ប្រទេសទាំង ១០ ដែលមានតម្លៃប្រាក់ឈ្នួលការងារខ្ពស់ជាងគេ
តើអ្នកធ្វើការផ្លាស់ប្ដូរទៅទីណាដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់? បើយោងតាម WSI Minimum Wage Database ដែលបានធ្វើការប្រៀបធៀបប្រាក់ឈ្នួលក្នុងប្រទេសជាច្រើនដោយផ្អែកលើអំណាចនៃការទិញ រកឃើញថាប្រទេសអូស្រ្តាលី និងលុចសំបួរមានប្រាក់ឈ្នួលខ្ពស់ជាងគេ។ តម្លៃធ្វើការមួយម៉ោងក្នុងប្រទេសអូស្រ្តាលីស្មើនឹង ៩,៤៧យូរ៉ូ (១០,៧៨ដុល្លារ) នៃអំនាចនៃការទិញ។
ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានប្រាក់ឈ្នួលច្រើនជាងគេ៖
១) ប្រទេសអូស្រ្តាលី
២) ប្រទេសលុចសំបួរ
៣) ប្រទេសបារាំង
៤) ប្រទេសហូឡង់
៥) ប្រទេសអាល្លឺម៉ង់
៦) ប្រទេសអង់គ្លេស
៧) ប្រទេសកាណាដា
៨) ប្រទេសជប៉ុន
៩) សហរដ្ឋអាមេរិក
១០) ប្រទេសប៉ូឡូញ៕
ដោយ៖ លង់ វណ្ណៈ