ទម្លាប់អាក្រក់ទាំង ៥បន្ទាប់ពីការញ៉ាំអាហារ​ដែល​​មនុស្ស​ភាគ​ច្រើន​តែង​ធ្វើ​ស្ទើររាល់ថ្ងៃ​



អាហារមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់ និងជួយឲ្យរាងកាយរបស់អ្នកលូតលាស់។ ប៉ុន្តែដើម្បីឲ្យសុខភាពរបស់អ្នកកាន់តែរឹងមាំ អ្នកគួរតែចេះជ្រើសរើសរបបអាហារឲ្យបានត្រឹមត្រូវ និងដឹងពីគន្លឹះខ្លះៗទាក់ទងនឹងការញ៉ាំអាហារផងដែរ។ ប៉ុន្តែមានមនុស្សជាច្រើនមិនទាន់យល់ដឹងពីផលប៉ះពាល់មួយចំនួនពីទម្លាប់ដែលពួកគេធ្វើជារៀងរាល់ថ្ងៃបន្ទាប់ពីញ៉ាំអាហារនៅឡើយ។ ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ទាំង ៥អ្នកតែងតែធ្វើបន្ទាប់ពីញ៉ាំអាហារ ដែលដកស្រង់ចេញពីគេហទំព័រ povidr៖

១) ការគេង៖ មនុស្សភាគច្រើនតែងតែមានទម្លាប់ទម្រេតខ្លួនគេងបន្ទាប់ពីញ៉ាំអាហារហើយ។ ប៉ុន្តែនេះមិនមែនជាទម្លាប់ល្អនោះទេពីព្រោះវាប៉ះពាល់ដល់សុខភាពដែលបណ្ដាលឲ្យ ហើមពោះ ឆ្អល់ក្ដៅចុងដង្ហើម និងឈឺចាប់ក្នុងរាងកាយជាដើម។ បើយោងតាមការសិក្សាស្រាវជ្រាវរបស់សកលវិទ្យាល័យវេជ្ជសាស្រ្តឡូនមីណា (University of Loannina Medical School) មនុស្សដែលរង់ចាំក្នុងកំឡុងពេលមួយទើបចូលគេងបន្ទាប់ពីញ៉ាំអាហាររួចហើយមានអត្រាហានិភ័យដែលបង្កដោយជំងឺដាច់សរសៃឈាមខួរក្បាលទាប។ ការសិក្សាស្រាវជ្រាវក៏បានផ្ដល់ជាដំបូន្មានផងដែរថា អ្នកគួរតែរង់ចាំរយៈពេលយ៉ាងតិច ២ម៉ោងបន្ទាប់ពីញ៉ាំអាហាររួចរាល់ មុនចូលគេងទើបជាការល្អ។

២) ការញ៉ាំតែ៖ ជាទម្លាប់អ្នកតែងតែមានបង្អែម ឬទឹកតែបន្ទាប់ពីញ៉ាំអាហារហើយ។ ប៉ុន្តែនេះមិនមែនជាទម្លាប់ល្អនោះទេ ដោយលោកដុកទ័រ Raghunatha Rao ប្រធានគណៈកម្មាធិការក្បួនចំណីអាហារ (Dietary Guidelines Committee) នៅ​សហរដ្ឋ​អាមេរិក​ បានមានប្រសាសន៍ថា អ្នកគួរតែជៀសវាងការញ៉ាំតែមួយម៉ោងមុននិងក្រោយពេលញ៉ាំអាហារហើយ ពីព្រោះថាតែមានសារជាតិ tannin ដែលវាបង្អាក់ដល់ការធ្វើមេតាប៉ូលិសក្នុងរាងកាយរបស់អ្នក។

៣) ការញ៉ាំផ្លែឈើ៖ បើយោងតាមដុកទ័រ Melina Jampolis គ្រូពេទ្យនិងជាអ្នកជំនាញផ្នែកអាហាររូបត្ថម្ភរបស់CNN.com បានមានប្រសាសន៍ថា ផ្លែឈើមានផ្ទុកកាឡូរីប្រហែល៣ដងស្មើនឹងបន្លែ។ លោកស្រីបានបន្ថែមទៀតថា ការទទួលទានផ្លែឈើជារៀងរាល់ថ្ងៃបន្ទាប់ពីញ៉ាំអាហារធ្វើឲ្យអ្នកឆាប់ឡើងទម្ងន់។

៤) ការដើរ៖ ការដើរបន្ទាប់ពីញ៉ាំអាហារអាចធ្វើឲ្យពិបាកក្នុងការរំលាយអាហារនិងធ្វើឲ្យជាតិអាស៊ីតក្នុងក្រពះច្រាលឡើង។ បើយោងតាមការសិក្សារបស់ក្រុមអ្នកសិក្សាស្រាវជ្រាវនៅដេប៉ាដឺម៉ង់លំហាត់ប្រាណវិទ្យាសាស្រ្ត (Department of Exercise Science) ក្នុងសកលវិទ្យាល័យខារ៉ូលីណាខាងត្បូង (University of South Calolina) អ្នកគួរតែរង់ចាំយ៉ាងហោចណាស់ ៣០នាទីសិនមុននឹងដើរ ហើយអ្នកមិនគួរដើរលើសពី១០នាទីឡើយបន្ទាប់ពីរយៈពេល៣០នាទីបន្ទាប់ពីញ៉ាំអាហារ។

៥) ការងូតទឹក៖ ប្រសិនបើអ្នកគិតថាចង់ឲ្យស្រស់ស្រាយបន្ទាប់ពីញ៉ាំអាហារហើយអ្នកងូតទឹក អ្នកត្រូវគិតម្ដងទៀត។ ក្នុងការរំលាយអាហារ ខ្លួនប្រាណរបស់អ្នកត្រូវការថាមពលនិងលំហូរឈាមទៅកាន់ក្រពះ។ បន្ទាប់ពីញ៉ាំអាហារ ឈាមនឹងធ្វើចលនាតាមពោះវៀនដើម្បីជួយរំលាយអាហារក្នុងក្រពះ។ ប៉ុន្តែប្រសិនបើអ្នកងូតទឹកភ្លាមៗបន្ទាប់ពីញ៉ាំអាហារ ខួរក្បាលនឹងបញ្ជាឈាមឲ្យរត់ទៅកាន់ដៃ និងជើងរបស់អ្នកដើម្បីរក្សាតុល្យភាពសីតុណ្ហភាពរាងកាយ ដែលនេះវាមានន័យថាវាជាការកាត់បន្ថយលំហូរឈាមទៅកាន់ក្រពះក្នុងការជួយរំលាយអាហារ៕

ចុចអាន៖ តើមានផលវិបាកអ្វីនៅពេលអ្នក​ទទួលទានអាហារលឿន​ពេក? ដោយ៖ លង់ វណ្ណៈ

X
5s