​ប្រទេស​ជាង​ ៩០​ស្នើ​សុំ​ជំនួយ​​បន្ទាន់​ពី​ IMF ​និង​ ៦០​ប្រទេស​ខ្ចី​ពី​ធនាគារ​ពិភពលោក​​



ជា​រឿង​ដែល​មិន​ធ្លាប់​មាន​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​​ ដែល​​ការ​ស្នើ​សុំ​ជំនួយ​បន្ទាប់​មាន​ច្រើន​សន្ធឹក​បែប​នេះ។ បើ​យោង​តាម​ការ​ចេញ​​ផ្សាយ​ពី​ The Wall Street Journal ឱ្យ​ដឹង​ថា មាន​ប្រទេស​ជាង​ ៩០​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ជំនួយ​បន្ទាប់​ពី​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ (IMF) និង​មាន​ប្រទេស​ ​៦០​​ដាក់​ពាក្យ​ខ្ចី​​ឥណទាន​​ពី​ធនាគារ​ពិភពលោក​សម្រាប់​យក​ទៅ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ១៩។

​​​ស្ថាប័ន​ហិរញ្ញវត្ថុ​កំពូល​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Washington ​ទាំង​ពីរ​នេះ​ បើ​បូក​សរុប​ទៅ​ មាន​ធនធាន​ប្រមាណ​ ១.២​ទ្រីលាន​ដុល្លារ​ ដែល​ពួក​គេ​អាច​មាន​សម្រាប់​​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ពី​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​​ដោយ​សារ​ កូវីដ១៩នេះ​ តែ​សំណួរ​ត្រង់ថា ​ស្ថាប័ន​ទាំង​ពីរ​អាច​បង្វិល​ធនធាន​ទាំង​នោះ​បាន​រហ័ស​ប៉ុណ្ណា​ដើម្បី​សង្គ្រោះ​ពិភពលោក។ ​​

បើ​យោង​តាម​ IMF ​ខ្លួន​បាន​បញ្ចេញ​ទឹក​ប្រាក់​ជួយ​ដល់​ប្រទេស​ក្រីក្រ​បំផុត​ ​ប្រមាណ​ ២៥​ ក្នុង​នោះ​មាន​ ១៩​ស្ថិត​នៅ​តំបន់​អាហ្រ្វិក។ ទាំង​ IMF និង​ធនាគារ​ពិភពលោក​ បាន​និង​កំពុង​អំពាវនាវ​ឱ្យ​ប្រទេស​អ្នក​មាន​ឈប់​ទារ​បំណុល​ពី​ប្រទេស​ក្រីក្រ​ ក្នុង​ស្ថានភាព​ដែល​​វីរុស​កូវីដ​១៩​កំពុង​វាយ​ប្រហារ​បែប​នេះ។

សូមអាន៖ ធនាគារពិភពលោកអនុម័តថវិកា ២០ លានដុល្លារជួយដល់​កម្ពុជា​ប្រឆាំង​កូវីដ ១៩

ដោយ​ឡែក​ សម្រាប់​កម្ពុជា​ «ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោកបានអនុម័តឥណទានចំនួន ២០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងឆ្លើយតបបន្ទាន់របស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៕  

ដោយ៖ រតនៈវិភូ

X
5s