លោក​អ្នក​ដឹង​ទេ​ថា​ ​កម្រិត​អាយុ​ ​​ប្រាប់​អ្នក​​ពី​​កម្រិត​​នៃ​ភាព​ឆ្លាត​វ័យពេញ​មួយ​ជីវិត​​របស់​អ្នក?​



​ប្រសិនបើ​អ្នក​តែងតែមាន​អារម្មណ៍​ថា​សមត្ថភាព​ខ្លួន​អ្នកមាន​ពេល​ឡើង​ឬ ធ្លាក់ចុះ អ្នកសិក្សា​ស្រាវជ្រាវ​នឹង​នាំ​ដំណឹង​ល្អ​ដល់​អ្នក​។ ក្រុម​អ្នកស្រាវជ្រាវ​មួយក្រុម​ដឹកនាំ​ដោយ​លោក Joshua Hartshorne បានធ្វើ​តេស្ត​ទៅលើ​មនុស្ស​ជាច្រើន​ពាន់​​នាក់​ដែលមាន​អាយុ​ចាប់ពី ​១០​ ទៅ ៩០​​ឆ្នាំ អំពី​សមត្ថភាព​ផ្សេងៗ​​​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ Business Insider។ 

​ខួរក្បាល​មានការ​គិត​និង​ចងចាំ​ល្អ​​នៅ​ពេល​មាន​​អាយុ​ 18​ឆ្នាំ​ លោក Joshua Hartshorne បាន​ប្រើប្រាស់​ឧបករណ៍​សម្រាប់​វាស់​ភាព​ឆ្លាត​វៃ Wechsler Adult Intelligence Scale ទៅក្នុង​ការសិក្សា​មួយ​ពី​បម្រែបម្រួល​កម្រិត​ភាព​ឆ្លាត​វៃ ដោយ​គេ​បាន​រកឃើញថា ​អ្នកចូលរួម​ជាទូទៅ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការគិត​និង​ចងចាំ​បានល្អ​នៅ​អាយុ​ 18​ឆ្នាំ​។​

​សមត្ថភាព​ចងចាំ​ឈ្មោះ​នរណាម្នាក់​បានល្អ​នៅ​អាយុ ​២២​ឆ្នាំ តាមរយះ​អត្ថបទ​សិក្សា​ស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ 2011 ដែលមាន​ចំណងជើង​ថា អាយុ​និង​ការវិវឌ្ឍ​ភាព​ឆ្លាត​វៃ (Where cognitive development and aging me) បាន​រកឃើញថា​មនុស្ស​យើង​ពូកែ​ចងចាំ​ឈ្មោះ​បានល្អ​នៅ​អាយុ​ជាង 20​ឆ្នាំ​។​

សមត្ថភាព​ចំណាំ​មុខ​នរណាម្នាក់​បានល្អ​នៅ​កំឡុង​អាយុ 32​ឆ្នាំ​ បើតាម​អ្នកស្រាវជ្រាវ​ជាច្រើន​នាក់​ ដែល​កំពុង​សិក្សា​ពី​អត្ថបទ​មួយ​មាន​ចំណងជើង​ថា កំពូល​អ្នក​ពូកែ​ចាំ បាន​ឲ្យ​ឃើញថា ​មនុស្ស​ជាច្រើន​មាន​សមត្ថភាព​ពិសេស​អាច​ចំណាំ​មុខ​នរណាម្នាក់​បានល្អ​ក្នុង​កំឡុង​អាយុ 30​ឆ្នាំ​។​

