បើមានសញ្ញាទាំងនេះ មានន័យថា អ្នកកំពុងដើរទៅរកផ្លូវអន្តរាយក្នុងជីវិត
តាមពិតទៅមានកត្តាជាច្រើនណាស់ដែលបង្កើតឲ្យអ្នកក្លាយទៅជាមនុស្សដែលនាំសេចក្ដីវិនាសមកដាក់ខ្លួន។ ក្នុងនោះគឺបូករួមទាំងកត្តាគ្រួសារ និងមជ្ឈដ្ឋាននៅខាងក្រៅផងដែរ។ បើសិនជាអ្នកដឹងថា តើសញ្ញាដែលនាំជីវិតអ្នកទៅរកសេចក្ដីវិនាសនោះគឺអ្វីខ្លះនោះ អ្នកនឹងអាចរកផ្លូវគេចពីវាបាន ក្នុងនោះមាន៖
១) ការកុហក៖ មនុស្សចេះកុហកដោយសារហេតុផលច្រើនណាស់ ដោយពេលខ្លះអ្នកកុហកតិច ហើយក្នុងន័យល្អ។ តែមួយចំនួនទៀត កុហកដើម្បី ចង់ឲ្យខ្លួនឯងល្អ ហើយគេមកគោរពខ្លួនទៅវិញ។ ដើម្បីបញ្ឈប់ការធ្វើឲ្យវិនាសដល់ខ្លួនឯងទៀត អ្នកគួរតែបង្កើនការជឿ ទុកចិត្តជាមួយគ្នាទៅវិញទៅមកឲ្យបានច្រើន ហើយឈប់បន្តការកុហកគេឯងតទៅទៀត។
២) លួចរបស់របរគេ៖ មនុស្សជាច្រើនចាប់ផ្ដើមចេះលួចរបស់គេ ដោយសារការច្រណែននឹងអ្នកដទៃ ។ បើសិនជាអ្នកឃើញនរណាម្នាក់ ដែលចេះលួច របស់របរគេ នោះគឺជាសញ្ញានាំឲ្យជីវិតកាន់តែវិនាសហើយ។ ដូចនេះដើម្បីកែប្រែឲ្យមកល្អវិញ អ្នកត្រូវសួរខ្លួនឯងថា តើអ្នកចង់បានអ្វី ហើយតើខ្លួនឯងអាចផ្គត់ផ្គង់នូវការចង់បាននោះរួចដែរឬអត់?
៣) និយាយដើមគេ៖ ត្រូវហើយគ្រប់មនុស្សទាំងឡាយគឺបង្កើតឡើង ឲ្យចេះនិយាយទាក់ទងគ្នាទៅវិញទៅមក។ តែកាលដែលចំណាយពេលមកនិយាយដើមគេ គឺវាគ្មាននាំប្រយោជន៍អ្វីទេ វាមានតែនាំឲ្យអ្នកខាតបង់ទៅវិញ។ អ្នកអាចត្រូវគេស្អប់ អ្នកជាមនុស្សពង្រីកការស្អប់ពីមនុស្សម្នាក់ទៅម្នាក់ទៀត អ្នកគិតរឿងគេធំជាងខ្លួន ហើយអ្នកខ្វាយខ្វល់រឿងគេជាងខ្លួន។ នេះជាសញ្ញានៃការវិនាសច្បាស់ណាស់។
៤) ញៀនល្បែង៖ មនុស្សម្នាក់ៗ ចង់ក្លាយជាអ្នកមានលឿនណាស់។ ហេតុនេះទើបទៅខំលេងល្បែង ដោយមិនគិតធ្វើការ ព្រោះ ថាបើឈ្នះអ្នកនឹងក្លាយជាអ្នកមានលឿន។ តែការគិតគឺមិនងាយកើតឡើងដូចអ្នកគិតទេ។ ពេលខ្លះការញៀនល្បែងធ្វើឲ្យអ្នកងប់ងុល ដកខ្លួនពីហ្វូងល្បែងមិនរួចអស់មួយជីវិតទើបត្រូវ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity