ប្រេស៊ីលសាងកំហុសធំ ២ ធ្វើឲ្យប្រទេសរងគ្រោះអាក្រក់បំផុតដោយសារ COVID-19​



Sao Paulo បានក្លាយជាទីក្រុងដ៏ស្ងាត់ បន្ទាប់ពីមានការរាតត្បាតខ្លាំងនៃវីរុសកូវីដ ១៩ ហើយមិនមែនជាគ្មានមូលហេតុដែលនាំឲ្យប្រទេសមួយនេះត្រូវធ្លាក់ក្នុងស្ថានភាពអាក្រក់បែបនេះទេ តែក៏ដោយសារការព្រងើយកន្តើយពីសំណាក់រដ្ឋាភិបាលប្រេស៊ីល។ 

ជាទីក្រុងដែលមានអគារប្រណីតក៏ពិតមែន តែប្រជាជនប្រមាណជា ១០០ ០០០នាក់គ្មានលទ្ធភាពទទួលបានសេវាថែទាំសុខភាព ការអប់រំ និងការយល់ដឹងពីការការថែទាំអនាម័យនោះទេ។ ប្រជាជនរាប់ពាន់នាក់កំពុងជួបបញ្ហាសុខភាព ដោយត្រូវបានគេរាយការណ៍ថាមានចេញរោគសញ្ញាគួរឲ្យសង្ស័យ ផ្នូររាប់ពាន់ត្រូវបានជីកថ្មីបន្តបន្ទាប់រហូត។ 

ចុចអាន​៖ COVID-19៖ ចិនកំពុងអំពល់ចិត្តបញ្ហារលកថ្មី ព្រោះរោគសញ្ញានិងអាការៈខុសប្លែកពីមុនកាន់តែពិបាកព្យាបាល

១) ទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋមើលងាយស្ថានការណ៍អាក្រក់របស់ COVID-19 មិនការពារ

COVID-19 បានក្លាយជាបញ្ហានយោបាយសម្រាប់ប្រេស៊ីល ងាកទៅកាលពីខែកុម្ភៈ វាជាសេណារីយ៉ូមួយដ៏អាក្រក់បំផុតសម្រាប់ Julio Croda ក្នុងនាមជាប្រធានទីប្រឹក្សាជំងឺឆ្លងរបស់ក្រសួងសុខាភិបាល វាជាការងារដ៏ធំបំផុតរបស់លោកក្នុងការសម្របសម្រួលការឆ្លើយតបនឹងមេរោគឆ្លងនៃប្រទេស។ លោកបានបង្កើតគោលនយោបាយលម្អិត និងតឹងរ៉ឹងស្តីពីគម្លាតសង្គម Social Distancing ដើម្បីការពារការឆ្លងរាលដាល តែវាត្រូវបានបដិសេធយ៉ាងខ្លាំងដោយប្រធានាធិបតីគឺលោក Jair Bolsonaro បន្ទាប់មកគាត់ត្រូវបានបង្ខំឱ្យលាលែងពីតំណែង។ លោកវេជ្ជបណ្ឌិត Croda បានប្រាប់សារព័ត៌មាន ABC ថា «ក្នុងកំឡុងពេលនេះ ខ្ញុំត្រូវប្រឈមនឹងបញ្ហារវាងរដ្ឋមន្រ្តីក្រសួងសុខាភិបាល Mandetta និងប្រធានាធិបតី Bolsonaro អំពីអនុសាសន៍នេះ (ការធ្វើគម្លាតសង្គម)... ដោយហេតុផលនេះខ្ញុំបានសំរេចចិត្តចាកចេញពីរដ្ឋាភិបាល។ វាលំបាកណាស់ព្រោះខ្ញុំចង់ជួយ។ ខ្ញុំចង់គាំពារសុខភាពសាធារណៈ»។ បីសប្តាហ៍ក្រោយមក រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Luiz Henrique Mandetta ត្រូវបានបណ្តេញចេញ។ ក្រោយមកទៀត Nelson Teich អ្នកឡើងកាន់ដំណែងជំនួសលោក Luiz Henrique Mandetta ក៏បានលាលែងពីដំណែងទៀតបន្ទាប់ពីកាន់ការងារបានតែមួខែ។ លោកវេជ្ជបណ្ឌិត Croda មានប្រសាសន៍ថា «ជំងឺរាតត្បាតរមួយនេះ (COVID-១៩) បានក្លាយជាបញ្ហានយោបាយ នេះជាបញ្ហា»។

ចុចអាន​៖ អង្គការសហប្រជាជាតិ៖ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បង្កឱ្យមានវិបត្តិផ្លូវចិត្តសកល​

ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ត្រូវបានគេដាក់រហ័សនាមឲ្យថា Trump នៅតំបន់ត្រូពិច ព្រោះលោកបានធ្វើឲ្យប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារកូវីដ ១៩ ច្រើនឡើងៗដូចជាឲនៅសហរដ្ឋអាមេរិក។ ប្រធានាធិបតីរូបនេះបាននិយាយថា កូវីដ ១៩ គ្រាន់តែជាជំងឺផ្តាសាយតិចតួច ហើយគ្រប់គ្នាអាចយកឈ្នះវាបាន។ ការដែលមិនអើពើពីគម្លាតសង្គមរបស់រដ្ឋាភិបាល ថែមទាំងប្រឆាំងនឹងការបិទប្រទេស/តំបន់ ហើយនិយាយថាគ្មានអ្វីសំខាន់ជាងសេដ្ឋកិច្ចនោះទេ។ នៅពេលដែលប្រធានាធិបតីបានបណ្ដេញរដ្ឋមន្ត្រីក្រសួងសុខាភិបាលចេញពីដំណែង លោកបាននិយាយថា ទស្សនៈវិស័យរបស់ Mandetta គឺគិតលើសុខភាព គិតលើជីវិត តែទស្សនៈវិស័យរបស់ខ្ញុំសំខាន់ជាងជីវិតទៀត វារួមបញ្ចូលទាំងសេដ្ឋកិច្ច និងការងារ។ 

