បើអ្នកទៅលេងប្រទេសអង់គ្លេស ហាមធ្វើរឿងទាំង៩យ៉ាងនេះដាច់ខាត
ប្រទេសនីមួយៗតែងតែមានបែបបទ និងទំនៀមទម្លាប់ផ្សេងៗគ្នា។ ក្នុងនាមជាអ្នកទេសចរ ឬទៅធ្វើទស្សនកិច្ចការងារ ឬកម្មសិក្សានៅប្រទេសណាមួយ លោកអ្នកគួរស្វែងយល់ទម្លាប់ ឬតំណមខ្លះៗរបស់ជនជាតិនោះ ហើយបើទៅអង់គ្លេសគួរដឹងរឿងទាំង ៩ចំណុចនេះ៖
១) ហាមថើបថ្ពាល់នៅពេលជួបគ្នាជាសញ្ញាស្វាគមន៍ (កុំច្រឡំមិនមែននៅប្រទេសបារាំងទេ)។
២) កុំនិយាយពាក្យថា "fanny” ទោះបីជាពាក្យនេះមានអត្ថន័យផ្សេង ប៉ុន្តែនៅចក្រភពអង់គ្លេស ពាក្យនេះគេសំដៅទៅលើ «យោនី»។
៣) កុំឈរខុសគេនៅពេលដែលឃើញគេឈររង់ចាំជាជួរ។
៤) កុំឈប់នៅកណ្ដាលចិញ្ចឹមផ្លូវ នៅមុខម៉ាស៊ីនលក់សំបុត្រ ឬនៅកន្លែងឡើងឬចុះជណ្ដើរយន្ត
៥) ត្រូវទិញឱ្យគេម្ដងម្នាក់ (បើអ្នកដើរជាមួយមិត្តជនជាតិអង់គ្លេស ហើយគេទិញភេសជ្ជៈឱ្យអ្នក មិនមែនមកពីគេមានលុយច្រើនទេ តែបន្ទាប់គឺដល់វេនអ្នកទិញឱ្យគេវិញម្ដង)។
៦) កុំទៅលេងតែទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស មានស្កុតឡែន វែល និងអៀរឡង់) ដូច្នេះត្រូវទៅលេងឱ្យបានច្រើន។
៧) កុំសួរគេថា ស្គាល់ព្រះមហាក្សត្រីឬអត់។
៨) កុំនិយាយត្រង់ៗចំន័យដែលអ្នកចង់សំដៅពេក (ពេលខ្លះបើរិះគន់ ត្រូវរកឃ្លានិយាយដោយសមគួរ កុំនិយាយតាមអ្វីដែលអ្នកចង់បញ្ចេញ)។ នេះបើតាមបញ្ជាក់ពីគេហទំព័រ The Independent៕
ដោយ៖រតនៈវិភូ