សិង្ហបុរី ធ្លាប់​ជា​ប្រទេស​​​ក្រីក្រ​ ​ពាក់​កណ្ដាល​នៃ​ប្រជាជន ជា​អ្នក​មិន​ចេះ​អក្សរ​



បច្ចុប្បន្ន​ សិង្ហបុរី បាន​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍ និង​ឆ្លាត​វៃ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍ និង​អាស៊ី។ ប៉ុន្តែ​មុន​ក្លាយ​ជា​​ប្រជាជាតិ មាន​មុខមាត់​ក្នុងតំបន់ និង​លើ​ឆាក​អន្តរជាតិ​បែប​នេះ សិង្ហបុរី បាន​ឆ្លងកាត់​ការ​លំបាក​ជាច្រើន ជា​ពិសេស​ប្រឈម​យ៉ាង​​ត្រដាបត្រដួស​ផ្នែក​សេដ្ឋកិច្ច ។ ខាងក្រោម​ ជា​រឿង​ត្រួសៗ​​នៃ​​សេដ្ឋកិច្ច​ប្រទេស​ដ៏ទាក់ទាញ​មួយ​នេះ។

នៅ​ពេល​ទទួល​បាន​ឯករាជ្យ​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ ១៩៦៥​ សិង្ហបុរី​ បាន​ប្រឈម​នឹង​​ទីផ្សារ​សេដ្ឋកិច្ច​ក្នុង​ស្រុក​តូច​​​​ ភាព​អត់​ការងារ​ធ្វើ និង​ភាព​ក្រីក្រ។ ៧០% នៃ​ប្រជាជន​សិង្ហបុរី រស់នៅ​ក្នុង​ស្ថាន​ភាព​ចង្អៀត​ណែន​ខ្លាំង ហើយ​មួយ​ភាគ​បី​នៃ​ប្រជាជន​​​សរុប រស់​ក្នុង​តំបន់​អនាធិបតេយ្យ​​។ ភាព​អត់​ការងារ​ធ្វើ​មាន​ជា​មធ្យម ១៤% ហើយ GDP ក្នុង​មនុស្ស​ម្នាក់​មាន​ចំនួន ៥១៦ ដុល្លារ​អាមេរិកប៉ុណ្ណោះ ហើយ​​ប្រជាជន​ពាក់​កណ្ដាល ជា​ជន​មិន​ចេះ​អក្សរ។ ជា​ការ​ឆ្លើយ​តប​ រាជរដ្ឋាភិបាល​សិង្ហបុរី បាន​បង្កើត​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ( Economic Development Board គឺ​ជា​ក្រុម​ប្រឹក្សា​ភិបាល​របស់​រដ្ឋាភិបាល សិង្ហបុរី ដែល​មាន​ផែនការ និង​អនុវត្ត​យុទ្ធសាស្ត្រ ដើម្បី​ទ្រទ្រង់​សិង្ហបុរី​ឱ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​នាំ​មុខ​គេ សម្រាប់​អាជីវកម្ម និង​វិនិយោគទុន) ដើម្បី​ដឹកនាំ​ការ​វិនិយោគ ហើយ​បាន​ធ្វើ​ឱ្យ​សិង្ហបុរី ក្លាយ​ជា​ទិសដៅ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ​បរទេស។

លំហូរ​ចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​​ពី​បរទេស ( foreign direct investment ឬ FDI) បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ក្រោយ ​​ហើយ​នៅ​​ឆ្នាំ ២០០១ ផលិត​កម្ម​បរទេស​មាន​ ៧៥% ​និង​ការ​​នាំចេញ​មាន​រហូត​ដល់ ៨៥%។ ទន្ទឹម​នឹង​នោះ​ដែរ អត្រា​ការ​សន្សំប្រាក់ និង​ការ​វិនិយោគ​របស់​​សិង្ហបុរី បាន​កើន​ឡើង​ក្នុង​កម្រិត​ខ្ពស់​បំផុត​លើ​ពិភពលោក ចំណែក​​​​ការ​ប្រើប្រាស់​ក្នុង​ស្រុក និង​ចំណែក​ប្រាក់​បៀវត្សរ៍​ នៃ​ GDP ​សរុប បាន​ធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​បំផុត។

