតថាខ្លួនឯងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត។ល។ ពួកគេគិតថាខ្លួនឯងចេះដឹងអស់ហើយ គ្មានអ្វីត្រូវរៀនបន្ថែមទៀតទេ។ ប៉ុន្តែ ចំណេះដឹងគឺសារៈសំខាន់ខ្លាំងណាស់ក្នុងជីវិតឬនៅកន្លែងធ្វើការ ដូច្នេះហើយ ត្រូវបន្តអភិវឌ្ឍន៍ ខ្លួនឯងជានិច្ច។
៥) បរាជ័យមិនសំខាន់នោះទេ៖ មិនថាអ្នកបរាជ័យប៉ុន្មានដងនោះទេ វាមិនសំខាន់សូម្បីតែបន្តិចដរាបណាអ្នកមិនបោះបង់សេចក្ដីព្យាយាមនិងមិនបោះបង់ខ្លួនឯង។ មនុស្សមិនដែលនិយាយពីភាពបរាជ័យនោះទេ ប៉ុន្តែមនុស្សនិយាយពីភាពជោគជ័យ។ អ៊ីចឹងហើយ អ្នកត្រូវខិតខំប្រឹងប្រែង តស៊ូ ព្យាយាមរហូតដល់អ្នកជោគជ័យក្នុងជីវិត៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ inc.com