ប្រទេសទាំង ១០ ដែលមានចំនួនការស្លាប់ដោយសារគ្រាប់កាំភ្លើងច្រើនជាងគេក្នុងពិភពលោក​



ប្រទេសប្រេស៊ីល មានចំនួនមនុស្សស្លាប់ដោយកាំភ្លើងជាង ៤៣ ០០នាក់ស្លាប់កាលពីឆ្នាំ ២០១៦។ បន្ទាប់មកសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ២ ដែលមានមនុស្សស្លាប់ប្រមាណ ៣៧ ២០០នាក់។ បើសរុបប្រទេសទាំង ៦ដែលជាប់លើកំពូលតារាង មនុស្សប្រហែលកន្លះលាននាក់ ដោយគិតបញ្ចូលទាំងមនុស្សឃាត អត្តឃាត និងគ្រោះថ្នាក់ផ្សេងៗ។ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានចំនួនមនុស្សស្លាប់ដោយសារកាំភ្លើងច្រើនជាងគេក្នុងឆ្នាំ២០១៦៖

១) ប្រទេសប្រេស៊ីល មានចំនួនមនុស្សស្លាប់ ៤៣ ២០០នាក់

២) សហរដ្ឋអាមេរិក មានចំនួនមនុស្សស្លាប់ ៣៧ ២០០នាក់

៣) ប្រទេសឥណ្ឌា មានចំនួនមនុស្សស្លាប់ ២៦ ៥០០នាក់

៤) ប្រទេសម៉ិកស៊ិក មានចំនួនមនុស្សស្លាប់ ១៥ ៤០០នាក់

៥) ប្រទេសកូឡំប៊ី មានចំនួនមនុស្សស្លាប់ ១៣ ៣០០នាក់

៦) ប្រទេសវ៉េណេស៊ុយអេឡា មានចំនួនមនុស្សស្លាប់ ១២ ៨០០នាក់

៧) ប្រទេសហ្វីលីពីន មានចំនួនមនុស្សស្លាប់ ៨ ០២០នាក់

៨) ប្រទេសក្វាតេម៉ាឡា មានចំនួនមនុស្សស្លាប់ ៥ ០៩០នាក់

៩) ប្រទេសរុស្ស៊ី មានចំនួនមនុស្សស្លាប់ ៤ ៣៨០នាក់

១០) ប្រទេសអាហ្វកានីស្ថាន មានចំនួនមនុស្សស្លាប់ ៤ ០៥០នាក់៕

ដោយ៖ លង់ វណ្ណៈ

 

X
5s