ឥរិយាបថ ឬក៏សកម្មភាពណា ធ្វើឲ្យអ្នកក្លាយជាមនុស្សពោរពេញដោយឥទ្ធិពល
អ្នកបានយល់ថាមនុស្សទាំងអស់នោះហាក់ដូចជាមានដែនម៉ាញ៉េទិចដែលអាចទាក់ទាញអ្នកដទៃដោយភាពទាក់ទាញរបស់ពួកគេ។ មនុស្សខ្លះមានបញ្ហានៅត្រង់ចំណុចនេះ ខណៈអ្នកផ្សេងទៀតកំពុងរៀនវា ហើយអ្នកខ្លះទៀតមិនដែលខ្វល់ខ្វាយសូម្បីម្តង។ ការទាក់ទាញដែលប្រៀបដូចជាដែនម៉ាញ៉េទិចនេះពិតជាជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ឱកាសរបស់អ្នកដើម្បីទទួលបានជោគជ័យ។ ជាធម្មតាវាត្រូវបានគេគ្រប់គ្នាចាត់ទុកថាជាមនុស្សដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយវត្តមានរបស់ពួកគេគឺជាអ្វីដែលអ្នកចង់បាន។ តាមការស្រាវជ្រាវត្រូវបានបង្ហាញបុគ្គលទាំងនេះថាច្រើនតែជាមនុស្សដែលគេត្រូវការខ្លាំងបំផុតនៅពេលនិយាយទៅដល់ការពិពណ៌នាលើកទឹកចិត្ត។
ចុចអាន៖ ប្រយោគទាំង១០ឃ្លារបស់លោក Jiddu Krishnamurti បុគ្គលដ៏មានបញ្ញាមួយរូបរបស់ឥណ្ឌា
ដូច្នេះមានអ្វីជាអាថ៌កំបាំងទាក់ទងនឹងមនុស្សទាំងនេះដែលត្រូវបានបង្ហាញការឆ្លើយតបល្អពីអ្នកដទៃ? ហេតុអ្វីបានជាមនុស្សមួយចំនួនមានឥទ្ធិពលទាក់ទាញអ្នកដទៃខណៈដែលអ្នកផ្សេងទៀតតស៊ូដើម្បីភ្ជាប់ទំនាក់ទំនង? ខាងក្រោមនេះជាចម្លើយសម្រាប់សំណួរទាំងនោះ ហើយប្រសិនបើអ្នកស្ថិតនៅលើមាគ៌ាដើម្បីបង្កើនកម្រិតនៃឥទ្ធិពលរបស់អ្នក អ្នកត្រូវតែបញ្ចូលចំណុចទាំងនេះទៅក្នុងការបង្ហាញរបស់អ្នក ហើយទំហំនៃឥទ្ធិពលរបស់អ្នកនឹងកើនឡើង។
១) ពួកគេមិនត្រួតត្រាលើឥទ្ធិពលរបស់អ្នកដទៃនោះទេ
ភាពខុសគ្នានៃការត្រួតត្រា និងឥទ្ធិពលអាចមិនមែនជារឿងដែលងាយស្រួលយល់ទេ។ នៅពេលអ្នកព្យាយាមគ្រប់គ្រងមនុស្សផ្សេងទៀតជាទូទៅត្រូវបានធ្វើតាមរយៈទម្រង់នៃឧបាយកលឬការបំភិតបំភ័យ។ នេះផ្តល់នូវលទ្ធផលរយៈពេលខ្លី ហើយទោះបីជាវាអាចបណ្តាលឱ្យមានលទ្ធផលស្របតាមបំណងរបស់អ្នកក៏វានឹងបញ្ចប់នៅពេលទទួលបានលទ្ធផងដែរ។ ម៉្យាងទៀតអ្នកអាចមានឥទ្ធិពលលើអ្នកដទៃ ដោយធ្វើតាមរបៀបមួយគឺការជម្រុញលើកទឹកចិត្ត បណ្តុះភាពស្មោះត្រង់ និងជម្រុញការអនុវត្ត។
២) ពួកគេមិនក្រអឺតក្រទម តែពួកគេបន្ទាបខ្លួន
មិនថាការស្លៀកពាក់ ឬជិះរថយន្តដែលមានតម្លៃថ្លៃប៉ុនណានោះទេ ក៏មិនប្រាកដថាអ្នកអាចទាក់ទាញចិត្តរបស់ពួកគេបានដែរ។ រឿងទាំងនេះអាចធ្វើឲ្យអ្នកមានគេកោតសរសើររយៈពេលខ្លី ប៉ុន្តែអ្វីដែលអាចទាក់ទាញអ្នកដទៃឲ្យមករកអ្នកគឺភាពអាចទុកចិត្តបានរបស់អ្នក។ នៅពេលដែលមេដឹកនាំត្រូវបានគេដឹងថាជាមនុស្សពិត និងជាមនុស្សដែលក្លាយជាកម្លាំងទាញនៃមេដែកដ៏មានឥទ្ធិពលពេលនោះការទាក់ទាញអ្នកដទៃនឹងក្លាយជារឿងធម្មតា។ នៅពេលមេដឹកនាំមានភាពក្រអឺតក្រទម ហើយប្រកាន់យកជំហរថាពួកគេប្រសើរជាងអ្នកដទៃ ឆ្លាតជាងអ្នកដទៃ វានឹងរុញច្រានឲ្យមនុស្សនៅជុំវិញខ្លួនគេឃ្លាតឆ្ងាយពីអ្នកដឹកនាំ។ ដូច្នេះមិនមានអ្វីដែលស្រស់ស្រាយ និងល្អប្រសើរជាងមេដឹកនាំដែលបន្ទាបខ្លួនឯង ហើយសម្របខ្លួនជាមួយបុគ្គលិកខ្លួននោះទេ។
