កុំមើលរំលងទម្លាប់សាមញ្ញៗ និងជំនាញទាំង ១៤នេះ ព្រោះវាជួយឲ្យអ្នកមានភាពច្នៃប្រឌិតហួសពីការស្មាន
នៅពេលអនាគត មនុស្សរាប់លាននាក់នៅលើពិភពលោកនឹងបាត់បង់ការងារធ្វើដោយសារតែបច្ចេកវិទ្យាចូលមកជំនួសការងាររបស់ពួកគេ។ ថ្វីត្បិតតែភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងបច្ចេកវិទ្យាផ្សេងៗទៀតជួយឲ្យទីផ្សារការងារនៅយុគសម័យទំនើបមានភាពឆាប់រហ័ស ចំណាយនិងមានប្រសិទ្ធភាពខ្ពស់ក៏ពិតមាន ក៏ប៉ុន្តែហានិភ័យនៃអវត្តមានរបស់មនុស្សនៅ ក្នុងទីផ្សារពលកម្ម មិនមែនជាសញ្ញាណល្អឡើយ។
យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រនៅតែមានសុទិដ្ឋិនិយមថា មានជំនាញជាច្រើនដែលបច្ចេកវិទ្យាពិបាកនឹងជំនួសមនុស្សបាន។ មួយនៅក្នុងចំណោមជំនាញទាំងនោះ នោះគឺភាពច្នៃប្រឌិត (Creativity)។ ប្រសិនបើអ្នកចង់ឈរជើងបានយូរនៅលើ ទីផ្សារការងារនៅពេលអនាគត អ្នកត្រូវតែមានជំនាញមួយនេះ។ អ្នកអាចរកវាបានតាមរយៈការសិក្សាស្រាវជ្រាវ ធ្វើអ្វីៗថ្មី ដកពិសោធន៍ និងអនុវត្តសកម្មភាពដូចខាងក្រោមនេះ៖
១.សរសេរឲ្យបានច្រើន៖ សរសេរអំពីគំនិត អារម្មណ៍ និងសកម្មភាពរបស់អ្នកដែលអ្នកចង់ធ្វើ។
២.គួររូបភាព៖ មិនខ្វល់ថា អ្នកគួររូបអ្វីនោះទេ ការគួររូបភាពផ្សេងៗធ្វើឲ្យអ្នករកឃើញនូវអ្វីដែលថ្មីបាន។
៣.ឧស្សាហ៍ចេញទៅខាងក្រៅ៖ កុំដេកសម្ងំនៅក្នុងផ្ទះ ចេញទៅក្រៅមើលទេសភាពស្អាតៗ និងស្រូបយកខ្យល់បរិសុទ្ធឲ្យបានច្រើននឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។
៤.ដើរហាត់ប្រាណ និងលេងកីឡា៖ ការហាត់ប្រាណនៅខាងក្រៅ ដូចជា ដើរ រត់ និងជិះកង់ វានឹងជួយឲ្យរាងកាយអ្នកមានសុខភាពល្អ។
៥.លេងហ្គេម៖ ចំណាយពេលខ្លះលេងហ្គេមប្លែកៗ ហ្គេមល្បងប្រាជ្ញា វីដេអូហ្គេម ជាដើម នឹងជួយឲ្យអ្នកមានភាពឆ្លាតវៃ និងចេះបទបែន
៦.ស្ដាប់តន្ត្រី និងមើលភាពយន្តកម្សាន្ត៖ ស្តាប់តន្រ្តី លេងឧបករណ៍តន្រ្តី និងមើលភាពយន្តល្អៗបែបច្នៃប្រឌិតដែលអ្នកចូលចិត្តនឹងធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយ និងមានគំនិតថ្មីៗ។
៧.រៀនហើយរៀនទៀតកុំឈប់៖ រៀននៅសាលា និងក្រៅសាលា ចូលរៀនវគ្គខ្លីៗ ស្តាប់ដំបូន្មានបុគ្គលល្បីៗ ចូលរួមសិក្ខាសាលា និងការបណ្ដុះបណ្ដាលផ្សេងៗ វានឹងជួយឲ្យអ្នកមានចំណេះដឹងកាន់តែទូលំទូលាយ។
៨.សម្រាក ឬគេងពេលថ្ងៃឲ្យបាន ១ម៉ោង៖ ការគេងពេលថ្ងៃជួយឲ្យខួរក្បាលរបស់អ្នកបានសម្រាកខ្លះ និងជំរុញឲ្យខួរក្បាលរបស់អ្នកមានភាពសកម្មជាងមុន។
៩.ធ្វើសមាធិ៖ ការធ្វើសមាធិ ជួយឲ្យខួរក្បាលជ្រះស្រឡះល្អ កាត់បន្ថយស្ត្រេស និងសម្ពាធផ្លូវចិត្ត។
១០.ដាស់តឿនសម្បជញ្ញៈរបស់អ្នក៖ ត្រូវធ្វើឲ្យញាណទាំងប្រាំរបស់អ្នក (ត្រចៀក ភ្នែក មាត់ ច្រមុះ និងរាយកាយ) មានចលនា។
១១.បោះតង់ ឬដើរលេងក្នុងព្រៃ៖ ការបោះតង់ ឬដើរលេងកម្សាន្តក្នុងព្រៃផ្តាច់ចេញពីពិភពលោកមួយរយៈ ជំរុញឲ្យខួរក្បាលរបស់អ្នកកាន់តែមានផលិតភាព និងកម្លាំងចិត្ត។
១២.ជម្រុះចោលទម្លាប់មិនល្អ៖ បោះចោលទម្លាប់ខ្ជិលច្រអូស ក្រោកពីគេងឲ្យស្វាហាប់ និងបង្កើតទម្លាប់ល្អថ្មីៗដែលអ្នកមិនធ្លាប់ធ្វើពីមុនមក។
១៣.កុំអង្គុយធ្វើការតែមួយកន្លែង៖ កុំគិតតែពីអង្គុយមុខកុំព្យូទ័រ ងើបដើរ ធ្វើចលនាជាដើមនៅរៀងរាល់ ៤៥នាទីម្តង។
១៤.ទទួលទានអាហារឲ្យបានត្រឹមត្រូវ៖ ទទួលទានអាហារមានជីវជាតិ ស្របតាមក្បួនពីអ្នកជំនាញទើបធ្វើឲ្យអ្នកមានសុខភាពល្អ ដែលជំរុញឲ្យសុខភាពខួរក្បាលរបស់អ្នកមានភាពច្នៃប្រឌីត៕
ដោយ៖ ខេវិន
ប្រភព៖ addicted2success