សញ្ញា​ទាំង​៥​យ៉ាង​ដើម្បី​ដឹង​ថា​អ្នក​កំពុង​ក្រៀមក្រំផ្លូវចិត្ត​



             ការ​ក្រៀម​ក្រំ​ចិត្ត​នេះ​គឺ​ជា​ជំងឺ​មួយ​ដែល​កើត​មាន​ឡើង​លើ​មនុស្ស​រាល់​គ្នា​ហ្នឹង​។  បើ​ការ​ក្រៀមក្រំ​ចិត្ត​នេះ​កើត​មាន​ឡើង​ចំពោះ​អ្នក​ហើយ​នោះ   វា​​កាន់​តែ​ធ្វើ​ឲ្យ​ជីវិត​ពិបាក​កាន់​តែ​ខ្លាំង។   តើ​គួរ​តែ​​ធ្វើ​ដូច​ម្ដេច​ទៅ   ​ដើម្បី​ដឹង​ថា​  ​អ្នក​កំពុង​​តែ​ក្រៀមក្រំ​ចិត្ត​នោះ​៖

១)  ព្យាយាម​ឃ្លាត​ឆ្ងាយ​ពី​អ្នក​ដទៃ៖  អ្នក​អាច​ដឹង​ថា​​អ្នក​ជា​មនុស្ស​ធ្លាក់​ទឹក​ចិត្ត​បាន​  ដោយ​​សារ​តែ​គម្លាត​​កាន់​តែ​ឆ្ងាយ​រវាង​អ្នក​នឹង​មនុស្ស​ជុំវិញ​ខ្លួន​។    មិន​ត្រឹម​តែ​ប៉ុណ្ណោះ  ចំនួន​​មិត្ត​ភក្ដិ​ក៏​កាន់​តែ​​តិចតួច​​ មិន​សូវ​មាន​ភាព​​សកម្ម​ជាមួយ​អ្នក​ដទៃ,   មិន​ចង់​ជួប​មុខ​ជាមួយ​នរណា​ឡើយ​,    ហើយ​តែង​តែ​​មាន​គំនិត​អវិជ្ជមាន​គ្រប់ពេលវេលា​ផង​ដែរ​។ 

២)  គ្មាន​ចំណាប់​អារម្មណ៍​នឹង​អ្វី​ទាល់​តែ​សោះ៖  ​បើ​សិន​មាន​សកម្មភាព​ណា​ដែល​ធ្លាប់​ធ្វើ​ឲ្យ​​អ្នក​​​សប្បាយ​រីករាយ​ហើយ​​អ្នក​ខ្វះ​មិន​បាន​នោះ    ​តែ​វា​​ប្រែ​ក្លាយ​ទៅ​ជា​គ្មាន​ន័យ​ដូច​មុន​។  ​នេះ​គឺ​បង្ហាញ​ថា​​អ្នក​​មាន​រោគ​​សញ្ញា​កំពុង​​តែ​ក្រៀមក្រំ​ចិត្ត​ជា​ទម្ងន់​ហើយ​។ 

៣) ផ្លាស់​ប្ដូរ​ចិត្ត​លឿន​ប្លែក​ ៖  អ្នក​ដែល​ទទួល​បាន​​ការ​ក្រៀមក្រំ​ចិត្ត​តែង​ផ្លាស់ប្ដូរ​អារម្មណ៍​​ភ្លឹបភ្លែត​ ដែល​ពេល​ខ្លះ​ក៏​សប្បាយ​រួច​ប្រែ​ទៅ​ជា​យំ​សោក​វិញ​យ៉ាង​ឆាប់​រហ័ស​​ក៏​មាន​។     ដូចនេះ​អ្នក​ក៏​អាច​ដឹង​ថា​​ខ្លួន​ឯង​កំពុង​ពិបាក​ចិត្ត     ​នៅ​ពេល​មាន​ការ​ផ្លាស់ប្ដូរ​អារម្មណ៍​លឿន​បែប​នេះ។ 

៤)  តែង​តែ​នឿយហត់​អស់​កម្លាំង៖ ការ​ខ្វាយ​ខ្វល់​និង​គិត​ច្រើន​ពី​រឿង​មិន​សប្បាយ​ចិត្ត​នានា​  ក៏​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត   ​ហើយ​ក៏​មាន​អារម្មណ៍​ថា​​ខ្លួន​គ្មាន​កម្លាំង​កំហែង​ក្នុង​ការ​ធ្វើ​អ្វី​មួយ។ ដូច​នេះ​អ្នក​គួរ​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ​ដើម្បី​កុំ​ឲ្យ​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​ព្រោះ  វា​អាច​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខភាព​ផង​ដែរ។ 

៥)  ការ​អត់​ងងុយ៖  ជា​ការ​ពិត​ណាស់​ ការ​ធ្លាក់​ទឹក​ចិត្ត​គឺ​ជា​បញ្ហា​ផ្លូវ​ចិត្ត​មួយ​ ដែល​ពេល​ខ្លះ​វា​ប៉ះពាល់​ដល់​ដំណេក​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទៀត​ផង។      នៅ​ពេល​ដែល​អ្នក​ចំណាយ​ពេល​ច្រើន​ម៉ោង​​ក្នុង​ការ​សំងំ​គេង  ​   ហើយ​វា​នៅ​តែ​មិន​បាន​ផល​  នោះ​បញ្ជាក់​ថា​អ្នក​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ហើយ៕

 

ដោយ៖​ ព្រំ សុវណ្ណកណ្ណិកា

 

X
5s