ជីវិត​មាន​តម្លៃ​ខ្លាំង​ណាស់ ចូរ​កុំ​រស់​នៅ​ជា​មួយ​ភាព​អវិជ្ជមាន​ច្រើន​ពេក​​



មិន​ថា​បច្ចុប្បន្ន​ភាព​របស់​អ្នក​មើល​ទៅ​ហាក់​ដូច​ជា​អាក្រក់​យ៉ាង​ណា​នោះ​ទេ ចូរ​កុំ​បោះ​បង់​ កុំ​អស់​សង្ឃឹម​នឹង​ខ្លួន​ឯង​ឲ្យ​សោះ​។ ​​មិន​ថា​​អ្នក​កំពុង​តែ​ជួប​នូវ​បញ្ហា​លុយ​កាក់ ឧបសគ្គ​ការ​សិក្សា​ឬ​ស្នេហា​នោះ​ទេ ពេលវេលា​អាក្រក់​ទាំង​នេះ​នឹង​កន្លង​ផុត​ទៅ។ ជីវិត​គឺ​ខ្លី​ណាស់ ចូរ​រស់​នៅ​ដោយ​ភាព​រីករាយ​និង​ភាព​វិជ្ជមាន។ ខាង​ក្រោម​នេះ​ជា​ហេតុផល​ដែល​បង្ហាញ​ថា​ជីវិត​ពិត​ជា​មាន​តម្លៃ៖

១) មិន​ថា​អ្នក​ផ្តោត​សំខាន់​ទៅ​លើ​អ្វី​នោះ​ទេ ត្រូវ​ដើរ​ទៅ​មុខ៖ រាល់​ពេល​ដែល​អ្នក​ជួប​ការ​បរាជ័យ អ្នក​មាន​អារម្មណ៍​ថា​វា​​ដូច​ជា​ទី​បញ្ចប់​​អ៊ីចឹង​ មិន​ដឹង​ត្រូវ​បន្ត​ឬ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​អ្វី​ទៀត​ទេ។ ចូរ​កុំ​គិត​បែប​នេះ​អី។ តាម​ការ​ពិត​ទៅ បទ​ពិសោធន៍​ដែល​អ្នក​ទទួល​បាន​គឺ​សុទ្ធ​តែ​បង្រៀន​អ្នក​អ្វី​មួយ។ ជា​មួយ​នឹង​​បទ​ពិសោធន៍​​កាន់​តែ​ច្រើន វា​ក៏​ជួយ​ឲ្យ​​អ្នក​រីក​ចម្រើន​ល្អ​ប្រសើរ​​​។ ចូរ​គិត​ក្នុង​ផ្លូវ​វិជ្ជមាន។

២) ភាព​បរាជ័យ​គឺ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​ជីវិត៖ ពិត​ប្រាកដ​ណាស់ ជីវិត​មិន​ដើរ​រលូន​ដូច​ដែល​អ្វី​អ្នក​ប្រាថ្នា​នោះ​ទេ។ ជីវិត​តែង​ជួប​ភាព​ជោគជ័យ​និង​ភាព​បរាជ័យ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ភាព​បរាជ័យ​ច្រើន​តែ​មក​បំបាក់​ទឹក​ចិត្ត​មនុស្ស​​​។ ផ្ទុយ​ទៅ​វិញ រាល់​ភាព​បរាជ័យ​សុទ្ធ​តែ​បង្កប់​នូវ​ហេតុផល​អ្វី​មួយ។ ភាព​បរាជ័យ​ទាំង​នោះ​អាច​ជា​ផ្លូវ​បង្ហាញ​អ្នក​ទៅ​រក​ភាព​ជោគជ័យ​ឬ​សម្រាប់​អ្នក​សិក្សា​និង​រីក​ចម្រើន​ទៅ​មុខ។ កុំ​យក​ភាព​បរាជ័យ​ទុក​ជា​ការ​លេង​សើច ប្រើ​ប្រាស់​វា​សម្រាប់​ភាព​រីក​ចម្រើន​ទៅ​មុខ។​

៣) ភាព​ឈឺចាប់​ធ្វើ​ឲ្យ​អ្នក​រឹង​មាំ​ជាង​មុន៖ បើ​ទោះ​បី​ជា​ស្ថាន​ភាព​ខ្លះ​ធ្វើ​ឲ្យ​​អ្នក​​ឈឺចាប់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ចូរ​អ្នក​រឹង​មាំ​ឡើង។ កុំ​អនុញ្ញាត​ឲ្យ​​ការ​ឈឺចាប់​ទាំង​នោះ​មក​គ្រប់​គ្រង​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​របស់​អ្នក​។ តាម​រយៈ​ការ​ឈឺចាប់​នេះ​ វា​នឹង​ជួយ​អ្នក​ឲ្យ​​រឹង​មាំ​ជាង​មុន​ ប្រឈម​មុខ​នឹង​បញ្ហា​និង​ដោះ​ស្រាយ​បញ្ហា​​ក្នុង​ជីវិត​បាន​ល្អ​ជាង​មុន​។ ​ផ្លូវ​ជីវិត​នៅ​វែង​ឆ្ងាយ​ទៀត កុំ​បណ្ដាល​ឲ្យ​ខ្លួន​បរាជ័យ​ត្រឹម​​តែ​ឧបសគ្គ​ប៉ុន​នេះ​។ ត្រូវ​ប្រើ​ប្រាស់​ភាព​ឈឺចាប់​ទាំង​នោះ​​សម្រាប់​រំលឹក​ខ្លួន​ឯង​កុំ​​ឲ្យ​ប្រព្រឹត្ត​វា​ម្តង​ទៀត ហើយ​ត្រូវ​​​​រស់​នៅ​ឲ្យ​ល្អ​ជាង​មុន៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ wanderlustworker.com

X
5s