​​​​រាល់​ពេល​វ៉ាកង​​ពី​​​​​ម្តង​ៗ​​ ​អ្នក​​គួរតែ​​​​​​ឆ្លៀត​ពេល​​​​​​​​​​អនុវត្ត​​កិច្ចការ​​សំខាន់ៗ​ទាំង​នេះ ​ដើម្បី​ខ្លួន​ឯង​



នៅ​តាម​សកលវិទ្យាល័យ​ វិទ្យាល័យ​​ឬ​សាលា​មួយ​ចំនួន​ សិស្ស​បាន​​បញ្ចប់​ថ្នាក់​សិក្សា​ឬ​ប្រលង​ចប់​សព្វគ្រប់​អស់​​ហើយ ​មាន​ន័យ​​ថា​សិស្ស​ឥឡូវ​នេះ​​កំពុង​​រីករាយ​ជា​មួយ​នឹង​​វិស្សមកាល​​របស់​ពួក​គេ ​ហើយ​សល់​ពេល​ទំនេរ​ច្រើន។ តើ​សិស្ស​និស្សិត​គួរ​ចំណាល​ពេល​ទំនេរ​​ទៅ​ធ្វើ​អ្វី​ខ្លះ​ទៅ​ដើម្បី​កុំ​ខ្ជះខ្ជាយ​ពេលវេលា​អស់​ប្រយោជន៍? ​ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​​គួរ​ធ្វើ​ដើម្បី​ឲ្យ​វិស្សមកាល​របស់​អ្នក​កាន់​តែ​មាន​​ន័យ​​ជាង​មុន៖

១) ស្វែង​រក​ការងារ​ក្រៅ​ម៉ោង​ឬ​ហាត់​ការ(Internship)៖ នៅ​តាម​សាលា​មួយ​ចំនួន​ ​​វិស្សមកាល​​របស់​​សិស្ស​និស្សិត​​​មាន​រយៈ​ពេល​ដល់​ទៅ​២​ទៅ​៣​ខែ​​ឯណោះ។ ដូច្នេះ​ហើយ អ្នក​គួរ​តែ​​ព្យាយាម​ស្វែង​រក​ការងារ​ក្រៅ​ម៉ោង​ឬ​​ហាត់​ការ​​ព្រោះ​តាម​ស្តង់ដារ​​ការ​សាកល្បង​ការងារ​ដំបូង​​គឺ​មាន​រយៈ​ពេល​៣​ខែ​ដូច​គ្នា។ ​អ៊ីចឹង​ហើយ អ្នក​មាន​ពេល​វេលា​គ្រប់​គ្រាន់​​ក្នុង​ការ​ធ្វើ​ការ​​ ​ហើយ​ទទួល​បាន​បទពិសោធន៍​ការងារ ចំណេះ​ដឹង​ផ្សេង​ៗ​និង​​អាច​រក​ប្រាក់​កម្រៃ​ក៏​ថា​បាន។

២) អាន​សៀវភៅ៖ ​អ្នក​ប្រហែល​ជា​​រវល់​អាន​សៀវភៅ​មេរៀន​ឬ​ធ្វើ​កិច្ច​ការ​សាលា​​កន្លង​មក​ដោយ​គ្មាន​ពេល​វេលា​សម្រាប់​អាន​សៀវភៅ​អ្វី​ថ្មី​ទេ។ ឆ្លៀត​ក្នុង​​ពេល​​​វិស្សមកាល​​នេះ អ្នក​គួរ​តែ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ដើម្បី​ក្រេប​យក​ចំណេះ​ដឹង​ថ្មី​ៗ​​​​ឬ​​ពង្រឹង​ចំណេះ​ដឹង​ទូ​ទៅ​ឲ្យ​កាន់​តែ​ពូកែ។

៣) ដើរ​កម្សាន្ត៖ ពិត​ប្រាកដ​ណាស់​ថា​​ពេល​អ្នក​សិក្សា​ អ្នក​មិន​មាន​ពេលវេលា​គ្រប់​គ្រាន់​ទៅ​ដើរ​លេង​ឆ្ងាយ​ៗ​នោះ​ទេ​ព្រោះ​ខ្លាច​តាម​មិន​ទាន់​មេរៀន​ឬ​ចំនួន​នៃ​ការ​ឈប់​នៅ​សាលា​គឺ​មាន​កំណត់។ ​អ្នក​ក៏​នឿយហត់​នឹង​ការ​ប្រលង​​ឬ​ការ​ខិត​ខំ​សិក្សា​កន្លង​មក​​ អ្នក​គួរ​ណា​តែ​ដើរ​លេងលំហែកាយ​​ដើម្បី​កាត់​ស្តេ្រស​និង​ទៅ​កន្លែង​​​​ដែល​អ្នក​មិន​ធ្លាប់​ទៅ។ ស្រួល​មិន​ស្រួល អ្នក​ក៏​អាច​ស្វែង​យល់​ពី​ខ្លួន​ឯង​បាន​ច្បាស់​ជាង​មុន​តាម​ការ​ដើរលេង​​កម្សាន្ត​នេះ។

៤) ធ្វើ​​អ្វី​​​ដែល​អ្នក​ពុំ​មាន​​ពេល​ធ្វើ​កន្លង​មក​៖ ប្រហែល​មាន​រឿង​ជា​ច្រើន​ដែល​អ្នក​ចង់​ធ្វើ​កន្លង​មក​តែ​គ្មាន​ពេលវេលា​សមរម្យ​ធ្វើ​សោះ។ ឧទាហរណ៍​ថា​​អ្នក​​ចង់​​រៀន​ហែល​ទឹក រៀន​​ឧបករណ៍​តន្ត្រី​ឬ​ចង់​ទៅ​មើល​​កុន​ជា​ដើម។​ អ្នក​អាច​សិក្សា​បាន​ក្នុង​ពេល​​​វិស្សមកាល​​​នេះ។ បន្ថែម​ពី​លើ​នេះ អ្នក​ក៏​អាច​​រៀន​វគ្គ​ខ្លី​ៗ​សម្រាប់​ត្រៀម​​ថ្នាក់​ឆ្នាំ​ក្រោយ​ក៏​បាន​ដែរ។ មិន​ថា​អ្នក​គ្មាន​អ្វី​នោះ​ទេ​ឲ្យ​តែ​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​រីករាយ​ឬ​​ល្អ​ប្រសើរ​​ជាង​មុន​សុទ្ធ​តែ​មាន​ន័យ​ទាំង​អស់៕

អត្ថបទ៖ អុឹង មុយយូ

X
5s