ការដាក់ពាក្យអារហាររូបករណ៍ Chevening ក្នុងឆ្នាំ២០២១-២០២២ នឹងចាប់ផ្ដើមបើក ក្នុងពេលតែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ​



ដំណើរការជ្រើសរើសនិស្សិតអាហារូបករណ៍ Chevening ចំណាយពេលយ៉ាងតិច ០៨ ខែគិតចាប់ពីថ្ងៃផុតកំណត់ដាក់ពាក្យរហូតដល់ពេលដែលបេក្ខជនត្រូវបានជ្រើសរើស ដោយមានលក្ខខណ្ឌសម្រាប់ពានរង្វាន់ ។ ខាងក្រោមនេះគឺជាទិដ្ឋភាពទូទៅនៃដំណើរការដាក់ពាក្យសុំ និងការជ្រើសរើស ដែលអ្នកគួរដឹង។

• ទម្រង់ពាក្យស្នើសុំនឹងចាប់ផ្ដើមបើកជាផ្លូវការនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២០

• ទម្រង់ពាក្យស្នើសុំនឹងត្រូវបានឈប់ទទួលនៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០

• ទម្រង់ពាក្យស្នើសុំដែលមិនសមស្របតាមលក្ខណៈវិនិច្ឆ័យរបស់កម្មវិធី នឹងត្រូវបានចំរាញ់ចេញ នៅថ្ងៃ ០៤ ខែវិច្ឆិកា ឆ្នាំ២០២០

• ការវាយតំលៃរបស់ក្រុមគណៈកម្មការអាន នៅពាក់កណ្ដាលខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២០

គណៈកម្មាធិការអានឯករាជ្យនឹងវាយតំលៃរាល់ពាក្យស្នើសុំដែលមានសិទ្ធិចូលរួម។ បន្ទាប់មក ពិន្ទុនិងចំណាត់ថ្នាក់របស់ពួកគេត្រូវបានបញ្ជូនទៅស្ថានទូត ឬស្នងការជាន់ខ្ពស់អង់គ្លេស។

• អ្នកស្នើសុំត្រូវបាន ជ្រើសរើសសម្រាប់ការសម្ភាសន៍ ចាប់ពីដើមខែ ដល់ចុងខែកុម្ភៈ ឆ្នាំ២០២១

នៅពេលដែលស្ថានទូត ឬស្នងការជាន់ខ្ពស់បានពិនិត្យមើលពាក្យស្នើសុំដែលបានបញ្ជូនមក ពួកគេនឹងបង្កើតបញ្ជីសម្រាំងអ្នកដែលពួកគេនឹងអញ្ជើញមកសម្ភាស។ ការជូនដំណឹងនឹងធ្វើតាមនោះដែរ។ 

• ការដាក់ស្នើឯកសារយោង និងឯកសារសិក្សា នឹងផុតកំណត់នៅថ្ងៃ ២២ ខែកុម្ភៈ ឆ្នាំ២០២១

• ការធ្វើការសម្ភាសន៍នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០១ ខែមិនា ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២១

បេក្ខជនមកពីទូទាំងពិភពលោកត្រូវបានសម្ភាសន៍ដោយគណៈកម្មាធិការនៅស្ថានទូតអង់គ្លេសនិងគណៈកម្មការជាន់ខ្ពស់។

• លទ្ធផល ចាប់ផ្ដើមប្រកាស ពីដើមខែមិថុនា ឆ្នាំ២០២១

បន្ទាប់ពីការរៀបចំខ្លួន រួមជាមួយនិងការភិតភ័យអស់រយៈពេលជាច្រើនខែ បេក្ខជនដែលខ្លាំងបំផុត នឹងបានជួបប្រទះនូវភាពរំភើបរីករាយ នៅពេលដែលលទ្ធផលនៃការសម្ភាសត្រូវបានប្រកាស។

• ការផ្ដល់ជូន និងការបំពេញតម្រូវការភាសាអង់គ្លេស នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

ជាថ្ងៃផុតកំណត់ដើម្បីបំពេញតម្រូវការភាសាអង់គ្លេសរបស់ Chevening និងការទទួលបានការផ្តល់ជូនពីសាកលវិទ្យាល័យនៅ ចក្រភពអង់គ្លេស យ៉ាងតិចចំនួនមួយ ដោយឥតល័ក្ខខ័ណ្ឌ។

• ការចាប់ផ្ដើមការសិក្សានៅចក្រភពអង់គ្លេស នឹងចាប់ផ្ដើមនៅខែសីហា ឬតុលា ឆ្នាំ២០២១

 

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖

https://www.chevening.org/scholarships/application-timeline/

 

ដោយ៖ សុធារ៉ា

ប្រភព៖ CHEVENING 

 

X
5s