ក្រុមហ៊ុនទាំង៥ដែលមានកេរ្តិ៍ឈ្មោះល្បីជាងនៅទូទាំងពិភពលោក​



ក្រុមហ៊ុន​នាឡិកា​Rolex  ​គឺ​ជា​​​ក្រុមហ៊ុន​ដែល​មាន​​កេរ្តិ៍ឈ្មោះ​ល្បី​ជាង​គេ​ក្នុង​លោក​។ នេះ​បើ​តាមThe Reputation Institute​ ដែល​បាន​ស្រាវជ្រាវ​លើ​ក្រុមហ៊ុន​ជាច្រើន​នៅ​លើ​ពិភពលោក​។ ​​ខាងក្រោម​នេះ​ជា ​​ក្រុមហ៊ុន​ទាំង​៥ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជាង​គេ​ក្នុង​លោក៖ ១) នាឡិកាដៃម៉ាករ៉ូឡិកស៍ (Rolex)៖ ម៉ាកនេះគឺជាម៉ាកដែលល្បីបំផុតនៅលើពិភពលោកគឺដោយសារតែកេរ្តិ៍ឈ្មោះខ្ពស់មិនគួរឱ្យជឿរបស់ខ្លួនសម្រាប់គុណភាពផលិតផលនិងសេវាកម្មផងដែរ។ វាតែងតែជាប់នៅក្នុងកំពូលទាំង១០រហូតមិនថានៅក្នុងប្រភេទម៉ាកបែបណានោះទេ។ ម៉ាកនាឡិកាដ៏ប្រណីតនេះបានជួបនូវបញ្ហាមួយចំនួនកាលពីឆ្នាំមុនបន្ទាប់ពីការប្រឈមមុខនឹងការធ្លាក់ចុះលើទីផ្សារនៅក្នុងប្រទេសចិន។ ទូរទស្សន៍ Sky News បានរាយការណ៍ថានៅក្នុងឆ្នាំ២០១៤ អ្នកប្រើប្រាស់ទាំងអស់បានទិញនាឡិកាស្វ៊ីសតិចជាងមុនដល់ទៅ៤០%ឯណោះរួមទាំងម៉ាក Rolex ម៉ាក Swatch និងម៉ាក Heuer។ ម៉ាកRolex នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០៤នៅទីក្រុងឡុងដ៍មុនពេលការផ្លាស់ប្តូរប្រតិបត្តិការទៅប្រទេសស្វ៊ីសនៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីមួយ។ 119728-thumb ២) ក្រុមហ៊ុន Walt Disney៖ ក្រុមហ៊ុននេះបានជាប់ក្នុងលំដាប់កំពូលទាំង១០នៅក្នុងចំនួនក្រុមហ៊ុនទាំង៧ប្រភេទទៀត។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនិងកម្សាន្តធំបានមកមានអវត្តមានលើកដំបូងនៅក្នុងពិភពលោកផងដែរ។ ក្រុមហ៊ុននេះមិនមានភាពភ័យខ្លាចក្នុងការក្រោកឈរឡើងដើម្បីតតាំងជាមួយអ្វីដែលខ្លួនមិនយល់ស្របនោះទេ។ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋ California មានបុគ្គលិកប្រមាណ ១៨៥,០០០ នាក់នៅទូទាំងប្រទេសនេះបើយោងតាមគេហទំព័ររបស់ខ្លួនផ្ទាល់។ Walt-Disney-Pictures-2006-the-walt-disney-company-20518392-900-539 ៣) ក្រុមហ៊ុនGoogle៖ ក្រុមហ៊ុន Google បានជាប់ជាកំពូលក្រុមហ៊ុនមួយនៅបើគិតអំពីសមត្ថភាពរបស់ក្រុមហ៊ុនខ្លួនប៉ុន្តែវាបានធ្លាក់ពីលំដាប់ទី២ដែលនៅក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥ ។ new-google-homepage ៤) ក្រុមហ៊ុនផលិតរថយន្ត BMW៖ ក្រុមហ៊ុននេះបានធ្លាក់ចុះពីលេខ១នៅក្នុងឆ្នាំ២០១៥ ប៉ុន្តែវាអាចរក្សាការនាំមុខរបស់ខ្លួនបានដែលមិនឲ្យចាញ់ក្រុមហ៊ុនប្រកួតប្រជែងរបស់ខ្លួននោះទេគឺក្រុមហ៊ុន Daimler ។ ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រារព្ធពិធីខួបលើកទី១០០របស់ខ្លួននៅឆ្នាំនេះ។ ដើម្បីអបអរសាទរកម្មវិធីរបស់ខ្លួន វាបានចេញផ្សាយរថយន្តរបស់វាមួយទៀតហើយព្យាករថាអ្នកគ្រប់គ្នានឹងត្រូវនូវតែគាំទ្រក្នុងពេលទៅមុខ១០០ឆ្នាំទៀត។ e910592s-960 ៥) ក្រុមហ៊ុន Daimler៖ បានធ្លាក់ចុះពីចំណាតថ្នាក់ទី៣ទៅចំណាត់ថ្នាក់ទី៥ក្នុងចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះនៅទូទាំងពិភពលោកនៅឆ្នាំនេះ។ ក្រុមហ៊ុន Daimler លក់បាន ២,៩ លានគ្រឿងហើយនៅឆ្នាំ២០១៥បានកើនឡើង១២% ដែលត្រូវបានប្រកាសនៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះ៕ JO-Top-Mercedes-7.-E-63-AMG   ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.businessinsider.com