​អនុវត្ត​​ទម្លាប់​សំខាន់ៗ​ទាំង​នេះ​​ ​​ដើម្បី​ជួយ​ឲ្យ​​អ្នក​មាន​សុខភាព​ខួរក្បាល​ល្អ​!​​



ខួរក្បាល ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​សម្រាប់​មនុស្ស​ក្នុង​ការ​គិត​ ​និង រិះរក​វិធី​ផ្សេងៗ​​សម្រាប់​ធ្វើ​ការ​ប្រចាំថ្ងៃ។ ​ដូច្នេះ​កាល​ណា​សុខភាព​ខួរក្បាល​ចុះ​អន់ខ្សោយ​ ​វា​នាំ​ឲ្យ​ការ​ធ្វើ​កិច្ចការ​អ្វី​ផ្សេងៗ​ក៏​ថមថយ​​​ដែរ​។ ​ខាងក្រោម​នេះ​ ​ជា​ទម្លាប់​សំខាន់ៗ​មួយ​ចំនួន​​ដែល​ជួយ​ឲ្យ​​​អ្នក​មាន​សុខភាព​ខួរក្បាល​ល្អ​៖​​​

១) ​​គេង​ឲ្យ​គ្រប់គ្រាន់​ដើម្បី​កាត់បន្ថយ​ភាព​ស្មុគស្មាញ​៖

មនុស្ស​មួយ​ចំនួន ​មិន​សូវ​បាន​គេង​គ្រប់គ្រាន់​នោះ​ព្រោះ ​ដោយសារ​រវល់​នឹង​កិច្ចការ​ផ្សេងៗ​។ ​ការ​គេង​មិន​គ្រប់គ្រាន់​​នេះ ​​ពិត​ជា​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​លើ​ផ្នែក​សុខភាព​ខួរក្បាល ​ព្រោះ​វា​នាំ​ឲ្យ​អ្នក​គិត​​កាន់​តែ​ច្រើន ​​ហើយ​ក៏​មាន​ភាព​ស្មុគស្មាញ​កាន់​តែ​ច្រើន​ឡើងៗ​ផង​ដែរ។ ​ដូច្នេះ​ហើយ ​ត្រូវ​បង្កើត​ទម្លាប់​គេង​ឲ្យ​បាន​ទៀង​ ​និង ​គ្រប់គ្រាន់​។

២) ​ជៀសវាង ​ការ​ពិសារ​ស្រា​ ​និង បារី​តាម​តែ​អាច​ធ្វើ​ទៅ​បាន​

ស្រា ​និង បារី​ពិត​ជា​ផ្តល់​ផល​មិន​ល្អ​នោះ​ទេ​ ​ចំពោះ​សុខភាព ​ជា​ពិសេស​ខួរក្បាល​របស់​អ្នក​តែ​ម្តង​។ ​ដូច្នេះ​ហើយ បើ​ចង់​បាន​ខួរក្បាល​ដែល​មាន​សុខភាព​ល្អ ​និង មាន​សមត្ថភាព​ខ្ពស់​នោះ​​ត្រូវ​ព្យាយាម​ជៀស​ឲ្យ​ឆ្ងាយ​ពី​ស្រា ​និង បារី​។

៣) ​ការ​គិត​វិជ្ជមាន​

​ទម្លាប់​គិត​វិជ្ជមាន​នេះ ​ក៏​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក ​អាច​ដំណើរ​ការ​បាន​​​ល្អ​ផង​ដែរ​​ ​ព្រោះ​វា​ជួយ​ឲ្យ​អ្នក​គេច​ផុត​ពី​ការ​ភ័យ​ខ្លាច ​និង បារម្ភ​ខុស​ទំនង​ ​ដែល​ជា​ហេតុ​នាំ​ឲ្យ​សមត្ថភាព​ខួរក្បាល​ចុះ​ខ្សោយ​។ ​ដូច្នេះ​ហើយ ​ព្យាយាម​គិត​ល្អៗ​ ​ហើយ​ជម្រុះ​ចោល​រាល់​គំនិត​អវិជ្ជមាន​ទាំង​ឡាយ​។

៤) ​ឆ្លៀត​ពេល​​កម្សាន្ត​ជាមួយ​ធម្មជាតិ​​ឲ្យ​បាន​ច្រើន​

​ធម្មជាតិ​ ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​ ​ព្រោះ​កាល​ណា​​មនុស្ស​បាន​កម្សាន្ត​ជាមួយ​នឹង​ដើមឈើ ​និង ​ខ្យល់​បរិសុទ្ធ​នោះ ​នឹង​ជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្រស់ស្រាយ​ ​​​បន្ទាប់​ពី​ស្មុគស្មាញ​ដោយសារ​បរិយាកាស​មិន​ល្អ​ក្នុង​ទីក្រុង និង ​បញ្ហា​រឿង​ការងារ​ជា​ដើម​៕

​​ដោយ​៖ រតនា ​វិចិត្រ

​ប្រភព៖ www.success.com & www.brainscape.com

X
5s