សម្ដីដកស្រង់ចំនួន ១០ ដែលអាចជួយអ្នកឲ្យយល់ពីអត្ថន័យរបស់វាបាន
ខុសពីការយល់ឃើញរបស់មនុស្សភាគច្រើន ភាពសាមញ្ញមិនមែនងាយនឹងធ្វើដូចអ្វីដែលពួកគេគិតនោះទេ ខណៈពេលដែលមនុស្សម្នាក់ៗទម្លាប់តែធ្វើឲ្យជីវិតខ្លួនឯងស្មុគស្មាញ។ ម្នាក់ៗចង់រស់នៅយ៉ាងសាមញ្ញ ប៉ុន្តែគ្រប់ការយល់ឃើញនិងទង្វើរបស់ពួកគេមិនបាននាំទៅរកភាពសាមញ្ញនោះទេ។ តើមានមនុស្សប៉ុន្មាននៅលើលោកនេះដែលយល់ពីខ្លឹមសារនៃភាពសាមញ្ញយ៉ាងពិតប្រាកដ ? ខាងក្រោមនេះគឺជាសម្ដីដកស្រង់ចំនួន ១០ ដែលអាចជួយអ្នកឲ្យយល់ពីអត្ថន័យរបស់វាបាន៖
១) «ប្រាជ្ញាឈ្លាសវៃអាចកត់សម្គាល់ឃើញតាមរយៈភាពសាមញ្ញដូចកូនក្មេង។» សុភាសិតចិន
២) «ជីវិតរបស់យើងសាមញ្ញណាស់តែយើងនោះទេដែលចេះតែទទូចចង់ឲ្យវាស្មុគស្មាញ។» ខុងជឺ
៣) «ខ្ញុំមានជំនឿយ៉ាងជ្រាលជ្រៅថាគោលការណ៍របស់ចក្រវាលនេះគឺស្រស់ស្អាតនិងសាមញ្ញ។» អាល់ប៊ឺត អាញស្តាញ
៤) «ពួកយើងវេទនាជាមួយនឹងភាពស្មុគស្មាញហើយគេចចេញពីភាពសាមញ្ញ។» Norman Vincent Peale
៥) «ខ្ញុំយល់ថាភាពសាមញ្ញនៃជីវិតគឺគ្រាន់តែជាការធ្វើជាខ្លួនឯងប៉ុណ្ណោះ។» Booby Brown
៦) «សមត្ថភាពក្នុងការធ្វើឲ្យអ្វីៗសាមញ្ញមានន័យថាជាការជម្រុះចោលនូវអ្វីមិនបានការ ដូច្នេះអ្វីដែលសំខាន់អាចបង្ហាញខ្លួនវាឡើងមក។» Hans Hofmann
៧) «ភាពសាមញ្ញនៅក្នុងអត្តចរិតគឺជាលទ្ធផលធម្មជាតិដែលកើតចេញមកពីគំនិតយល់ដឹងដ៏ជ្រៅជ្រះស៊ីជម្រៅ។» William Hazlitt
៨) «ក្នុងភាពរញ៉េរញ៉ៃ ស្វែងរកភាពសាមញ្ញ។ ក្នុងជម្លោះ ស្វែងរកភាពចុះសម្រុងគ្នា។ នៅពាក់កណ្ដាលនៃឧបសគ្គ ស្វែងរកឱកាស។» អាល់ប៊ឺត អាញស្តាញ
៩) «ជំហានដ៏ប្រសើរបំផុតដែលឆ្ពោះទៅរកជីវិតនៃភាពសាមញ្ញគឺជាការរៀនចេះប្រលែងអ្វីៗចោល។» Steve Maraboli
១០) «ភាពសាមញ្ញគឺជាទស្សនដ៏ពិបាកបំផុតនៅក្នុងចំណោមទស្សនទាំងអស់។» Brian Herbert និង Keven Anferson
ដោយ៖ ស្រីពៅ