អ្នកនិពន្ធ ៤រូប​ដែលបានព្យាកររឿងអនាគត​​ត្រូវៗ​ដូច​មើល​ឃើញ​​



អ្នកនិពន្ធវិទ្យាសាស្រ្តមានគំនិតខុសៗគ្នា។ ពួកគេតែងតែព្យាយាមគិត និង សរសេរអ្វីមួយដែលហួសពីការស្រមើលស្រមៃរបស់មនុស្សទូទៅ។ អ្នកនិពន្ធភាគច្រើនបានទាយខុស ប៉ុន្តែអ្នកខ្លះទាយត្រូវ។ ទាំងនេះគឺជាអ្នកនិពន្ធទាំង ៤រូបដែលទស្សន៍ទាយរឿងអនាគតត្រឹមត្រូវ។

១) Mary Shelley

ស្នាដៃរឿង៖  Frankenstein (1818) រឿង Frankenstein ត្រូវបានចាត់ទុកថា ជារឿងវិទ្យាសាស្រ្តបែបប្រឌិតដ៏គួរឱ្យរន្ធត់មួយ។ គំនិតរបស់គាត់ដែលថាអាចទាយជួយសង្គ្រោះមនុស្សលោកឱ្យមានជីវិតរស់ឡើងវិញ។ នាពេលបច្ចុប្បន្ននេះ គេក៏អាចរកឃើញនៅក្នុងវិទ្យាសាស្ដ្រជាក់ស្ដែងដែរ។ ឧទាហរណ៍ ការពិសោធន៍រំញោចអេឡិចត្រូ អ្នកជំងឺឆ្អឹងខ្នង និងពិការជាដើម។

២)Jonathan Swift

ស្នាដៃរឿង៖  Gulliver’s Travels (1726) គាត់បានទស្សន៍ទាយដោយអចេតនានៅក្នុងរឿង Gulliver ដែលរៀបរាប់ពីការរស់នៅលើកោះមួយគឺ Laputa។ ហើយតារាវិទូរកឃើញថា មានព្រះច័ន្ទពីរនៅលើភពអង្គារតាមគន្លងរបស់ខ្លួន។ ជិតមួយសតវត្សក្រោយមកទៀត អ្វីគាត់បានរៀបរាប់នៅក្នុងរឿងនោះបានក្លាយជាការពិតតែម្ដង។

៣) Douglas Adams

ស្នាដៃរឿង៖  The hitchhiker’s Guide to the Galaxy (1979) រឿងមួយដែលលោកបានព្យាករត្រឹមត្រូវគឺថា គេអាចបកប្រែរពីរភាសាផ្សេងគ្នាតាមរយៈត្រីបាបិល។ ទោះបីជាយើងមិនមានត្រីបាបិល ដើម្បីធ្វើការបកប្រែដូចក្នុងភាពយន្ត ប៉ុន្តែយើងមានកម្មវិធីស្មាតហ្វូដែលអាចបកប្រែបានច្រើនភាសា។

៤) John Brunner ស្នាដៃរឿង៖  Stand On Zanzibar (1969) គាត់បានទាយថាចំនួនប្រជាជនពិភពលោកកើនឡើងដល់ទៅ៧ពាន់លាននាក់ និងផលប៉ះពាល់ចំពោះកំណើនប្រជាជនច្រើនពេក។ ផលប៉ះពាល់នៃចំនួនប្រជាជនយ៉ាងធំសម្បើម គឺមានភាពតានតឹងនៅក្នុងសង្គម ភាពជ្រុលនិយមនៅក្នុងសង្គម។ លោកក៏បានបង្ហាញអំពីគំនិត ផលិតផល និងសេវាកម្មទំនើបៗជាច្រើន៕ ប្រែសម្រួល៖ អឺុងមួយយូ ប្រភព ៖ wonderslist.com  
X
5s