រឿង៣​យ៉ាងដែល​អ្នក​មិន​គួរ​ធ្វើ​ ពេល​​ភ្ញាក់​ពីគេង​



អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​ ​នៅ​ពេល​អ្នក​ក្រោក​ពី​សម្រាន្ត​ភ្លាម ​តើ​អ្នក​មិន​គួរ​ធ្វើ​អ្វី​ខ្លះ ? ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​អោយ​យល់​ដឹង​បន្ថែម​ទៀត​ពី​អ្វី ​ដែល​អ្នក​មិន​គួរ​ធ្វើ​​នៅ​ពេល​អ្នក​ក្រោក​ពី​សម្រាន្ត​៖

១) ចុច​ម៉ោង​រោទ៍​ ៖ អ្នក​ជំនាញ​បាន​​បង្ហាញ​ថា​​ការ​គេង​ដោយ​ដាក់​ម៉ោង​រោទ៍​កំណត់​គឺ​មិន​ល្អ​ទេ​ ។ ​វា​អាច​ធ្វើ​អោយ​អ្នក​មិន​ស្រលះ​ខ្លួន​​ ហើយ​ងើប​ឡើង​ទាំង​មមីមមើ​។

២) ពិសា​កាហ្វេ៖ ​ម៉ោង​ដែល​ល្អ​បំផុត​សម្រាប់​​ពិសា​កាហ្វេ​ គឺ​ចាប់​ពី​ម៉ោង​៩​: ៣០​នាទី​ព្រឹក​ទៅ។ ប្រសិន​បើ​អ្នក​ពិសា​លឿន​ពេក ​​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ឬ​ ធ្វើ​អោយ​ថមថយ​កម្លាំង។

៣) ងើប​ចេញ​ដោយ​មិន​រៀប​ចំ​គ្រែ​៖ យោង​តាម​អ្នក​និពន្ធ​ The Power of Habit លោក​Charles Duhigg បាន​បង្ហាញ​ថា​៖ « ការ​ចេះ​រៀប​ចំ​គ្រែ​ គឺ​ជា​​ការ​ចាប់​ផ្ដើម​ទម្លាប់​ដ៏​ល្អ​​​ដំបូង​គេ​សម្រាប់​អ្នក៕»

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖​ www.businessinsider.com

X
5s