ប្រទេស​ចំនួន ៧​ ​ដែល​និស្សិត​រៀន​​​មិន​អស់​ប្រាក់​​មួយរៀលនៅ​សាកលវិទ្យាល័យ​



ស្រប​ពេល​ដែល​កម្ពុជា​ក៏​ដូច​ជា​សហរដ្ឋអាមេរិក​តម្រូវ​ឲ្យ​និស្សិត​​បង់ប្រាក់​​ប្រសិន​បើ​ចង់​រៀន​បន្ត​នៅ​​សាកលវិទ្យាល័យ ​បណ្តា​ប្រទេស​ចំនួន ៧ ​នេះ មិន​តម្រូវ​​ឲ្យ​និស្សិត​របស់​ខ្លួន​ដែល​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​ត្រូវ​បង់​ប្រាក់​នោះ​ឡើយ។ ប្រទេស​ទាំង ៧ នេះ​​សុទ្ធតែ​មាន​ឈ្មោះ​ជា​សមាជិក​នៅ​​ក្នុង​អង្គការ​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ដែល​និស្សិត​របស់​ខ្លួន​អាច​រៀន​ដោយ​​សេរី និង​​ឥតគិតថ្លៃ​​រាប់​ចាប់តាំង​ពី​​សាលា​រដ្ឋ និង​ឯកជន​​។ ​​​

១.និស្សិត​​ស៊ុយអែត​​ទាំងអស់​អាច​រៀន​បន្ត​​នៅ​សាកលវិទ្យាល័យ​​ដោយ​ឥតគិតថ្លៃ​​​ទាំង​​សាលា​រដ្ឋ និង​ឯកជន
-​​ក្នុង​ចំណោម​យុវជន​វ័យក្មេង​​​ទាំងអស់​របស់​ស៊ុយអែត​ មាន​យុវជន ៦៨% ​​​ចូលរៀន​នៅ​សាកលវិទ្យាល័យ​​ 
-កម្រិត​នៃ​ការ​ចំណាយ​សាធារណៈ​លើ​ការ​អប់រំ​​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​និស្សិត​ម្នាក់​គឺ ២០ ៨៦៤ ដុល្លារ។

២.រដ្ឋាភិបាល​ដាណឺម៉ាក​សុខចិត្ត​​ចំណាយ​ថវិកាជាតិ​ ០,៦% ​នៃ GDP របស់​ខ្លួន​​សម្រាប់​​ឧបត្ថម្ភ​​ឲ្យ​និស្សិត​គ្រប់រូប​​បាន​រៀន​នៅ​មហាវិទ្យាល័យ​
-​​ក្នុង​ចំណោម​យុវជន​វ័យក្មេង​​​ទាំងអស់​របស់​ដាណឺម៉ាក​​ មាន​យុវជន ៥៥% ​​​ចូលរៀន​នៅ​សាកលវិទ្យាល័យ​​ 
-កម្រិត​នៃ​ការ​ចំណាយ​សាធារណៈ​លើ​ការ​អប់រំ​​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​និស្សិត​ម្នាក់​គឺ ១៧ ៦៣៤ ដុល្លារ។ 

ប្រភពរូបភាព៖ disabroad.org

៣.នៅ​ហ្វាំងឡង់​​វិញ ក៏​​បាន​ផ្តល់​​​អាហារូបករណ៍ និង​ជំនួយ​ឥត​សំណង​​ផង​ដែរ​ដល់​និស្សិត​ទាំងអស់​ដើម្បី​ផ្គត់ផ្គង់​ការ​សិក្សា ឬ​ការ​ចំណាយ​ក្នុង​ការ​រស់នៅ
-​​ក្នុង​ចំណោម​យុវជន​វ័យក្មេង​​​ទាំងអស់​របស់​​ហ្វាំងឡង់​​ មាន​យុវជន ៦៩% ​​​ចូលរៀន​នៅ​សាកលវិទ្យាល័យ​​ 
-កម្រិត​នៃ​ការ​ចំណាយ​សាធារណៈ​លើ​ការ​អប់រំ​​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​និស្សិត​ម្នាក់​គឺ ១៥ ៤០២ ដុល្លារ។ 

