ពិសារ​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​កាហ្វេយូរ​ៗ ​ទៅ​ធ្វើ​ឱ្យ​មនុស្ស​​​ស្ថិត​នៅ​លើ​ផ្លូវ​ទៅ​កាត់​ធាតុ​ញៀន​



សំណួរ​មួយ​​​តែង​​តែ​ចោទ​​សួរ​ថា​​ តើ​កាហ្វេ​ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំងអាច​​ចាត់​ទុក​ជា​ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​ញៀន​ដែរ​ឬ​ទេ? ​អ្នក​ខ្លះ​យល់​ស្រប​ ឯ​អ្នក​ខ្លះ​ទៀត​ក៏​មិន​​យល់​ស្រប។ ប៉ុន្តែ ​​ថ្មី​ៗ​នេះ​ក៏​មាន​​​ស្ថាប័ន​ជំនាញ​នៅ​សហរដ្ឋ​អាមេរិក​ បាន​​ចាត់​ទុក​ភេសជ្ជៈ​ប៉ូវ​កម្លាំងនិង​កាហ្វេ​​ ចូល​ទៅ​​ក្នុង​​ភេសជ្ជៈ​ដែល​មាន​សារធាតុ​ញៀន​ផង​ដែរ។ តាម​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​​ដោយ​សមាគម ​​​​​American Society of Addiction Medicine បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​​​យ៉ាង​ខ្លាំង​រវាង​​ការ​​ប្រើប្រាស់​គ្រឿង​ញៀន​​​​និង​ភេសជ្ជៈ​ថាមពល​​ ដែល​នេះ​ជា​រឿង​​ដ៏​ឲ្យ​ភ្ញាក់ផ្អើល​មួយ។ អ្នក​ស្រាវជ្រាវ​ក៏​បាន​ឱ្យ​ដឹង​​ថា ​អ្នក​ដែល​​ប្រើប្រាស់​គ្រឿងញៀន​និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​​ក៏​អាច​ឈាន​ដល់​ការ​​ប្រើប្រាស់​អំពើ​ហិង្សា​​នា​​ថ្ងៃ​អនាគត​ក៏​ថា​បាន​។ ​ដោយ​ឡែក ​ការ​សិក្សា​ដាច់​ដោយ​ឡែក​​​​មួួ​ទៀត​ ដែល​​បោះពុម្ព​​ដោយ​​​ទិន្នានុប្បវត្តន៍​ Neuropsychopharmacology បាន​​សរសេរ​ថា​ ក្មេង​ជំទង់​ដែល​​ទទួលទាន​​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​នៅ​វ័យ​ក្មេង​អ៊ីចឹង​ ច្រើន​តែ​ប៉ះពាល់​ដល់​ការ​​អភិវឌ្ឍន៍​​ខួរក្បាល​​​នៅ​ពេល​ពេញ​វ័យ។​ រឹត​តែ​​អាក្រក់​ជាង​នេះ​ទៅ​ទៀត​ ​វា​អាច​កែប្រែ​អត្តចរិត​មនុស្ស​ថែម​ទៀត​ផង។ ម៉្យាង​វិញ​ទៀត ​​​​បើ​តាម​​​ទស្សនាវដ្ដី​ The LS Times ក្មេង​ជំទង់​ដែល​​ញ៉ាំ​​​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​កាហ្វេ​ ​មួយ​ចំនួន​តូច​អាច​ឈាន​ដល់​ការ​​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ថ្ងៃ​អនាគត ហើយ​រឿង​សំខាន់​ និង​ពិត​ប្រាកដ​បំផុត​នោះ​គឺ​ថា​ ​ហើយ​​បើ​ទោះ​បី​ជា​ពួក​គេ​មិន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក៏​ដោយ​នា​ពេល​អនាគត ក៏​វា​​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គេ​ផង​ដែរ៕ ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ www.caffeineinformer.com
X
5s