​ចំណូល​របស់​PetroChina ​​​ដែល​ជា​ក្រុមហ៊ុន​ប្រេង ​និង​ ​ឧស្ម័ន​ធំ​បំផុត​របស់​ចិន ​ធ្លាក់​ចុះ​៧០​ភាគរយ​



ក្រុមហ៊ុន​ផលិត​ប្រេង​និង​ឧស្ម័ន​ធំ​ជាង​គេ​បំផុត​របស់​ចិន​ ​PetroChina ​ ដែល​កាន់កាប់​ដោយ​រដ្ឋ ​នោះ ​​ត្រូវ​បាន​​គេ​រាយការណ៍​ថា ប្រាក់ចំណេញ​សម្រាប់​ឆ្នាំ​២០១៥​មាន​ការ​ថយចុះ​ដល់​៧០%​ ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក។ ​របាយការណ៍​របស់​ក្រុមហ៊ុនPetroChina ​ ​​បាន​​បង្ហាញ​​ថា ប្រាក់ចំណេញនៅក្នុងឆ្នាំ២០១៥គឺ​​មាន​ចំនួន ​៣៥,៥១​ពាន់​លាន​យ៉ន់​ (៥,៤៦ ​ពាន់​លាន​ដុល្លារ​អាមេរិក) ​ ​​​ដែល​កាល​ពី​ឆ្នាំ​​មុន​ប្រាក់​ចំណេញ​សរុប​គឺ​មាន​ចំនួន​ ​១០៧,១៧​ពាន់​លាន​​យ៉ន់​​​។ ក្រុមហ៊ុន​នេះ​​ក៏​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ ​បញ្ហា​សេដ្ឋកិច្ច​សកល​គឺ​មាន​សភាព​មិន​សូវ​ល្អ ​ជា​ហេតុ​នាំ​ឲ្យ​ចិន​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ផង​ដែរ​៕ ​ដោយ​៖ អ៊ឺង ​មួយ​យូ​
X
5s