៤.នៅ​អៀរឡង់​ រដ្ឋាភិបាល​របស់​ខ្លួន​បាន​បង់ថ្លៃ​លើ​ការ​សិក្សា​ដល់​​និស្សិត​ភាគច្រើន​ដែល​បាន​បញ្ចប់​ការ​សិក្សា​​នៅ​ថ្នាក់​បរិញ្ញាបត្រ​ចាប់តាំង​ពី​ឆ្នាំ ១៩៩៥ ​មក​ម្ល៉េះ
-​​ក្នុង​ចំណោម​យុវជន​វ័យក្មេង​​​ទាំងអស់​របស់​អៀរឡង់​​ មាន​យុវជន ៥១% ​​​ចូលរៀន​នៅ​សាកលវិទ្យាល័យ​​ 
-កម្រិត​នៃ​ការ​ចំណាយ​សាធារណៈ​លើ​ការ​អប់រំ​​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​និស្សិត​ម្នាក់​គឺ ១៦ ២៨៤ ដុល្លារ។ 

៥.នៅ​អ៊ីស្លង់​​វិញ ការ​សិក្សា​សាកលវិទ្យាល័យ​សាធារណៈ​​មិន​​​តម្រូវ​ឲ្យ​បង់​ថ្លៃ​ទេ លើកលែង​តែ​ការ​ចំណាយ​ដែល​ទាក់ទង​​ទៅ​នឹង​ការ​ចុះឈ្មោះ​ប៉ុណ្ណោះ 
-​​ក្នុង​ចំណោម​យុវជន​វ័យក្មេង​​​ទាំងអស់​របស់​​អ៊ីស្លង់​​ មាន​យុវជន ៧៧% ​​​ចូលរៀន​នៅ​សាកលវិទ្យាល័យ​​ 
-កម្រិត​នៃ​ការ​ចំណាយ​សាធារណៈ​លើ​ការ​អប់រំ​​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​និស្សិត​ម្នាក់​គឺ ១០ ៤២៩ដុល្លារ។ 

ប្រភពរូបភាព៖ University of Iowa

៦.នៅ​ន័រវែស​រដ្ឋាភិបាល​របស់​ខ្លួន​បាន​ចំណាយ​ថវិកា​ជាតិ​ច្រើន​ជាង​គេ​​សម្រាប់​និស្សិត​រៀន​​នៅ​មហាវិទ្យាល័យ​ ដោយ​ចំណាយ ១,៣ នៃ GDP របស់​ខ្លួន
-​​ក្នុង​ចំណោម​យុវជន​វ័យក្មេង​​​ទាំងអស់​របស់​​​ន័រវែស​ មាន​យុវជន ៧៧% ​​​ចូលរៀន​នៅ​សាកលវិទ្យាល័យ​​ 
-កម្រិត​នៃ​ការ​ចំណាយ​សាធារណៈ​លើ​ការ​អប់រំ​​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​និស្សិត​ម្នាក់​គឺ ១៨ ៩៤២ ដុល្លារ។ 

៧.សម្រាប់​សាធារណរដ្ឋ​ឆែក​​វិញ រដ្ឋ​ជួយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​​មួយ​ចំនួន​ដែរ​ដើម្បី​ជួយ​ចេញ​ថ្លៃ​​ចំណាយ​របស់​​និស្សិត​នៅ​មហាវិទ្យាល័យ​
-​​ក្នុង​ចំណោម​យុវជន​វ័យក្មេង​​​ទាំងអស់​របស់​​​ន័រវែស​ មាន​យុវជន ៥៩% ​​​ចូលរៀន​នៅ​សាកលវិទ្យាល័យ​​ 
-កម្រិត​នៃ​ការ​ចំណាយ​សាធារណៈ​លើ​ការ​អប់រំ​​ថ្នាក់​ឧត្តម​សិក្សា​សម្រាប់​និស្សិត​ម្នាក់​គឺ ៨ ៧៣៨ ដុល្លារ៕

ប្រភព៖ Businessinsider 

 

X
5s