ជា​លទ្ធផល​​ការ​ជំរុញ​នៃ​ការ​វិនិយោគ​នេះ Capital Stock របស់​សិង្ហបុរី បាន​កើន​ឡើង ៣៣ ដង​នៅ​ឆ្នាំ​១៩៩២ និង​កើន ១០ ដង នៃ​កម្លាំង​ពលកម្ម។ ស្តង់ដារ​នៃ​ការ​រស់​នៅ​ ក៏​បាន​កើន​ឡើង​ជា​ប្រចាំ ហើយ​គ្រួសារ​ជាច្រើន​ដែល​មាន​​ប្រាក់​ចំណូល​ទាប បាន​ផ្លាស់ប្ដូរ​ពី​មក​ប្រាក់​ចំណូល​​មធ្យម​។​ ​ក្នុង​ឆ្នាំ ១៩៨៧ លោក Lee Kuan-Yew បាន​អះអាង​ថា ប្រជាជន​សិង្ហបុរី ៨០% អាច​ចាត់​ទុក​ថា ជា​មនុស្ស​ថ្នាក់​កណ្ដាល។ទោះបីជា​យ៉ាងណា មិន​ដូច​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រិក និង​ទ្វីប​អឺរ៉ុប ប្រទេស​សិង្ហបុរី បាន​អនុវត្ត​តាម​​​គោលនយោបាយ នៃ​ការ​ធ្វើ​ប្រព័ន្ធ​សុវត្ថិភាព​សង្គម​ឯកជន​ ដែល​នាំ​ឱ្យ​មាន​អត្រា​សន្សំប្រាក់​ជាមធ្យម​ខ្ពស់​ជាង និង​មាន​និរន្តរភាព​សេដ្ឋកិច្ច​ ក្នុង​រយៈពេល​វែង។

មក​ដឹង​ពី​ការ​នាំ​ចូល​ និង​នាំ​ចេញ​សំខាន់ៗ​របស់​សិង្ហបុរី​នៅ​ឆ្នាំ​ ២០១៦ ការ​នាំ​ចេញ  ១ គ្រឿង​ម៉ាស៊ីន ២ ឧបករណ៍ អេឡិចត្រូនិក និង​ទូរគមនាគមន៍ ៣ ឱសថ ៤ សារធាតុគីមី​ផ្សេង​ ៥ ផលិតផល​ប្រេង​ចម្រាញ់ ៦ ដៃគូ​នាំ​ចេញ​​ធំ មាន​ចិន (១៣%) ហុងកុង (១៣%) ម៉ាឡេស៊ី (១១%) សហភាព​អឺរ៉ុប (៩%) ឥណ្ឌូណេស៊ី (៨%) និង​ប្រទេស​ផ្សេង​ទៀត (៤៧%)។ ** ទំហំ​ទឹក​ប្រាក់​នាំ​ចេញ ៣២៩,៧ ពាន់​លាន​ដុល្លារ ការ​នាំ​ចូល ​១ គ្រឿង​ម៉ាស៊ីន ២ រ៉ែ ៣ ប្រែង​ឥន្ធនៈ ៤ សារធាតុគីមី​​ ៥ អាហារ ៦ ទំនិញ​ប្រើប្រាស់ ៧ ដៃ​គូ​នាំ​ចូល​សំខាន់ៗ​មាន ចិន (១៤%) សហភាព​អឺរ៉ុប (១៤%) ម៉ាឡេស៊ី (១១%) សហរដ្ឋ​អាមេរិក (១១%) តៃវ៉ាន់ (៨%) និង​ប្រទេស​ផ្សេង​ទៀត ៤២%។ ** ទំហំ​ទឹក​ប្រាក់​នាំ​ចូល ២៨២,៩ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧ សិង្ហបុរី មាន GDP ៣២៣,៩០៧ លាន​ដុល្លារ កើន ៣,៦% បើ​ធៀប​ឆ្នាំ​២០១៦ មាន ៣០៩,៧៥៤ លាន​ដុល្លារ ចំណែក​GDP ក្នុង​មនុស្ស​ម្នាក់​មាន​ ៥៧,៧១៤ ដុល្លារ កើន​ ៤,៥% បើ​ធៀប​ឆ្នាំ​ ២០១៦ មាន​តែ ៥៥,២៤១ ដុល្លារ​អាមេរិក។ ក្នុង​ឆ្នាំ​២០១៨ គេ​វាយ​តម្លៃ​ថា GDP គិត​តាម​តម្លៃ​ទីផ្សារ (nominal GDP) នឹង​មាន​៣៤៩,៧ ពាន់​លាន​ដុល្លារ កើន​៣,៦% ធៀប​នឹង​ឆ្នាំ​២០១៧។ ចំណែក GDP ក្នុង​ម្នាក់​នឹង​​ស្មើ ៦១,៧៦៦ ដុល្លារ​អាមេរិក។ ភូមិសាស្ត្រ​នយោបាយ -ផ្ទៃដី ៧២១,៥គីឡូ​ម៉ែត្រ​ការ៉េ -អត្រា​ប្រជាជន​ប្រហែល ៥,៦១២,៣០០នាក់ -ក្រុម​ជនជាតិ​ភាគតិច (ឆ្នាំ ២០១៥) -៧៤,៣% ជា​ជនជាតិ​ចិន -១៣,៣% ជា​ជនជាតិ​ម៉ាឡេស៊ី -៩,១% ជា​ជនជាតិ​ឥណ្ឌា -៣,៣% ជា​ជនជាតិ​ផ្សេង​ទៀត៕

ដោយ៖ សុវណ្ណ​មុនី​លីតា

ប្រព៖ countrភyeconomy.com, factsanddetails, Wikipedia

X
5s