ជំនាញនៃការប្រើប្រាស់កុំព្យូទ័រ និងជំនាញផ្សេងទៀតត្រូវតែមានសម្រាប់ទីផ្សារបច្ចុប្បន្ន
ប្រភេទការងារទីផ្សារក្នុងពេលបច្ចុប្បន្នយើងសង្កេតឃើញថាមានការរីកដុះដាលជាច្រើនជំនាញ មិនថាអ្នកមានជំនាញក្នុងការសរសេរ ការរចនាក្រាហ្វិច ភាពជាអ្នកដឹកនាំ ឬអាជីពទីផ្សារដទៃទៀតទេសុទ្ធតែអាចរកចំណូលបានខ្ពស់គួរសមផងដែរ។ តែសម្រាប់អត្ថបទនេះ វាជាជំនាញដែលអ្នកត្រូវមានជាចាំបាច់មិនថាក្នុងពេលបច្ចប្បន្ន ឬនាពេលអនាគតនោះទេ៖
១) មូលដ្ឋានគ្រឹះនៃកុំព្យូទ័រ
អ្នកត្រូវតែមានចំណេះដឹងផ្នែកកុំព្យូទ័រឲ្យបានច្រើនកាន់តែល្អ។ ប្រសិនបើនៅកន្លែងការងារតម្រូវឲ្យអ្នករៀបចំតារាងចំណាយ ចំណូល ឬមិនថាទិន្នន័យអ្វីនោះទេអ្នកត្រូវស្ទាត់ជំនាញក្នុង Microsoft Excel។ បើអ្នកត្រូវការរចនាក្រាហ្វិចអ្នកត្រូវដឹងរបៀបប្រើប្រាស់ឧបករណ៍ដូចជា Adobe Photoshop, Adobe Illustrator។ នៅមានផ្នែកតូចៗជាច្រើនទៀតដែលអ្នកត្រូវចេះឲ្យបានស្ទាត់ជំនាញ ប្រសិនបើអ្នកមិនទាន់មានជំនាញទាំងនោះនៅឡើយទេ ត្រូវចាប់ផ្តើមបង្កើននល្បឿនរៀនពីវាទាំងនោះ។
២) ជំនាញទំនាក់ទំនង
អ្នកត្រូវតែជាមនុស្សដែលមានការប្រាស្រ័យទាក់ទងល្អ ប្រកបដោយប្រសិទ្ធភាព វាសំដៅទៅដល់ការស្តាប់ និងអាចសរសេរបាន ហើយភាសារាងកាយក៏សំខាន់ផងដែរប្រសិនបើអ្នកអាចចេះ។ ជំនាញមួយនេះពិតជាល្អខាំ្លងណាស់ វាបានអនុញ្ញាតឲ្យអ្នកបញ្ចេញនូវគំនិតរបស់អ្នកបានច្បាស់ជាហេតុធ្វើឲ្យដៃគូសន្ទនារបស់យើងងាយស្រួលយល់ បន្ថែមលើសពីនេះអ្នកអាចបង្កើតមិត្តថ្មីបន្ថែមទៀតផង។
៣) ជំនាញដោះស្រាយបញ្ហា
បញ្ហាដែលមិនត្រូវបានរំពឹងទុកនឹងត្រូវកើតឡើងក្នុងការងារណាមួយ។ បើថាអ្នកអាចរកប្រាក់បានច្រើនយ៉ាងណានោះទេបញ្ហានៅតែមានសម្រាប់អ្នកជានិច្ចកាល ដូចជាមិនដឹងត្រូវបែងចែកវាដោយរបៀបណា ត្រូវធ្វើដូចម្តេចគេចឲ្យផុតពីការបាត់បង់ជាដើម។ បើនៅក្នុងក្រុមហ៊ុនទៀតរឹតតែត្រូវការចាំបាច់បំផុត បើក្នុងក្រុមហ៊ុនធំៗគឺគេមានអ្នកជំនាញខាងនឹងតែងម្តងទុកសម្រាប់ដោះស្រាយរាល់កិច្ចការសំខាន់ ឬអ្នករៀបចំយុទ្ធសាស្រ្ត។
៤) ជំនាញសហការ
ដើម្បីទទួលបានជោគជ័យក្នុងអ្វីមួយអ្នកត្រូវតែចេះសហការប្រកបដោយប្រសិទ្ធភាពជាមួយមិត្តរួមការងារនិងអតិថិជន។ មិនថាអ្នកនៅក្នុងអង្គប្រជុំផ្ទាល់ ឬការពិភាក្សារតាមអ៊ីនធឺរណេត ក្នុងការងារជាក្រុមតម្រូវឲ្យអ្នកលើកទឹកចិត្ត បញ្ចេញមតិយោបល់ ដឹកនាំ និងសួរអ្នកដទៃនៅពេលអ្នកធ្វើដំណើរឆ្ពោះទៅរកគោលដៅតែមួយ។
៥) ជំនាញនៃការផ្លាស់ប្តូរ
នៅកន្លែងធ្វើការនាពេលបច្ចុប្បន្ននេះយើងតែមានជំនាញមួយដែលមានលទ្ធភាពអាចផ្លាស់ប្តូរពីអ្វីមិនល្អទៅជាល្អវិញ ទោះបីជាវាមានន័យថាជាការប្តូរតួនាទី ប្តូរគម្រាងផែនការ ឬប្តូរអាជីពក៏ដោយ។ ហើយនៅពេលអ្នកបរាជ័យហើយបរាជ័យទៀតនោះ អ្នកត្រូវក្រោកឡើងព្យាយាមម្តងទៀត។ នេះហើយជាជំនាញនៃការផ្លាស់ប្តូរអ្វីមួយទោះបីជាស្ថិតក្នុងស្ថានភាពអាក្រក់ធំប៉ុនណានោះទេ ចំពោះជំនាញបែបនេះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេ។
៦) ពហុមុខងារ ឬពហុជំនាញ
មានសមត្ថភាពធ្វើការច្រើនផ្នែក ប៉ុន្តែត្រូវប្រាកដថាជាការងារដែលមានការពាក់ព័ន្ធនឹងសមត្ថភាពរបស់អ្នកផងដែរ។ យ៉ាងហោចណាស់ក៏អ្នកត្រូវចេះជំនាញរៀបចំតុរបស់អ្នកបានយ៉ាងល្អផងដែរ។
៧) បណ្តាញសង្គម
នៅពេលបច្ចុប្បន្នត្រូវបានគេគិតថា Facebook, Instagram, Twitter ជាដើមបានក្លាយជាប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងមានប្រជាប្រិយភាព និងបានបង្កើតជាមធ្យបាយនៃការភ្ជាប់បណ្តាញទំនាក់ទំនងជាមួយអតិថិជន និងធ្វើទីផ្សារអាជីវកម្មរបស់អ្នក។ ហើយជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវ កំពុងក្លាយជាតម្រូវការចាំបាច់។ ដូច្នេះអ្នកត្រូវប្រាកដថាវត្តមាននៅលើអ៊ីនធឺរណេតរបស់អ្នកមានលក្ខណៈវិជ្ជាជីវៈនិងគួរឲ្យទុកចិត្ត ព្រោះវាក៏អាចបង្កបញ្ហាដល់ខ្លួនអ្នកបានដែរ៕
ដោយ៖ Anthony Arthur