សមត្ថភាព​ផ្ចង់ស្មារតី​កើន​ខ្ពស់​នៅ​អាយុ​ 43​ឆ្នាំ តាម​ការសិក្សា​ស្រាវជ្រាវ​មួយ​ក្នុង​ឆ្នាំ​2015 របស់​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Harvard និង Boston Attention and Learning Laboratory បាន​រកឃើញថា​ សមត្ថ​ភាព​ក្នុងការ​ផ្ចង់ស្មារតី​របស់​យើង​កើនឡើង​ខ្ពស់​នៅ​អាយុ 43​ឆ្នាំ​។ លោក Joe DeGutis អ្នកដឹកនាំ​ការសិក្សា​ស្រាវជ្រាវ​នេះ បាន​មានប្រសាសន៍ថា ខ​ណៈ​​ពេលដែល​ក្មេងៗ​អាចធ្វើ​ការគិត​វិភាគ​បាន​លឿន​រហ័ស មនុស្ស​ដែល​ឈានចូល​ពាក់កណ្ដាល​ជីវិត​របស់​ពួកគេ​ មាន​សមត្ថ​ភាពខ្លាំង​ក្នុងការ​ផ្ចង់ស្មារតី​។​

​យើង​អាច​យល់​អារម្មណ៍​នរណាម្នាក់​បាន​ល្អ​នៅ​អាយុ 48 យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់លោក Hartshorne ដោយ​គេ​បាន​យក​រូបថត​មនុស្ស​ជាច្រើន​សន្លឹក​ដោយ​កាត់​រង្វង់​ភ្នែក​ចេញ ហើយ​ធ្វើការ​សាកសួរ​ទៅកាន់​អ្នកចូលរួម​ពី​អារម្មណ៍​មនុស្ស​ក្នុង​រូបថត​ទាំងនោះ ជា​លទ្ធផល​បាន​បង្ហាញថា ​អ្នកចូលរួម​ដែលមាន​អាយុ​ 48​ឆ្នាំ​ធ្វើ​ការទស្សទាយ​បានល្អ​ជាងគេ​។​

​សមត្ថភាព​ក្នុងការ​គណនា​គណិតវិទ្យា​សាមញ្ញៗ​នៅពេល​យើង​មាន​អាយុ 50​ឆ្នាំ​ ​យើង​តែងតែ​គិតថា ​ជំនាញ​គណិតវិទ្យា​របស់​យើង​ធ្លាក់ចុះ​បន្ទាប់ពី​យើង​ឈប់​រៀន​ និង​មិនបាន​អនុវត្ត​វា​យូរ​​ឆ្នាំ។ តែ​យើង​គួរតែ​ចាំ​ថា សមត្ថភាព​ធ្វើការ​គណនា​លេខគុណ ចែក​សាមញ្ញៗ របស់​យើង​បានល្អ​បំផុត ​គឺ​នៅ​អាយុ 50ឆ្នាំ។ ​

សមត្ថភាព​រៀន​ពី​ព័ត៌មាន​ថ្មីៗ​កើន​ខ្ពស់​នៅ​កំឡុង​អាយុ ​៥០​ឆ្នាំ​ ​ដូច​ទៅ​នឹង​សមត្ថភាព​គណនា​គណិត​វិទ្យា​​អីចឹង​ដែរ​ សមត្ថភាព​រៀន​និង​ស្វែងយល់​ព័ត៌មាន​ទូទៅ​ដូចជា ប្រវត្តិសាស្ត្រ និង​គំនិត​នយោបាយ​ជាដើម កើន​ខ្ពស់​នៅពេល​យើង​ឈានដល់​អាយុ​ 50​ឆ្នាំ នេះ​បើ​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់លោក Hartshorne។

ជំនាញ​ប្រើប្រាស់​ពាក្យ​បានល្អ​នៅ​អំឡុង​អាយុ 67​ឆ្នាំ​ ​តាមរយៈ​ពិន្ទុ​លើ​ការធ្វើ​តេស្ត​​ជ្រើសរើស​ពាក្យ បាន​រកឃើញថា​ មនុស្ស​ភាគច្រើន​ដែលមាន​អាយុ​ចន្លោះ​ពី​ជាង​ 60​ឆ្នាំ ទៅដល់​ជិត​ 70​ឆ្នាំ មាន​សមត្ថភាព​ប្រើប្រាស់​ពាក្យពេចន៍​បានល្អ​៕

ដោយ៖ លង់ វណ្ណៈ​

X
5s