តម្លៃ​ប្រាក់​កំពុង​ហក់​ឡើង​ខ្លាំង​លើ​ទីផ្សារ​អន្តរជាតិ​​



តម្លៃប្រាក់នៅទីផ្សារអន្តរជាតិបានហក់ឡើងកាលពីសប្ដាហ៍មុនដែលធ្វើឱ្យអនុបាតតម្លៃប្រាក់ធៀបនឹងមាសធ្លាក់ចុះពី 85x ទៅ 75x គិតចាប់ពីដើមខែមីនា កន្លងទៅ។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រុមហ៊ុនិភាគ Capital Economics។ យោងតាមប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា តម្លៃប្រាក់បានបន្តឡើងថ្លៃក្នុងរយៈពេលកន្លងទៅនេះដោយសារតែប្រាក់ដុល្លារអាមេរិកចុះថោក ហើយតម្លៃប្រាក់នឹងអាចធ្លាក់ចុះឬប្រែប្រួល ប្រសិនបើធនាគារកណ្ដាលអាមេរិកតំឡើងការប្រាក់នៅពេលខាងមុខ។ បើគិតត្រឹមថ្ងៃម្សិលមិញ តម្លៃប្រាក់បានកើនឡើងក្នុងអត្រា 4,44% គឺនៅត្រឹម 16,98ដុល្លារក្នុងមួយអោន (៨ជី៣ហ៊ុន) ត្រឹមម៉ោង 3:02ល្ងាចម្សិលមិញ ហើយហក់ឡើងដល់ 17,02ដុល្លារក្នុងមួយអោននៅព្រឹកនេះ៕ ដោយ​៖ រឹទ្ធី រាជ