មហាសេដ្ឋីផុតលេខភាគច្រើនរៀននៅសកលវិទ្យាល័យទាំងនេះ
ថ្មីៗនេះ Forbes បានចេញផ្សាយតារាងប្រចាំឆ្នាំរបស់ខ្លួនស្ដីអំពីបុគ្គលអ្នកមានជាងគេក្នុងពិភពលោក។ ការចុះផ្សាយនេះបានបង្ហាញថាមានចំនួនមហាសេដ្ឋីសរុបប្រមាណ ២ ១៥៣ នាក់ ដែលចំនួននេះធ្លាក់ចុះចំនួន៥៥នាក់បើធៀបនឹងឆ្នាំ២០១៨។ ក្នុងចំណោមមហាសេដ្ឋីទាំងនោះ មានមហាសេដ្ឋីមានផុតលេខប្រមាណ ២៥០នាក់ ដែលក្នុងនោះមានលោក Jeff Bezos លោក Bill Gates លោក Warren Buffett ក្នុងតារាងនោះផងដែរ។
គេហទំព័រ UK Domain ក៏បានធ្វើការសិក្សាស្រាវជ្រាវទៅលើមហាសេដ្ឋីដែលមានជាងគេផងដែរដើម្បីធ្វើការកំណត់និងសិក្សាទៅលើប្រវត្តិរូបរបស់ពួកគេផងដែរ។
ទាក់ទងនឹងការអប់រំ សកលវិទ្យាល័យចំនួន ១២៨ ដែលមានអ្នកមានមហាសេដ្ឋីចំនួន ២៥០នាក់ដែលបានសិក្សាថ្នាក់បរិញ្ញាបត្រ ប៉ុន្តែមហាសេដ្ឋីចំនួន១៧នាក់ក្នុងចំនួននោះជាសិស្សដែលបោះបង់ការសិក្សា។ គេបានរគឃើញថាមហាសេដ្ឋីភាគច្រើនសិក្សានៅសកលវិទ្យាល័យហាវឺដ, សកលវិទ្យាល័យ Pennsylvania, សកលវិទ្យាល័យ Yale, និងសកលវិទ្យាល័យ Lund របស់ស៊ុយអែត។
ក្នុងរបាយការណ៍ដដែលក៏បានរកឃើញដែលថាមុខវិជ្ជាចំនួន៣ដែលមហាសេដ្ឋីផុតលេខរៀនច្រើនជាងគេ មានដូចជាវិស្វករ មាន ២២ភាគរយ ធុរៈកិច្ចមាន ១៧.៦ភាគរយ និង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១៧ភាគរយ៕
ដោយ៖ លង់ វណ្ណៈ