នៅពេលជួបឧបសគ្គធំៗក្នុងជីវិត អ្នកគួរប្រើរូបមន្ត3Pនេះ
ជាធម្មតានោះទេ ជីវិតតែងតែមានថ្ងៃល្អនិងថ្ងៃអាក្រក់។ ការងារក៏ដូចគ្នាដែរ ពេលខ្លះអ្វីៗក៏សម្រេចបានដូចបំណង តែពេលខ្លះវិញ អ្វីៗក៏មិនដើរដូចអ្វីដែលអ្នកគិតឡើយ។ បញ្ហាតែងតែកើតមានជានិច្ច។ ដូច្នេះហើយ មិនថាអ្នកជួបភាពបរាជ័យឬឧបសគ្គប៉ុន្មានដងនោះទេ ចូរកុំទាន់បោះបង់ចោល។ ចូរសាកល្បងអនុវត្តចំណុច 3P នេះសិន៖
១) Patience ( ភាពអត់ធ្មត់) ៖ មិនថាយើងធ្វើកិច្ចការអ្វីនោះទេ អ្នកតែងតែជួបនូវភាពបរាជ័យឬឧបសគ្គនានាជាដើម ដែលទាំងនេះអាចធ្វើឲ្យអ្នកបាក់ទឹកចិត្តនិងចង់បោះបង់ចោល។ ប៉ុន្តែ អ្នកត្រូវចងចាំថាបុគ្គលជោគជ័យមិនដែលបោះបង់រាល់ពេលពួកគេជួបបញ្ហានោះទេ ផ្ទុយទៅវិញ ពួកគេនឹងព្យាយាមរកដំណោះស្រាយ ដែលទាំងនេះត្រូវការពេលវេលានិងភាពអត់ធ្មត់។ ដូច្នេះហើយ ដំណើរទៅរកភាពជោគជ័យដាច់ខាតត្រូវតែមានភាពអត់ធ្មត់ឲ្យបានខ្ពស់ព្រោះអ្វីៗត្រូវការពេលវេលា។
២) Positivity ( ការគិតវិជ្ជមាន)៖ រាល់ពេលដែលបញ្ហាកើតមានឡើងម្តងៗ អ្នកងាយនឹងមានអារម្មណ៍តានតឹង មួម៉ៅនិងគិតអវិជ្ជមានណាស់។ ប៉ុន្តែ ការគិតអវិជ្ជមាននិងមានអារម្មណ៍មិនល្អនឹងមិនហុចផលល្អដល់អ្នកនោះទេ។ ដូច្នេះហើយ អ្នកត្រូវរៀនគិតវិជ្ជមាននិងរៀនគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ។ ការគិតវិជ្ជមាននឹងជួយជំរុញអ្នកឲ្យដើរទៅមុខនិងដើរបានឆ្ងាយ។
៣) Perseverance ( ការបន្តខិតខំ មិនចុះចាញ់)៖ ហេតុផលដែលមនុស្សជាច្រើនមិនជោគជ័យគឺដោយសារតែពួកគេងាយចុះចាញ់នឹងបញ្ហា។ អ្នកត្រូវដឹងថាមិនថាអ្នកធ្វើអ្វីនោះទេ បញ្ហាគឺជៀសមិនផុតឡើយ។ អាក្រក់ជាងនេះទៅទៀតបញ្ហាខ្លះហាក់ដូចជាអស់សង្ឃឹមនិងពិបាកក្នុងការដោះស្រាយថែមទៀត។ ប្រសិនជាអ្នកចុះចាញ់ អ្នក១០០ភាគរយគឺទទួលបានភាពបរាជ័យ។ យ៉ាងណាក៏ដោយ ប្រសិនអ្នកមិនចុះចាញ់ បន្តការខិតខំ រកដំណោះស្រាយផ្សេង ថ្ងៃណាមួយអ្នកនឹងជោគជ័យជាមិនខាន។ ការខិតខំនឹងយកឈ្នះនូវឧបសគ្គបាន៕
ប្រែសម្រួល៖ អ៊ឹង មុយយូ
ប្រភព៖ bornrealist.com