របៀប​រស់នៅ​មិន​ល្អ​៤​យ៉ាង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​អាយុ​ខ្លី​​​​



មាន​មនុស្ស​ជាច្រើន​មិន​ពេញចិត្ត​ជាមួយ​ជីវិត​ដែល​ខ្លួន​ឯង​កំពុង​រស់នៅ​នោះ​ទេ ​តែ​ពួកគេ​មិន​បាន​ដឹង​ខ្លួន​ថា​តើ​ការ​រស់នៅ​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ប្រសើរ​ឬ​ក៏​ល្អក់​ជាង​មុន​។ ចំណុច​ខាង​ក្រោម​នេះ​គឺ​ជា​របៀប​រស់នៅ​ដែល​ធ្វើឲ្យ​ជីវិត​របស់​អ្នក​មាន​ការ​ដុនដាប​ជាង​មុន៖ ១) គេង​មិន​បាន​គ្រប់គ្រាន់៖​ នៅពេល​យើង​គេង​មិន​គ្រប់គ្រាន់​អាច​បង្ក​បញ្ហា​ដល់​បេះដូង​របស់​អ្នក ​ហើយ​វា​អាច​នាំ​ឱ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម​និង​សម្ពាធ​ឈាម​ខ្ពស់​ផង​ដែរ។ ការសិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Wageningen និង​វិទ្យាស្ថាន​ជាតិ​សម្រាប់​សុខភាព​សាធារណៈ​និង​បរិស្ថាន​បាន​រក​ឃើញ​ថា​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ​គួប​ផ្សំ​នឹង​ការ​គេង​បាន​គ្រប់គ្រាន់​ អាចកាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន​ដល់​ទៅ ៦៥% ឯណោះ ។ ២) របប​អាហារ​មិន​ទៀងទាត់៖  ទម្លាប់​អាហារ​សម្រន់​ពេលរសៀល​ ​ក៏​មាន​សារៈសំខាន់​សម្រាប់​ជីវិត​របស់​អ្នក​ដែរ ដូចនេះ​អ្នក​មិន​គួរ​ញាំ​អាហារ​ផ្ដេសផ្ដាស​ច្រើន​ពេក​ទេ។ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ជីវិត​របស់​អ្នក​គួរ​តែ​​ទទួលទាន​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ពេញលេញ​។ ៣) ប្រើប្រាស់​គ្រឿង​ស្រវឹង​ជា​ប្រចាំ៖ មិន​ថា​អ្នក​ញៀន​ឬ​ក៏​យ៉ាង​ណា​ក៏​ដោយ​តែ​គ្រឿង​ស្រវឹង​ មិន​អាច​ផ្ដល់​វិជ្ជមាន​ដល់​ជីវិត​អ្នក​នោះ​ទេ។ មិន​ថា​អ្នក​មាន​បញ្ហា​ឬ​មាន​អារម្មណ៍​មិន​ល្អ​នោះ​ទេ អ្នក​មិន​គួរ​យក​គ្រឿង​ស្រវឹង​មក​ធ្វើ​ជា​ដំណោះ​ស្រាយ​នោះឡើយ។ ៤) មាន​អារម្មណ៍​តប់​ប្រមល់​សឹង​រាល់​ថ្ងៃ៖ នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​តប់​ប្រមល់​រាល់​ថ្ងៃ​ពេក​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​សុខភាព​របស់​អ្នក​ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​បាក់​កម្លាំង​ចិត្ត​ថែម​ទៀត​ផង៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.cheatsheet.com