នៅសុខៗ ស្រាប់តែបុកពោះ ហើយភ័យស្លន់ស្លោ តើវាបណ្ដាញពីមូលហេតុអ្វីខ្លះ?
មនុស្យម្នាក់ៗ តែងតែមានអារម្មណ៍ភ័យ ហើយគេចមិនរួចឡើយ។ អ្នកខ្លះសម្ដែងមកដូចមិនអី តែតាមពិតគឺភ័យមិនចាញ់អ្នកប៉ុន្មានឡើយ។ តើមានមូលហេតុអ្វីខ្លះទើបបណ្ដាលឲ្យមនុស្សម្នាក់ៗ ភ័យទៅកើត?
១) ភ័យខ្លាចការបរាជ័យ៖ គ្មានអ្នកចូលចិត្តការបរាជ័យឡើយ ជាពិសេសពេលអ្នកចេញធ្វើការ។ បង្ហាញការងារបានល្អ អ្នកនឹងទទួលបានបុណ្យស័ក្ដិខ្ពស់ តែបើការងារមិនល្អ វិញ អ្នកអាចបណ្ដេញចេញ។ ហេតុនេះការបរាជ័យគឺជារឿងមួយ ដែលមនុស្សគ្រប់គ្នាខ្លាច និងភ័យតក់ស្លុតមិនចង់ជួបវា។
២) ភាពស្មុគស្មាញជាច្រើន៖ ការនាំភាពស្មុគស្មាញដាក់ខ្លួនច្រើនពេក គេប្រៀបបានលើកធ្យូងភ្លើងក្ដៅមកដាក់លើខ្លួនដែរ។ ដាក់កាន់តែច្រើនអ្នកនឹងកាន់តែធ្ងន់ហើយភ្លើងនឹងកាន់តែច្រើន អ្នកនឹងកាន់តែក្ដៅ។ ហេតុនេះបើសិនជា ភាពតានតឹងអ្នក បន្ថយបានតិចតួច អ្នកនឹងលែងមានការតក់ស្លុតទៀតហើយ។
៣) ខ្វះខាតថវិកាសម្រាប់ចំណាយ៖ នេះគឺសម្រាប់អ្នកមិនសូវជាមានធនធាន។ ពេលខ្លះការខ្វះខាតធនធាននេះ អាចបង្កើតជាអារម្មណ៍តក់ស្លុតបាន សឹងតែគ្រប់ពេល ព្រោះថាអ្នកនឹងគិតថាតើពេលនេះអ្នកបានអ្វីចាយ ហើយពេលស្អែកអ្នកបានអ្វីចាយ?
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity