ឡានដឹកទំនិញនិនចាត្រៀមវាយលុកទីផ្សារអាស៊ីអាគ្នេយ៍
ក្រុមហ៊ុនដែលទើបនឹងបង្កើតថ្មីមួយមានឈ្មោះថា ឡាននិនចា (Ninja Van) បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងស្វែងរកថវិកាគាំទ្រប្រមាណ ៣០លានដុល្លារអាមេរិកដើម្បីផលិតរថយន្តប្រភេទ B របស់ខ្លួន។ ការស្វែងរកថវិកា នេះគឺធ្វើឡើងដោយអ្នកវិនិយោគទីផ្សារភាគហ៊ុនអន្តរជាតិម្នាក់ដែលប្រតិបត្តិការនៅអាហ្វ្រិក អាមេរិកឡាទីន មជ្ឈិមបូព៌ា និងទួរគី។
ក្រុមហ៊ុនវិនិយោគធំៗចំនួន បី គឺ Monk's Hill, B Capital Group និង Yahoo Japan Capital បានចាប់ដៃគ្នាបោះទុនវិនិយោគគម្រោងផលិតរថយន្តនិនចានេះ។ តាមការឱ្យដឹងពីប្រភពអន្តរជាតិមួយ ទីផ្សាររថយន្តនិនចានេះ នឹងវាយលុកទីផ្សារនៅអាស៊ីអាគ្នេយ៍ទាំងមូល ក្នុងនោះមាន ថៃ វៀតណាម និងហ្វីលីពីនផងដែរ។
ក្រុមហ៊ុនរថយន្តនិនចានេះ បានដាក់ដំណើរការនៅប្រទេសម៉ាឡេស៊ី មិនទាន់បានមួយខែទេ ហើយបានបើកដំណើរការនៅឥណ្ឌូណេស៊ីកាលពីមួយរយៈមុន។ ក្រុមហ៊ុននេះ បានផ្ដល់សេវាដល់អតិថិជន ៣០០០នាក់ និងបានដឹកទំនិញប្រមាណ ១៥០០០ជើងក្នុងមួយថ្ងៃដល់អតិថិជននៅសិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី៕
ដោយ៖ រតនៈវិភូ