នរណាក៏ញៀនលេង Smartphone ដែរ! តែគេមានវិធីអាចបញ្ឈប់បានតើ! តោះអនុវត្តន៍តាម!
ទូរស័ព្ទដៃអ្នកគឺជារបស់ផ្ទាល់ខ្លួនដែលអ្នកតែងតែយកទៅតាមខ្លួន។ ពេលខ្លះអ្នកតែងគេងលក់ទាំងដៃនៅកាន់ទូរស័ព្ទទៀតផងដែលពេលខ្លះអ្នកគួរទុកទូរស័ព្ទដៃនោះមួយឡែកសិនក៏ជារឿងល្អ។ នេះគឺជាវិធីទាំង៥យ៉ាងដែលអ្នកផ្ដាច់ខ្លួនពីការញៀនប្រើទូរស័ព្ទ៖
១) ដាក់ទូរស័ព្ទអោយឆ្ងាយពេលអ្នកគេង៖ ពេលអ្នកយកគ្រឿងអេឡិចត្រូនិកមកជិតអ្នកនៅក្នុងម៉ោងសម្រាកវាមិនត្រឹមតែបង្អាក់ការគេងអ្នកទេ ថែមទាំងរារាំងពេលវេលាអ្នកជាមួយនឹងមនុស្សជាទីស្រលាញ់អ្នកទៀតផង។ ដូច្នេះហើយ អ្នកគួរទម្លាប់ទុកវាឲ្យនៅឆ្ងាយពីកន្លែងគេងទើប ជាជម្រើសល្អ។
២) បង្កើតពេលវេលាសម្រាប់ឆែកទូរស័ព្ទដ៏ជាក់លាក់មួយ៖ អ្នកត្រូវប្រាកដថាពេលម៉ោងធ្វើការអ្នកមិនអាចចុចឆែកមើលទូរស័ព្ទបានទេ គួររង់ចាំពេលវេលាសម្រាកមួយដ៏សមស្រប។
៣) ត្រូវកំណត់ពេលវេលាដែលគ្មានការប្រើទូរស័ព្ទ៖ អ្នកត្រូវកំណត់ពីពេលវេលាជាក់លាក់មួយថាមិនអាចទទួលទូរស័ព្ទបានទេ ជាពិសេសនៅពេលមានកិច្ចការសំខាន់។
៤) បិទប្រព័ន្ធសាររំលឹក (Message Alerts) ៖ សារអស់ទាំងនោះនឹងជំរុញអោយអ្នកឧស្សាហ៍ឆែកទូរស័ព្ទជាញឹកញយ។ ហេតុដូចនេះអ្នកគូរបិទសំឡេងឬ ប្រព័ន្ធសារទាំងនោះចោលទៅ។
៥) បិទទូរស័ព្ទចោល៖ យោងតាមការសិក្សារបស់ The Bank of America បានបង្ហាញថាអត្រានៃអ្នកប្រើប្រាស់ទូរស័ព្ទមានរហូតដល់ទៅ ៣៨ភាគរយ ទោះបីពួកគេស្ថិតនៅក្នុងពេលវេលាវិស្សមកាលក្ដី។ តែអ្នកគួរផ្លាស់ប្ដូរទម្លាប់ទាំងនោះទៅ ហើយគួរបិទទូរស័ព្ទចោលដើម្បីងាកមកកម្សាន្តជាមួយនឹងអ្វីផ្សេងៗវិញ៕
ប្រែសម្រួល ៖ ព្រំ សុវណ្ណកណ្ណិក