៣) ពួកគេមិនចងគំនុំ
អ្នកដឹកនាំដ៏អស្ចារ្យយល់ថាមនុស្សតែងបង្កើតកំហុសជារឿយៗ ដូច្នេះពួកគេមិនចង់គំនុំ ទាស់ទែងនឹងអ្នកដទៃឡើយ។ ពួកគេយល់ថាទាំងនោះជាការពិភាក្សាដែលមិនចុះសម្រុងគ្នាគឺជាផ្នែកមួយនៃការងារ ហើយថាបញ្ហាទាំងនេះអាចកើតឡើងដោយគ្មានការគោរពអ្នកដទៃ ឬការចងគំនុំ។ ពួកគេផ្តោតលើបញ្ហាដែលនៅនឹងដៃ ហើយដឹងពីរបៀប និងពេលណាដែលត្រូវទុកឲ្យរឿងកើតឡើង។
៤) ពួកគេមិនអង្គុយចាំរិះគន់ តែពួកគេដើរតួជាអ្នកណែនាំ
មនុស្សដែលមានឥទ្ធិពល និងអ្នកដឹកនាំដែលត្រឹមត្រូវគឺជាមនុស្សដែលដើរតួនាទីជាអ្នកចាំណែនាំត្រួសត្រាយផ្លូវអ្នកនៅក្រោមបង្គាប់ ហើយពួកគេយល់ច្បាស់ពីរបៀបបង្វឹកមនុស្សឲ្យក្លាយជាមនុស្សពូកែបំផុត។ ពួកគេដឹងច្បាស់ពីស្ថានការណ៍នានាក្នុងការបំពេញាការងារ គេដឹងថាពេលណាជាពេលពិបាកហើយពេលណាងាយស្រួល ហើយត្រូវប្រើតិចនិកក្នុងការលើកទឹកចិត្តដោយវិធីណា។ ពួកគេជាមនុស្សដែលចូលចិត្តនិយាយការពិត ប៉ុន្តែនិយាយតែនៅពេលចាំបាច់ និងជារឿងពិត ការធ្វើដូច្នេះព្រោះដើម្បីជៀសវាងពីការរិះគន់នានា។
ចុចអាន៖ ទស្សនជីវិតចំនួន១១ឃ្លា ដែលអាចបង្រៀនអ្នកពីពាក្យពេចន៍ដ៏មានតម្លៃអ្វីម្យ៉ាងអំពីជីវិត
៥) ពួកគេមិនបង្កើតបក្សពួកទេ តែពួកគេបង្រួបបង្រួម
អ្នកដឹកនាំដ៏មានឥទ្ធិពលដឹងពីរបៀបបង្រួបបង្រួមមនុស្សដែលកំពុងបំពេញការងាររួមគ្នាដើម្បីបុព្វហេតុមួយ។ ពួកគេមិនបានព្យាយាមតម្រង់តែក្រុមមនុស្សដែលពេញចិត្តប៉ុណ្ណោះទេ តែពួកគេក៏ព្យាយាមក្នុងការបង្កើតក្រុមរួមគ្នាតែមួយដើម្បីប្រមូលផលរួមគ្នាតាមរយៈប្រាស្រ័យទាក់ទង ការអប់រំ និងការទិញ។ វិធីសាស្រ្តនេះជួយឲ្យពួកគេបង្កើតចំណង់ចំណូលចិត្តជុំវិញការផ្តួចផ្តើម និងជម្រុញឲ្យមនុស្សមានលទ្ធភាពទទួលបានលទ្ធផល។
៦) ពួកគេមិនបានដឹកនាំអ្នកដទៃដោយភាពភ័យខ្លាចនោះទេ តែពួកគេធ្វើឡើងដោយជំនឿ
អ្នកដឹកនាំត្រូវប្រឈមមុខនឹងស្ថានភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមរាល់ថ្ងៃ។ គ្រប់បញ្ហាប្រឈមទាំងនេះមិនមែនពួកគេសុទ្ធតែមានចម្លើយទាំងអស់នោះទេ ពេលខ្លះពួកគេបានប្រើបទពិសោធន៍ផ្ទាល់ដើម្បីដឹកនាំការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែជាច្រើនលើកច្រើនសារគឺប្រតិបត្តិការដោយជំនឿ។ ពួកគេជឿជាក់លើខ្លួនឯង និងជឿជាក់លើក្រុមរបស់ពួកគេដើម្បីបង្កើតលទ្ធផលដ៏អស្ចារ្យ។ តាមរយៈជំនឿទាំងអស់នេះបានបង្ហាញពីទំនុកចិត្តរួមជាមួយនឹងការលើកទឹកចិត្តអ្នកដទៃ។
