ចង់​ដឹង​ទេ​ថា មូលហេតុ​អ្វី​ទើប​ម្នាក់ៗ ចូលចិត្ត​ការ​ពន្យារពេល​ម្ល៉េះ​?​



តើ​អ្នក​​ដែល​ពន្យារ​ពេល​លើ​កិច្ចការ​ណា​ដែល​អ្នក​គ្រោង​នឹង​ធ្វើ​ដែរ​ទេ​? តើ​អ្នក​ចង់​ពន្យារ​ពេល​​ឬ​ក៏​វា​ក្លាយ​ជា​ទម្លាប់​ហើយ​? ការ​ពន្យារ​ពេល​នេះ​គឺ​​មិន​មែន​ជា​ទង្វើ​ឬ​ក៏​ទម្លាប់​ល្អ​នោះ​ទេ​។ ហេតុនេះ​អ្នក​ត្រូវ​ដឹង​ពី​ដើមចម​នាំ​ឲ្យ​អ្នក​ពន្យារ​ពេល​។

១) កិច្ចការ​គួរ​ឲ្យ​ធុញ​៖ ការងារ​ដែល​ហាក់ដូច​ជា​គួរ​ឲ្យ​ធុញទ្រាន់ មិន​​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​អ្នក​តែង​តែ​ពន្យារ​ទាំង​អស់​។​ ដូចនេះ អ្នក​គួរ​រក​ការងារ​ណា​ដែល​នាំ​ឲ្យ​អ្នកសប្បាយ​ ឬ​ក៏​កែប្រែ​ការងារ​នោះ​ឲ្យ​ចាប់​អារម្មណ៍​ជាង​​មុន ដើម្បី​កុំ​ឲ្យ​អ្នកពន្យារ​ពេល​នឹង​វា​ទៀត​។​

២) អ្នក​ធុញថប់​អារម្មណ៍​ ៖ អ្នក​ទុក​ការងារ​ចោល​ ដោយ​សារ​តែ​អារម្មណ៍​ធុញថប់ និង​តានតឹង​ខ្លាំង​។​ ភាព​តានតឹង​នោះ នឹង​វាយលុក​ទាំង​កាយ​ទាំង​អារម្មណ៍​​ ដែល​ជា​ហេតុនាំ​ឲ្យ​អ្នក​អត់អារម្មណ៍​យក​ចិត្ត​ទុកដាក់​ចំពោះ​ការងារ​។​

៣) ​មិន​ដឹង​ថា​គួរ​ចាប់​ផ្ដើម​កន្លែង​ណា​៖ នេះ​អ្នក​មិន​អាច​បន្ត​ការងារ​ទៅ​បាន​ ដោយ​សារ​តែ​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្ដើម​នូវ​ចំណុច​ណា​មុន​គេ​។ ពេល​ខ្លះ​វា​ពិត​ជា​ពិបាក​ណាស់ ក្នុង​ការ​ស្វែងរក​គំនិត​មក​ដាក់​ដំបូង​គេ​នោះ​។

៤) ចូលចិត្ត​និយាយ​ពាក្យ​«​ចាំ​ស្អែក​» ៖ ពាក្យ​នេះ​គឺ​បង្ហាញ​ថា អ្នក​មិន​អាច​ធ្វើ​កិច្ចការ​ពេល​នេះ​បាន​ទេ​។​ ពេល​ខ្លះ​អ្នក​មិន​ខ្ជិល​ទេ តែ​ដោយ​សារ​តែ​ចូលចិត្ត​និយាយ​ថា​ស្អែក ហើយ​មិន​គោរព​ពាក្យសម្ដី ទើប​កិច្ចការ​នោះ ចេះ​តែ​ពន្យារ​យូរ​ទៅ​ៗ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ developgoodhabits

X
5s