តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បី​អោយ​អ្នក​កាន់​តែ​ឆ្លាត​ជាង​មុន​​? ​​



​អ្នក​អាច​ទទួល​​ភាព​ធុញ​ថប់ ​នៅ​ពេល​​​លទ្ធផល​ដំបូង​បង្អស់​គឺ​មិន​បាន​ដូច​ចិត្ត​។ ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដែល​មនុស្ស​ទូទៅ​ ទទួល​បាន​ចំពោះ​កិច្ចការ​ដំបូង​របស់​ពួក​គេ។ អ្នក​អាច​រៀន​សូត្រ​បន្ថែម​ទៀត​ពី​អ្នក​ដទៃ។ ​ ដូច្នេះ​ថ្ងៃ​បន្ទាប់​អ្នក​នឹង​សម្រេច​អ្វី​ដែល​ចង់​បាន។ ដើម្បី​អោយ​ក្លាយ​ជា​មនុស្ស​ឆ្លាត​វៃ​ជាង​នេះ​តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្ដេច?

១) បោះ​បង់​គំនិតដែលចង់បានភាពល្អឥតខ្ចោះ៖ ត្រូវចាំថា ក្នុងលោកនេះ​គ្មានទេ ​មនុស្សល្អឥតខ្ចោះ ប៉ុន្តែទោះយ៉ាងណាត្រូវ​ធ្វើជាមនុស្សល្អឲ្យអស់ពីលទ្ធភាព។ ​ក្នុងការធ្វើកិច្ចការផ្សេងៗក៏ដួច្នោះដែរ បើអ្នកគិតតែរឿងល្អឥតខ្ចោះ នោះ​វានឹងធ្វើឲ្យអ្នកកាន់តែស្មុគក្នុងចិត្ត ហើយធ្វើអ្វីក៏លែងកើតទៀត។ ដូច្នេះហើយ អ្នកមិនគួរគិតតែចង់បានភាពល្អឥតខ្ចោះនោះទេ។

២) ផ្ដល់​អ្វី​មួយ​ដល់​អ្នក​ដទៃ​ទោះ​បី​អ្នក​មិន​ទទួល​បាន​ប្រយោជន៍៖ វា​ជា​រឿង​មួយ​ដ៏​ល្អ​ណាស់​ប្រសិន​បើ​អ្នក​តែង​ជួយ​ជ្រោមជ្រែង​អ្នក​ដទៃ ​ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ តាម​រយៈការ​ចុះ​ជួយ​អ្នក​ដទៃ​​ដោយ​មិន​គិត​ពី​កម្រៃ ​ក៏​វា ​អាច​ជួយ​ដល់​ការ​រក​ស៊ី​របស់​អ្នក​ផង​ដែរ។ លើសពីនេះទៀត អ្នកក៏អាចទទួលបានគំនិតល្អៗ តាមរយៈការរៀនសូត្រក្នុងពេលជួយអ្នកដទៃនោះ។

៣) អាន​ហើយ​អាន​ទៀត៖ ការ​អាន​​នេះ​អាច​ធ្វើ​អោយ​គំនិត​របស់​អ្នក​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​​ធ្វើ​អ្វី​មួយ។ ការ​អាន​នេះ​ជួយ​អោយ​អ្នក​មាន​គំនិត​ល្អ​​និង​អច្ឆរិយ ​ក្នុង​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ ។ គ្មាន​​ហេតុផល​អ្វី​ដែល​អ្នក​មិន​ត្រូវ​អាន​សៀវភៅ​នោះ​ទេ។ ទោះ​បី​វា ជា​សៀវភៅ​សំណើច​ក្ដី​​ក៏​វា​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែរ៕​ ​​​

ប្រែ​សម្រួល៖ ព្រំ​ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org

X
5s