ចេះ​មើល​ និង​សម្គាល់​ ទំនិញ​​ពិត​ឬ​​ក្លែង​ក្លាយ​​ហើយ​ឬ​នៅ?​



ទំនិញ​ពិត ឬ​ទំនិញ​ក្លែង​ក្លាយ​បាន​និង​កំពុង​ក្លាយ​ជា​ប្រធាន​បទ​​មួយ​សម្រាប់​បង​​​ប្អូន​ប្រជាពលរដ្ឋ​​យើង​ដោយ​សារ​តែ​លំហូរ​ទំនិញ​ពី​ក្រៅ​ប្រទេស​មក​មាន​ច្រើន​ ហើយ​ច្រើន​ទាំង​ប្រភេទ​ទំនិញ​ និង​ច្រើន​ទាំង​ម៉ាក​ យីហោ។ ​ថ្ងៃ​នេះ​ BizKhmer ​នឹង​លើក​យក​ប្រធាន​បទ​​មួយ​ និយាយ​អំពី​ ទំនិញ​ពិត​ ឬ​ទំនិញ​ក្លែង​ក្លាយ៖ ១) ​របៀប​​វាយ​តម្លៃ​ទំនិញ​ ក) ​ទិញ​ទំនិញ​ណា​មក​ពី​ក្រុមហ៊ុន​​មាន​កេរ្តិ៍ឈ្មោះ​ មាន​គេ​ស្គាល់​ច្រើន៖ ជា​វិធី​សាមញ្ញ​ជាង​គេ​​ និង​សុវត្ថិភាព​ជាង​គេ​​ព្រោះ​ថា​ ​គេ​ធ្លាប់​មាន​ជំនឿ​ចិត្ត​ ដឹង​និង​ស្គាល់​ផលិតផល​​រួច​ហើយ។ ​ទិញ​ពី​ក្រុមហ៊ុន​ ឬ​ហាង​អនឡាញ​ដែល​មិន​ធ្លាប់​ឮ​ឈ្មោះ​ ទោះ​បី​ជា​មាន​ មាន​ឈ្មោះ​​ មាន​ឡូហ្គូ​ត្រឹម​ត្រូវ​ ក៏​ពិបាក​ជឿ​ទុក​ចិត្ត​ដែរ។ ​មាន​ចំណុច​ពីរ​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​ ថា​ ក្រុមហ៊ុន​លក់​ផលិតផល​ពិត​គឺ​មាន៖ វែប​សាយ​ផ្លូវ​ការ​ និង​ត្រឹម​ត្រូវ​ និង​ទី​ពីរ​ យើង​អាច​មើល​ពី​​មតិ​យោបល់​អ្នក​ចូលអាន​​ និង​ការ​វាយ​តម្លៃ​លើ​ផលិតផល​ឬ​សេវាកម្ម​ដែល​គេ​ហៅ​ជា​អង់គ្លេស​ថា​ User Review (សូម្បី​តែ​ផលិតផល​​មាន​ចំណុច​មិន​ល្អ​ច្រើន ក៏​យើង​អាច​ដឹង​តាម​រយៈ​មតិ​យោបល់​អ្នក​ប្រើ​ប្រាស់​ដែរ)។ ខ) ​​ផ្ដល់​ជូន​ពិសេស​ពេក​ ពិបាក​នឹង​ជឿ​ និង​ទទួល​យក៖ ​​មិន​ប្រាកដ​ថា​ ទំនិញ​​ក្លែង​ក្លាយ​លក់​ទាប​ជាង​ផលិតផល​ពិត​រហូត​នោះ​ទេ​ ប៉ុន្តែ​ច្បាស់​ណាស់​ថា​ ​​ប្រសិន​បើ​ក្នុង​ដំណាក់​កាល​នៃ​ការ​ចរចា​ហើយ​គេ​ផ្ដល់​ជូន​តម្លៃ​ពិសេស​ រហូត​ដល់​យើង​ពិបាក​ជឿ​ នោះ​ប្រាកដ​ជា​សញ្ញា​មិន​ល្អ​ជា​មិន​ខាន។ ឧទាហរណ៍​តម្លៃ​លក់ ២០០​ដុល្លារ​ ចរចា​គ្នា​ចុះ​ឡើង​នៅ​សល់​តែ ៧០​ដុល្លារ​ជា​ដើម។ គ) វិធី​មាន​ប្រសិទ្ធភាព​មួយ​ទៀត៖ ប្រៀប​ធៀប​អា​ពិត​និង​អាក្លែងក្លាយ៖ ត្រូវ​ចាំ​ថា​ អ្វី​ៗ​ក៏​មាន​នៅ​លើ​​អ៊ីនធឺណិត​ដែរ​ ដូច្នេះ​ បើក​មើល​រូបភាព​ ហើយ​ផ្ទៀងផ្ទាត់​គ្នា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ។ អ្នក​ពិនិត្យ​មើល​ម្ដង​ហើយ​ម្ដង​ទៀត​ អ្នក​នឹង​ឃើញ​​ចំណុច​ខុស​គ្នា​ ហើយ​អាច​កំណត់​បាន​ថៃ​ជា​ទំនិញ​ពិត​ឬ​មិន​ពិត។ ចំណុច​ត្រូវ​ពិនិត្យ​គឺ​ សម្បក​ ការ​វេច​ខ្ចប់​ ការ​រចនា​ និង​អក្សរ​ និង​រូបភាព​នៅ​លើ​សម្បក​វេច​ខ្ចប់។ ២) របៀប​ពិនិត្យ​មើល​ជាក់​ស្ដែង​ថា​ពិត​ឬ​មិន​ពិត (ករណី​ដែល​អ្នក​ទិញ​​ដោយ​ផ្ទាល់) ក) ​ពិនិត្យ​មើល​សម្បក​វេច​ខ្ចប់៖ ​​ត្រូវ​ចាំ​ថា​ ​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​ល្បី​ គឺ​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង​ណាស់​ទៅ​លើ​ការ​រចនា​សម្បក​​ និង​ការ​វេច​ខ្ចប់។ ​អ្នក​​អាច​មើល​ឃើញ​ដោយ​ងាយ​តាម​រយៈ​រូបភាព​ អក្សរ​ ទឹក​ថ្នាំ​ ការ​អ៊ុត​ (laminate) និង​មាន​គុណភាព​ ស្វិត​រឹង​មាំ។ ផលិតផល​ក្លែង​ក្លាយ​មួយ​ចំនួន​ធំ​ ​ច្រើន​តែ​សរសេរ​អក្សរ​​អង់គ្លេស​មិន​បាន​ត្រឹម​ត្រូវ​ ដូច​ជា​ខុស​ពាក្យ​ ឬ​វេយ្យាករណ៍​ជា​ដើម។ ខ) មើល​គុណភាព​ជាក់​ស្ដែង៖ ទោះ​បី​ជា​​ផលិតផល​ក្លែង​ក្លាយ​មាន​រូបរាង​ដូច​គ្នា​ស្ទើរ​តែ​បេះ​ដាក់​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ជា​ចំណុច​ជា​ច្រើន​ទៀត​​ដែល​យើង​អាច​កត់​សម្គាល់​បាន។ តួយ៉ាង​ ដូច​ជា​គុណភាព​ជាក់ស្ដែង​ ដែល​សំដៅ​របៀប​ផលិត​ដែល​យើង​អាច​កត់​សម្គាល់​បាន​មាន​ដូច​ជា​ ៖ កន្លែង​ខ្លះ​នៃ​ផលិតផល​ធ្វើ​ដោយ​ជ័រ​មិន​មែន​ដែក​ បិទ​ Stickers (អក្សរ​ ឬ​រូបភាព) ជា​ជាង​ ឆ្លាក់​ឬ​ព្រីន​អក្សរ​ជាប់​នឹង​ផលិតផល​ ស្នាម​ថ្នេរ​ដែល​អាច​មើល​ឃើញ​នឹង​ភ្នែក​មិន​ជាប់​ល្អ​។ គ) ​សម្បក​វេច​ខ្ចប់​មិន​ស៊ី​នឹង​ផលិតផល​ខាង​ក្នុង៖ ​បើ​ផលិតផល​ខាង​ក្នុង​មើល​ទៅ​មិន​ត្រូវ​ជា​មួយ​ង៉ាំ​​នៃ​ការ​រចនា​ខាង​ក្នុង​ ​គឺ​ច្បាស់​ជា​មាន​បញ្ហា​​ជា​មិន​ខាន។ នោះ​ជា​សញ្ញាណ​ដំបូង​​ ​ដែល​បង្ហាញ​ថា​ ផលិតផល​នោះ​មិន​មែន​ជា​ផលិតផល​ពិត​នោះ​ទេ។ ​ចំណុច​មួយ​ទៀត​ដែល​អ្នក​គួរ​ធ្វើ​ គឺ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ ឬ​ទិន្នន័យ​​បច្ចេកទេស​នៅ​សម្បក​វេច​ខ្ចប់​ និង​ព័ត៌មាន​​​បច្ចេកទេស​នៅ​លើ​សម្បក​ផលិតផល​ផ្ទាត់។ ​អ្នក​អាច​នឹង​រក​ឃើញ​ ចំណុច​ខុស​គ្នា។ ​​​​​​​​​ឃ) ​ផ្ទៀងផ្ទាត់​ជា​មួយ​​​នឹង​ការ​​បន្ថែម​ជូន​​ផ្សេងៗ៖ ​ត្រូវ​ចាំ​ថា​ ផលិតផល​ពិត​គឺ​មិន​មែន​មាន​នៅ​ក្នុង​សម្បក​វេច​ខ្ចប់​តែ​ផលិតផល​មួយ​មុខ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​មាន​ទាំង​ព័ត៌មាន​​​របៀប​ប្រើ​ប្រាស់​ អាច​មាន​ប័ណ្ណ​ធានា​ ​ប័ណ្ណ​សមាជិក​ និង​ក្រដាស​ផ្ដល់​ព័ត៌មាន​ផ្សេងៗ។ ដោយ​ឡែក ផលិតផល​ក្លែងក្លាយ​ប្រហែល​គ្មាន​នោះ​ទេ។ ​​៣) ​ត្រូវ​មាន​ការ​សង្ស័យ​ខ្លាំង​នឹង​សម្បក​ ឬ​ប្រអប់​វេច​ខ្ចប់​ ក) ​នៅ​លើ​ប្រអប់​ ឬ​សម្បក​ ​វេច​ខ្ចប់​ ​តែង​តែ​មាន​ស្លាក​​​ដែល​បិទ​បង្ហាញ​នូវ​ព័ត៌មាន​ជា​ច្រើន​ក្រៅ​ពី​ព័ត៌មាន​បច្ចេកទេស​ ដូច​ជា​ ​bar codes​ ពាណិជ្ជ​សញ្ញា​ (Logo ឬ​ពណ៌​ត្រឹម​ត្រូវ) ព័ត៌មាន​អំពី​ប៉ាតង់​​​ និង​និមិត្ត​សញ្ញា​ផ្សេងៗ​អំពី​ការ​បម្លែង​​ផលិតផល​ឱ្យ​មាន​ប្រយោជន៍​​​ឬ​​​អភិរក្ស​បរិស្ថាន​ ជា​ដើម។ ផលិតផល​ក្លែងក្លាយ​មាន​ព័ត៌មាន​ទាំង​អស់​នេះ​មិន​គ្រប់គ្រាន់។ ខ) ​មើល​​កន្ទុយ​ក្រដាស​តូចៗ) (Sticker) ​ប្រសិន​បើ​អ្នក​រក​មិន​ឃើញ​​ថា​ផលិតផល​នោះ​ផលិត​នៅ​ប្រទេស​ណា​ទេ​ ឬ​គ្មាន​ bar code ឬ​ លេខ​កូដ​ប្រទេស​នោះ​ទេ​ ប្រហែល​ជា​ចំណុច​គួរ​ឱ្យ​សង្ស័យ​បំផុត។ ម្យ៉ាង​ទៀត ប្រសិន​បើ​ផលិតផល​​ក្លែងក្លាយ​អាច​នឹង​មាន​​បិទ​ Sticker ហើយ​អាច​ដាក់​ថា​ Made in China ប្រសិន​បើ​ផលិតផល​នោះ​ផលិតផល​នៅ​​បណ្ដា​បស្ចឹម​ប្រទេស​ ​ប៉ុន្តែ​បើ​ដាក់​ថា​ ដំឡើង​នៅ​ចិន (assembly in China) ជា​រឿង​​ត្រឹម​ត្រូវ​ទេ។ គ) ព័ត៌មាន​អំពី​សុវត្ថិភាព​ផលិតផល​៖ ​​​​​ផលិតផល​អេឡិចត្រូនិក​ ​ឬ​ផលិតផល​ដែល​ពាក់ព័ន្ធ​បច្ចេកទេស​​ គឺ​សុទ្ធ​តែ​បិទ​ និង​បង្ហាញ​ព័ត៌មាន​​អំពី​ការ​ទទួល​បាន​ការ​បញ្ជាក់​ពី​កម្រិត​សុវត្ថិភាពពី​ស្ថាប័ន​ធំៗ​ក្នុង​លោក​ ​ដូច​ជា​ ​នៅ​សសហរដ្ឋ​អាមេរិក​​ គេ​​​មាន UL (Underwriter Laboratory) ​ឬ​ ETL Listed Mark នៅ​ អឺរ៉ុប​គេ​ប្រើ​​ CE និង​នៅ​កាណាដា ​CSA (Canadian Standards Association) ដែល​បង្ហាញ​ពី​ការ​ទទួល​បាន​ការ​ទទួល​ពី​ស្ថាប័ន​វាយ​តម្លៃ​សុវត្ថិភាព​ផលិតផល។ ផលិតផល​ក្លែង​ក្លាយ​អាច​នឹង​គ្មាន​ការ​បញ្ជាក់​ពី​ស្ថាប័ន​ណា​មួយ​ក្នុ​ង​ចំណោម​ស្ថាប័ន​ទាំង​បី​ខាង​លើ​នេះ​នោះ​​ទេ៕ ប្រភព៖ WikiHow
X
5s