អាហារ ៥យ៉ាងដែលត្រូវចៀសវាងទទួលទាននៅពេលពោះទទេនៅឡើយ​



អាហារដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់សុខភាពរាងកាយរបស់មនុស្សម្នាក់ៗ។ ប៉ុន្ដែអ្នកត្រូវដឹងថា ការទទួលទានអាហារត្រឹមត្រូវនៅពេលមិនត្រឹមត្រូវគឺជារឿងមួយផ្សេងទៀតដែលខុសពីគោលដៅដែលអាហារនីមួយៗព្យាយាមផ្ដល់ប្រយោជន៍ដល់អ្នក និងធ្វើឲ្យវាក្លាយជារឿងឥតប្រយោជន៍សម្រាប់រាងកាយអ្នកទៅវិញ។

ហេតុនេះវាជាប្រការសំខាន់មួយដែលអ្នកត្រូវស្វែងយល់ឲ្យបានច្បាស់ពីរាងកាយរបស់អ្នក និងទាញប្រយោជន៍ពីអាហារត្រឹមត្រូវទាំងនោះឲ្យមានប្រសិទ្ធភាពសម្រាប់ទ្រទ្រង់រាងកាយ។ ខាងក្រោមនេះគឺជាអាហារទាំង៥ប្រភេទ ដែលអ្នកគួរចៀសវាងក្នុងការទទួលទានពេលពោះទទេ

១. ផ្លែប៉េងប៉ោះ៖ ទោះជាការពិតអំពីផ្លែប៉េងប៉ោះផ្ដល់នូវសារធាតុចិញ្ចឹមនិងមានវីតាមីនCខ្ពស់ក៏ពិតមែន តែក្នុងផ្លែប៉េងប៉ោះមានផ្ទុកនូវជាតិអាសីុតម្យ៉ាងដែលនឹងទៅបង្កើនជាតិអាសីុតក្នុងក្រពះដែលអាចបណ្ដាលឲ្យមានដំបៅក្នុងក្រពះ។ ជាពេលសាកសមបំផុតដែលអ្នកទទួលទានផ្លែប៉េងប៉ោះសម្រាប់អាហារពេលល្ងាចវិញ។

២. យ៉ាអ៊ួ(Yogurt)៖ មូលហេតុដ៏ចម្បងដែលអ្នកគួរចៀសវាងទទួលទានយ៉ាអ៊ួនៅពេលព្រឹកដំបូងគេគឺដោយសារប្រយោជន៍ពីបាក់តេរីក្នុងអាសីុតឡាក់ទិក(lactic acid) នឹងទៅប៉ះពាល់ដល់ប្រសិទ្ធភាពរបស់កម្រិតជាតិអាសីុតនៅក្នុងក្រពះសម្រាប់ការរំលាយអាហារ។

៣. ផ្លែចេក៖ ថ្វីត្បិតតែផ្លែចេកមានអត្ថប្រយោជន៍ជាច្រើនដែលជួយដល់ការទល់លាមក និងត្រូវបានណែនាំពីអ្នកឯកទេសផ្នែកសុខភាពជាច្រើនឲ្យទទួលទានវាដើម្បីសុខភាពល្អប្រសើរ​ ប៉ុន្ដែជាតិម៉ាញេស្យូមនិងប៉ូតាស្យូមមានក្នុងផ្លែចេកនឹងបង្កឲ្យមានអតុល្យភាពក្នុងឈាមនៅពេលអ្នកទទួលទានវានៅពោះទទេ។

៤. តែនិងកាហ្វេ៖ នេះក៏ព្រោះតែការទទួលទានកាហ្វេឬតែដំបូងគេនៅពេលព្រឹក នឹងបណ្ដាលឲ្យមានអាការៈក្រហាយទ្រូងនិងការមិនរំលាយអាហាររយៈពេលពេញមួយថ្ងៃ។

៥. ជាតិអាល់កុល៖ ការទទួលទានជាតិអាល់កុលចូលនៅពេលមិនទាន់មានអាហារ ធ្វើឲ្យ ២០%នៃជាតិអាល់កុលធ្វើដំណើរឆ្លងកាត់ពីក្រពះទៅខួរក្បាលក្នុងរយៈពេលត្រឹមតែមួយនាទីប៉ុណ្ណោះ។ កំឡុងពេលនោះ សរសៃឈាមអ្នកនឹងប៉ោងឡើង ហើយជាបណ្ដោះអាសន្នអ្នកនឹងទទួលអារម្មណ៍ថាឡើងកម្ដៅ ហើយអត្រាជីពចរនិងសម្ពាធឈាមនឹងធ្លាក់ចុះ។

ប៉ុន្ដែបើអ្នកទទួលទានវាបន្ទាប់ពីមានអាហាររួចនោះ ល្បឿននៃការធ្វើដំណើររបស់អាល់កុលឆ្លងកាត់ចរន្តឈាមនឹងថយចុះ ឯឥទ្ធិពលដែលវាធ្វើឲ្យខូចខាតដល់សរីរាង្គក៏មានការថយចុះដែរ៕

ដោយ៖ ស្រីពៅ 

X
5s