វាជារឿងធម្មតានោះទេដែលមនុស្សចូលមកជីវិតរបស់អ្នកហើយដើរចេញទៅវិញ
ជាការពិតណាស់មិនអាចប្រកែកបាននោះទេ មិនមែនមិត្តភាពទាំងអស់សុទ្ធតែគង់វង្សយូរអង្វែងស្ថិតស្ថេរនោះទេ។ មនុស្សជួបគ្នាហើយបែកគ្នាវិញគឺជារឿងធម្មតាបំផុតក្នុងឆាកជីវិតរបស់មនុស្ស។ យ៉ាងណាក៏ដោយ អ្នកមិនមែនជួបមនុស្សដោយភាពចៃដន្យនោះទេ នោះដោយសារតែអ្នកមាននិស្ស័យជាមួយគ្នាទើបអ្នកអាចក្លាយជាមិត្តនឹងគ្នា។ មិត្តភ័ក្ដិខ្លះចូលមកឆាកជីវិតរបស់អ្នកដោយផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យល្អប្រសើរឡើង មកភ្លក់ឬស្គាល់បទពិសោធន៍ជីវិតជាមួយនឹងអ្នកឬមកបង្រៀនមេរៀនជីវិតខ្លះៗដល់អ្នក។
យ៉ាងណាមិញ មនុស្សម្នាក់ៗសុទ្ធតែមានភារកិច្ចឬគោលបំណងក្នុងឆាកជីវិតដែលត្រូវបំពេញ។ មិត្តភ័ក្ដិខ្លះដែលអ្នកស្គាល់តាំងពីបឋមសិក្សាដល់វិទ្យាល័យ ប៉ុន្តែដោយសារតែគេឬអ្នកសុទ្ធតែត្រូវជ្រើសផ្លូវជីវិតដែលខ្លួនឯងចង់ដើរ ឬជំនាញដែលចង់រៀននៅមហាវិទ្យាល័យ ដែលបណ្ដាលឲ្យអ្នកទាំងអស់គ្នាមិនបានសិក្សាជាមួយគ្នា ហើយបែកគ្នា។ ម៉្យាងវិញទៀត អ្នកខ្លះក៏ជាប់អាហារូបករណ៍ទៅរៀនក្រៅប្រទេសឬធ្វើការនៅក្រុមហ៊ុនផ្សេងពីអ្នក ឬរៀបការមានគ្រួសារជាប់មើលថែកូនដោយមិនសូវមានពេលចំពោះមិត្តភាពដូចពីមុន។ តែ អ្នកមិនគួរពិបាកចិត្តឬអន់ចិត្តចំពោះមិត្តភ័ក្ដិរបស់អ្នកទេ ជីវិតគឺវាអ៊ីចឹងឯង មានការជួបគ្នាតែងតែមានការបែកគ្នា។ ដូច្នេះហើយ អ្នកមិនគួររំពឹងខ្ពស់ពេកថារាល់មិត្តភាពនឹងនៅដដែលគ្មានថ្ងៃប្រែប្រួលនោះទេ។ ដរាបណាមិត្តភាពរស់នៅក្នុងបេះដូងម្នាក់ៗបើទោះបីជាអ្នកទាំងអស់គ្នាមិនបានជួបគ្នារាល់ថ្ងៃដូចកាលពីមុន ក៏មិត្តភាពមួយនេះមិនស្លាប់ដែរ។ ប្រសិនជាអ្នកនឹកគ្នា ចូរមើលរូបថតអនុស្សាវរីយដែលធ្លាប់មានជាមួយគ្នាទៅ។
ប្រែសម្រួល៖អឹុង មុយយូ
ប្រភព៖ odyssey.com