អត្ថប្រយោជន៍​សំខាន់ៗ​ ​​​​​​​​​​​​​ដែល​អ្នក​ទទួល​បាន​ពី​ការ​​ឱប​មនុស្ស​ជា​ទី​​ស្រលាញ់​​​​​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​



តាម​រយៈ​ការ​សិក្សា​មួយចំនួន​បង្ហាញ​ថា​ ការឱប​នឹង​ជួយ​បំបាត់​ជំងឺ​របស់​អ្នក​​ ភាព​ឯកា​ ការ​ធ្លាក់ ទឹកចិត្ត​ និង​ភាព​តប់ប្រមល់​នានា​។​ អ្នកស្រាវជ្រាវ​បាន​បង្ហាញ​ទៀត​ថា ​នេះ​ដោយ​សារ​តែ​បេះដូង​មនុស្ស​ម្នាក់ និង​ម្នាក់​ទៀត​ប៉ះ​គ្នា​ ទើប​ធ្វើ​ឲ្យ​កើត​មាន​អារម្មណ៍​កក់​ក្ដៅ​ឡើង។ នេះ​ជា​ចំណុច​ដែល​អ្នក​គួរ​ដឹង​៖

១) ការ​ប៉ះពាល់​គ្នា​ដោយ​សារ​ការ​ឱប​នេះ នឹង​បង្កើត​ភាព​ជឿជាក់​គ្នា​ ក៏​ដូច​ជា​អារម្មណ៍​សុខ​សន្តិភាព​។ ដោយ​ការ​ឱប​នេះ​នឹង​ជួយ​បង្កើត​ឲ្យ​មាន​ការ​បើក​ចិត្ត​ និង​ចំណងមិត្តភាព​ដ៏​​ស្មោះត្រង់។

២) ការ​ឱប​អាច​បង្កើត​កម្រិត​Oxytocin ដែល​ជួយ​បង្ក្រាប​អារម្មណ៍​ឯកា អារម្មណ៍​ឃ្លាត​ពី​គេ​ឯង​ និង​កំហឹង​នានា​ទៀត​ផង​។​

៣) ការ​ឱប​ ជួយ​បង្កើត​កម្រិត​ Serotonin ក្នុង​ខ្លួន ដែល​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ល្អ និង​ពោរពេញ​ទៅ​ដោយ​ភាព សប្បាយរីករាយ។​

៤) ការ​ឱប​នឹង​ធ្វើ​ឲ្យ​អ្នក​ចេះ​ស្រឡាញ់​ខ្លួន​ឯង​ ព្រោះ​អី​ពេល​អ្នក​កើត​មក​ភ្លាម​ ​ឪពុកម្ដាយ​អ្នក​ផ្ដល់​ការ​ឱប​នេះ​ឡើង ដែល​ជា​សញ្ញា​នាំ​ឲ្យ​អ្នក​ចេះ​ស្រឡាញ់​ខ្លួន​។​

៥)​ការ​ឱប ជួយ​នាំ​ភាព​តានតឹង​នានា​ចេញ​ពី​សាច់ដុំ​ និង​រាងកាយ​អ្នក​​។

៦) ការ​ឱប​គឺ​ដូច​ទៅ​នឹង​ការ​តាំងសម្មាធិ និង​ការ​សើច​ដែរ​ ដោយ​សារ​វា​បង្រៀន​​អ្នក​ឲ្យ​លះបង់​​រឿង​គ្រប់​យ៉ាង​ចេញ ហើយ​ផ្ដោត​អារម្មណ៍​ធ្វើ​​​​​អ្វី​ដែល​អ្នក​មាន​​ទៅ​​បាន​ហើយ​។​ ការ​ឱប​​នឹង​នាំ​អ្នក​ចេញ​ពី​ការ​គិត​ច្រើន ហើយ​ប្រែ​ជា​​ភ្ជាប់​អ្នក​ទៅ​នឹង​ បេះដូង​ អារម្មណ៍​ និង​ដំណក ដង្ហើម​ទៅ​វិញ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ mindbodygreen

X
5s