ចុចអាន៖ កម្រងទស្សនចំនួន១០ឃ្លា ដែលអាចឲ្យអ្នកមើលឃើញបទពិសោធន៍ក្នុងជីវិតរបស់អ្នកជាការរៀនសូត្រ
៧) ពួកគេមិនតវ៉ាទេ តែពួកគេដោះស្រាយ
អ្នកដឹកនាំយល់ពីអំណាចនៃពាក្យសម្តី និងរបៀបដែលពួកគេត្រូវប្រើថាពាក្យសម្ដីរបស់ពួកគេអាចជាកត្តាស្ថាបនាអ្នកដទៃ ឬបំផ្លាញពួកគេ។ របៀបដែលអ្នកដឹកនាំដោះស្រាយបញ្ហាដោយពាក្យសម្តីរបស់គេអាចជាសមាសធាតុកំណត់ក្នុងការសម្រេចកិច្ចការ។ មានរឿងជាច្រើនដែលត្រូវត្អូញត្អែរជានិច្ច ប៉ុន្តែជំនួសឲ្យការប្រើប្រាស់ថាមពលខ្ជះខ្ជាយក្នុងការរិះគន់ មេដឹកនាំអស្ចារ្យបានប្រើឱកាសទាំងនេះដើម្បីបង្កើតការផ្លាស់ប្តូរ។ ការត្អូញត្អែរធ្វើឲ្យខូចដល់ផលិតភាព និងសីលធម៌ខណៈពេលដែលដំណោះស្រាយនាំមកនូវលទ្ធផលវិជ្ជមាន។
ចុចអាន៖ ទស្សនចំនួន៩ឃ្លា ដែលអ្នកគួរអានដើម្បីផ្លាស់ប្ដូរខ្លួនឯងឲ្យរស់នៅចុះសម្រុងជាមួយខ្លួនឯង
៨) ពួកគេមិនបង្ខំទេ តែពួកគេសហការ
ជនមួយចំនួនគិតថាពួកគេមានចម្លើយទាំងអស់ ហើយចាំបាច់ត្រូវប្រាប់មនុស្សផ្សេងទៀតនូវអ្វីដែលពួកគេដឹង ឬវិធីធ្វើអ្វីគ្រប់យ៉ាង។ ពួកគេមានទំនោរធ្វើជាអ្នកជំនាញគ្រប់ផ្នែកទាំងអស់ ប៉ុន្តែមនុស្សប្រភេទនេះមិនចូលចិត្តស្តាប់អ្នកដទៃនិយាយនោះទេ។ ចំណែកអ្នកសហការគេនឹងខិតខំធ្វើយ៉ាងណាឲ្យគំនិតទាំងអស់រួមគ្នា។ ពួកគេចែករំលែកគំនិត និងអនុញ្ញាតឲ្យមានការបញ្ចេញទស្សនៈផ្ទាល់ខ្លួនពីមនុស្សក្នុងក្រុមផ្សេងៗគ្នា។ ការចូលរួមសហការទាំងនេះជម្រុញឲ្យពួកគេគិតតាំងតែស៊ីជម្រៅ ហើយខិតខំដើម្បីឈានទៅរកភាពប្រសើរ។
៩) ពួកគេមិនបានកំណត់ខ្លួនឯងទេ តែពួកគេបង្កើតយីហោផ្ទាល់ខ្លួន
កំណត់ខ្លួនអ្នកគឺនៅពេលអ្នកបង្កើតទស្សនៈតូចចង្អៀតមួយថាអ្នកជានរណា។ ការបង្កើតយីហោផ្ទាល់ខ្លួននេះគឺនៅពេលដែលអ្នកធ្វើការដើម្បីបង្កើតប្រសិទ្ធភាព និងចង់ឈានទៅដល់គោលដៅ។ ហើយទាំងនេះនឹងក្លាយជារឿងសំខាន់សម្រាប់មនុស្សដែលមានឥទ្ធិពល។ មិនថាតាមរយៈការប្រាស្រ័យទាក់ទងផ្ទាល់មាត់ វត្តមានសង្គម វត្តមានប្រតិបត្តិការទំនាក់ទំនងជាលាយលក្ខណ៍អក្សរជាដើមទេ។ ពួកគេដឹងយ៉ាងច្បាស់ថាយីហោផ្ទាល់ខ្លួននេះហើយធ្វើឲ្យវាក្លាយជាចំណុចទាក់ទាញឥទ្ធិពលមួយក្នុងអាជីពរបស់ពួកគេ។
ចុចអាន៖ សម្រង់សម្តីភាពជាអ្នកដឹកនាំចំនួន ១៥ឃ្លាជួយអ្នកឲ្យរីកចម្រើន
ដោយ៖ Anthony Arthur