ការលក់រថយន្តនៅអឺរ៉ុបកើនឡើង ១៤ ភាគរយក្នុងខែកុម្ភៈ​



ការ​លក់​រថយន្ត​ថ្មី​កើន​ឡើង ១៤ ភាគរយ​នៅ​អឺរ៉ុប​ក្នុង​ខែ​កុម្ភៈ ​ដែល​តួលេខ​នេះ​បាន​ជួយ​ឲ្យ​ក្រុមហ៊ុន Volkswagen បាន​ចាប់​ផ្ដើម​មាន​កំណើន​ត្រឡប់​មក​វិញ ទោះបីជា​មាន​រឿង​អាស្រូវ​​ពាក់ព័ន្ធ​បញ្ហា​បច្ចេកទេស​របស់​ខ្លួន​ក្ដី​។ ការ​ចុះបញ្ជី​របស់​រថយន្ត​បាន​កើន​ឡើង​ដល់ ១ ០៩២ ៨២៥ ​គ្រឿង​ដែល ឆ្នាំមុនមានតែ៩៥៨ ២៣៩ ​គ្រឿង​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ទិន្នន័យរបស់សហភាពអឺរ៉ុប ( EU) និង​សមាគម​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប ( EFTA )។ ​​ក្នុង​ចំណោម​ ២៨ ប្រទេស​នៃ​សហភាព​អឺរ៉ុប​ដោយ ​​គឺ​មាន​តែ​ប្រទេស​ក្រិក​និង ប្រទេស​ហុឡង់ដ៍​​ប៉ុណ្ណោះ​ដែល​​មាន​ការ​​ធ្លាក់​ចុះ​នៃ​ការ​លក់​រថយន្ត​៕ ប្រែ​សម្រួល​៖​​ អ៊ឺង​ ​​មួយ​យូ ប្រភព​ ៖ www.reuters.com
X
5s