វិធី​៤​យ៉ាង​ដែល​អ្នក​អាច​សន្សំ​លុយ និង​មិន​ខ្ជះខ្ជាយ​លើ​​ការ​​សំលៀកបំពាក់​



អ្នក​គួរតែ​ព្រួយបារម្ភ​ ​ប្រសិនបើ​អ្នក​ចាយ​ប្រាក់ខែ​ច្រើន​រ​​លើ ​ការ​ទិញ​​សំលៀកបំពាក់​។ អ្នក​មិនមែន​ជា​មនុស្ស​ទី​មួ​យ​ទេ។ អ្នក​ប្រហែល​ត្រូវ​ការ​សំលៀកបំពាក់​អាស្រ័យ​លើ​ភាព​ចាំបាច់ របស់​អ្នក ប៉ុន្តែ​មាន​វិធី​ខ្លះ​ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​អ្នក​ទៅ​លើ​ខោអាវ​បាន។ ខាង​ក្រោម​នេះ​ជា​វិធី​ទាំង​បួនយ៉ាង​ដែល​អាច​ជួយ​អ្នក​បាន៖ ១)ទិញ​ខោអាវ​ដែល​មាន​គុណភាព​ល្អ ៖  បើ​អ្នក​គិត​ថា ​​ការ​ទិញ​សំលៀកបំពាក់​ថោកៗ​ជា​ការ​សន្សំ​នោះ ​ប្រហែល​ជា​អ្នក​គិត​ខុស​ហើយ ​ព្រោះ​ថា​ ​បើ​ទិញ​មក​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​រហែក ឬ ​​ខូច​គុណភាព​អស់​​ប្រើ​លែងកើត​នោះ ​អ្នក​នឹង​ត្រូវ​បន្ត​ទិញ​ទៀត​។ ​​ថោក​មែន​តែ​ទិញ​ច្រើន​ដង ​​គឺ​គិត​ទៅ​មិន​​មែន​ជា​ការ​សន្សំ​នោះ​ទេ​ ​ព្រោះ​ខាត​ទាំង​ពេលវេលា ​លុយកាក់​ និង ​ការ​ធ្វើ​ដំណើរ​។ តែ​ប្រសិន​ជា​អ្នក​ទិញ​សំលៀកបំពាក់​ដែល​មាន​​គុណភាព​ល្អ​ ទោះ​បី​ជា​មាន​តម្លៃ​ថ្លៃ​បន្តិច​ ​ វា​អាច​ជួយ​សន្សំប្រាក់​របស់​អ្នក​បាន​ជា​ច្រើន។ ២) ទិញ​តាម​លទ្ធភាព​ដែល​អ្នក​អាច​ទិញ​បាន​​៖  បើ​អ្នក​ទៅ​ផ្សារ​ដើម្បី​ទិញ​សំលៀកបំពាក់ អ្នក​គួរ​តែ​ប៉ាន់ស្មាន​ទុក​ជា​មុន​ ហើយ​ទិញ​តាម​ទឹក​​លុយ​របស់​អ្នក។ ៣) ជៀសវាង​ការ​បោកអ៊ុត​ ៖  ពេល​ដែល​អ្នក​ទិញ​សំលៀកបំពាក់​ថ្មី​សម្រាប់​ខ្លួន​អ្នក អ្នក​ត្រូវ​ដឹង​​ពី​​របៀប​នៃ​ការ​សំអាត ឬ ​ចេះ​បោក​អ៊ុត​ដោយ​ខ្លួន​ឯង ​ដើម្បី​បញ្ចៀស​ការ​ចំណាយ​លុយ​ច្រើន​ខុស​ខ្ទង់។​​ ៤) កុំ​ចង់​ទិញ​សំលៀកបំពាក់​ថ្មីៗ ៖  សំលៀកបំពាក់​ចេញ​ថ្មី​ជា​រៀងរាល់​ថ្ងៃ ហើយ​ប្រសិន​បើ​អ្នក​គិតតែ​ដេញ​តាម​ម៉ូត​នោះ អ្នក​គ្មាន​ថ្ងៃ​អាច​សន្សំ​ប្រាក់​បាន​ឡើយ។ ចូល​ទិញ​សំលៀកបំពាក់​ដែល​សាក​សម​នឹង​អ្នក និង​ទិញ​​អ្វី​ចាំ​បាច់​តែ​ប៉ុណ្ណោះ។ ប្រែ​សម្រួល​៖​​ អ៊ឺង​ ​មួយ​យូ ប្រភព​ ៖ www.lifehack.org