អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ថាការ​គេង​ទាំង​មាន​ភ្លើង​ភ្លឺ​ៗ អាច​ប៉ះពាល់​ដល់​សុខភាពធ្ងន់ធ្ងរ​



តាម​ការ​បង្ហាញ​របស់គេហទំព័រអង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ហៅ​ថា​ National Sleep Foundation ​ដ៏​ល្បី​ល្បាញ​និង​មាន​គេ​ទទួល​ស្គាល់​បំផុត​​នៅ​ឯ​សហរដ្ឋអាមេរិក  បាន​បង្ហាញ​ថា  ៖ «អ័រម៉ូន Melatonin ជា​អ័រម៉ូនដែល​ជួយឲ្យ​អ្នក​សម្រាក​បាន​លង់លក់​ស្រួល​។ ហើយ​វា​កើត​ឡើងនៅ​ពេល​អ្នក​ត្រៀម​ខ្លួន នឹង​ចូល​​គេង​នោះ​តែ​ម្ដង​។ តែ​បើ​មាន​ពន្លឺ​ភ្លើង​នៅ​ជុំវិញ​អ្នក​ ជា​ពិសេស​ពន្លឺ​​ពណ៌​ខៀវ​ចេញ​ពី​ទូរស័ព្ទ​ដៃ​នោះនឹង​ចូល​ទៅ​ទប់​ស្កាត់​អ័រម៉ូន​កុំ​ឲ្យ​កើត​មាន​​ជា​មិន​ខាន។»  

ជា​ការ​ពិត​ណាស់ពន្លឺ​ភ្លើង​ទាំង​នោះនឹង​បង្កើនអ័រម៉ូនដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​​ធុញថប់នៅ​ពេល​រាត្រី​។ ហើយ​វា​អាច​បង្ក​ជា​ជំងឺ​​ច្រើន​មុខ​ទៀត​ផង​​រួម​មាន​ ការ​ឡើង​ទម្ងន់ និង​ជំងឺ​បេះដូង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វាអាច​ឲ្យ​អ្នក​កើត​ជំងឺ​គេង​មិន​លក់​រាំ រៃ  ធ្ងន់ធ្ងរ​ទៀត​​។ 

ដូច​នេះបើ​សិន​ជា​អាច អ្នក​គួរ​ តែ​បិទ​ភ្លើងឲ្យ​ងងឹត​ទាំង​ស្រុង​មុន​ពេល​ចូល​គេង ព្រោះ​វាអាច​ឲ្យ​អ្នក​ឆាប់​គេង​បាន​លឿន។ ​ហើយ​ងើប​ឡើង​មក​វិញ​ក៏​មាន​អារម្មណ៍​ស្រស់ស្រាយ   រួម​ទាំង​ជៀស​​ផុត​ពី​ជំងឺ​ដែល​អាច​កើត​ឡើង​ដោយ​យថាហេតុ​​មើល​មិន​ឃើញ​មុន​ទៀត​ ៕

 

ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា

​​

X
5s