ចុចអាន​៖ លែងប្រកែក! ពេលនេះ ដូណាល់ ត្រាំព្រមពាក់ម៉ាសដើម្បីការពារ COVID-19 ហើយ តែមិនឲ្យគេថតរូប​

ទិនានុប្បវត្តិវេជ្ជសាស្រ្តអង់គ្លេសមួយដែលមានឈ្មោះថា The Lancet បានហៅរបៀបដែលលោក Bolsonaro កំពុងធ្វើថាជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសុខភាពសាធារណៈក្នុងប្រទេសប្រេស៊ីល។ នៅខែមេសានៅពេលចំនួនអ្នកស្លាប់ដោយវីរុសឆ្លងវីរុសនេះកើនឡើងដល់ ៥ ០០០ នាក់ប្រធានាធិបតីបានប្រាប់សារព័ត៌មានថា៖

"អញ្ចឹងអ្វី? ខ្ញុំកាន់ទុក្ខប៉ុន្តែតើអ្នកចង់អោយខ្ញុំធ្វើអ្វីខ្លះ"?

ឥឡូវនេះមនុស្សជាង ១ ០០០ នាក់កំពុងតែស្លាប់ជារៀងរាល់ថ្ងៃ។ ហើយក្រុមអ្នកជំនាញនិយាយថាកំរិតខ្ពស់បំផុតនៃការផ្ទុះឡើងគឺនៅបន្តរាប់សប្តាហ៍ទៀត។

ចុចអាន​៖ កាន់តែធ្ងន់ធ្ងរ៖ កូវីដ១៩ អាចនឹងបង្ខំឲ្យក្មេងស្រី ៤លាននាក់រៀបការទាំងនៅវ័យក្មេង​

២) ព័ត៌មានក្លែងក្លាយ និងការបិទបាំងព័ត៌មានកាន់តែរុញច្រានប្រទេសធ្លាក់ជ្រោះអាក្រក់

ក្នុងទិវាគិលានុបដ្ឋាយិកា កាលពីពាក់កណ្ដាលខែឧសភាកន្លងទៅ Elaine Oliveira គិលានុបដ្ឋាយិកាអាយុ ៣៣ម្នាក់ បានបង្ហោះរូបរបស់នាងដែលកំពុងពាក់របាំងមុខប្លាស្ទិចការពារនៅលើបណ្ដាញ Instagram នាងហើយនិយាយថា នាងពិតជាហត់នឿយខ្លាំងដោយសារមាអ្នកជំងឺច្រើន។ នាងបន្តថា នាងមិនបានជួបជាមួយឪពុកម្តាយអស់ជាង ២ខែហើយ «នៅពេលដែលខ្ញុំសរសេរបែបនេះ មិត្តរួមការងារខ្ញុំក៏កំពុងខិតខំបំពេញការងាររបស់ពួកគេដោយការមើលថែអ្នកជំងឺ ស្ទើរមិនបានសម្រាក»។ «ខ្ញុំមិនចង់ឲ្យមានការអបអរ ឬសាទរណាមួយចំពោះពួកយើងទេ តែពួកយើងចង់ឲ្យអ្នកនៅផ្ទះដើម្បីការពារខ្លួនឯង ការពារក្រុមគ្រួសារអ្នក និងដើម្បីយើងទាំងអស់គ្នាដែរ» នាងបានបន្ថែមបែបនេះ។ គិលានុបដ្ឋាយិការូបនេះ បានប្រាប់ទៅសារព័ត៌មាន BBC ថានាងចង់និយាយពាក្យនេះចេញពីចិត្តយូរណាស់ហើយ នាងខ្លាចថាវានឹងកាន់តែធ្ងន់ធ្ងរសម្រាប់ពិភពលោក។ ប្រជាពលរដ្ឋប្រេស៊ីលមិនអើពើពីវិធានការការពារទេ ទាំងដែលវិធានការទាំងនោះមានគោលបំណងក្នុងការការពារជីវិតរបស់មនុស្សគ្រប់គ្នាពី Covid-19 ក៏ដោយ លើសពីនេះ អ្នកគាំទ្រប្រធានាធិបតីបានព្យាយាមបង្អាក់ និងលាក់បាំងព័ត៌មានពីកម្រិតនៃភាពធ្ងន់ធ្ងរបង្កដោយកូវីដ ១៩ នេះ។

ចុចអាន​៖ ភុំ ទិត្យច័ន្ទភិរម្យ៖ ព័ត៌មានមិនពិត មិនត្រឹមបង្កអស្ថិរថេរភាពសង្គមនោះទេ ប៉ុន្តែបំពុលឲ្យប្រទេសជាតិច្របូកច្របល់​

គួរបញ្ជាក់ថា មកទល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ នេះប្រស៊ីលបានក្លាយជាប្រទេសឈរលំដាប់លេខ ២ បន្ទាប់ពីអាមេរិកជាប្រទេសដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេលើពិភពលោក៕

ចុចអាន​៖ ក្រសួង៖ អ្នកមានហានិភ័យចំនួន ៦៧ នាក់ បានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយស្ត្រីមានវិរុសកូវិដ១៩​

 

X
5s