​កម្ពុជា​នាំ​អង្ករ​ចេញ​​ទៅ​ក្រៅ​ប្រទេស ១៦២ ​២២០​តោន​​ក្នុង​ត្រីមាស​ទី១​ កើន​ឡើង​៨,៥​%​​​



កម្ពុជា ​បាន​នាំ​អង្ករ​​ចេញ​ទៅ​ក្រៅ​ប្រទេស​ប្រមាណ​​ ​១៦២ ​២២០​តោន ​​​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ​២០១៦​នេះ ​​​​ហើយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន គឺ​​កើន​ឡើង​​៨,៥​ភាគរយ​។ ​​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែមួយ​សម្រាប់​​បែបបទ​នាំ​អង្ករ​ចេញ( the Secretariat of One Window Service for Rice Export)​បាន​ឲ្យដឹង​ថា ​អង្ករ​របស់​កម្ពុជា​បាន​នាំ​ចេញ​ទៅ​​ប្រទេស​ ​និង តំបន់​ចំនួន​៥០ ​ហើយ​ប្រទេស​សំខាន់​ៗ​ដែល​ជា​​គោលដៅ​របស់​កម្ពុជា​នោះ ​មាន​ដូច​ជា ​​ចិន ​បារាំង ​​និង ប៉ូឡូញ​។ ចាប់​ពី​ខែ​​មករា ​ដល់​ខែ​មិនា​ ​ចិន​បាន​​​នាំ​ចូល​អង្ករ​កម្ពុជា​ប្រមាណ​​ ៣៧ ១១៨ តោន ​​ហើយ​​បារាំង​នាំ​ចូល​អង្ករ​កម្ពុជា​​​ ២០ ០០៦​តោន ​និង ​ប៉ូឡូញ​ប្រមាណ​ ១៨ ២១២​តោន​។ ​សូម​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ កម្ពុជា​បាន​នាំ​អង្ករ​​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ប្រមាណ​៥៣៨ ​៣៩៦​តោន​៕ ​ដោយ​៖ អ៊ុន​ ​ភក្តី​