សញ្ញា ៦យ៉ាង ដែលបញ្ជាក់ថា បុរសម្នាក់នោះនឹងមិនអាចឈប់ស្រលាញ់អ្នកជាដាច់ខាត
នៅពេលបុរសម្នាក់រកឃើញមនុស្សស្រីដែលគួរអោយទុកចិត្តហើយនោះ ច្បាស់ណាស់ថាគេនឹងចំណាយពេលក្នុងមួយជីវិតដើម្បីបាននារីម្នាក់នោះមកធ្វើជាគូអនាគត។ ដើម្បីអោយកាន់តែច្បាស់ថាបុរសនោះនឹងស្ថិតនៅជាមួយអ្នករហូត អ្នកអាចសង្កេតតាមវិធីខាងក្រោមនេះ៖
១) បុរសដែលប្ដេជ្ញារក្សាចំណងមិត្តភាពនោះ
មានន័យថាទោះបីស្នេហានោះជួបទុក្ខលំបាកយ៉ាងណាក្ដីក៏គេមិនទុកអ្នកចោលដែរ។ បុរសដែលមិនចេះបង្កជម្លោះ ឬក៏លើកខ្លួនឯងសំខាន់ជាងដៃគូនោះគឺជាបុរសដែលស្មោះស្ម័គ្រនឹងអ្នកយ៉ាងប្រាកដ។
២) បុរសដែលមិនដែលគេចពីបញ្ហា
បុរសពិតគឺមិនគេចចេញពីសេចក្ដីលំបាកទេ។ នៅពេលមានបញ្ហា គេមិនខ្លាចនឹងប្រឈមមុខពីព្រោះស្នេហាគឺមានន័យបំផុតនៅពេលអ្នកចេះកាន់ដៃគ្នាឆ្លងផុតបញ្ហាដោយជោគជ័យ។
៣) បុរសដែលតែងយកចិត្តទុកដាក់មិនថារឿងតូចឬធំ
ពេលដែលគេនៅម្នាក់ឯង វាមិនសូវជាសំខាន់ក្នុងការខ្វល់ខ្វាយពីរឿងតូចៗគ្មានប្រយោជន៍ទាំងនោះទេ។ តែនៅពេលគេមានមនុស្សជាទីស្រលាញ់ អ្វីៗក៏ត្រូវបានផ្លាស់ប្ដូរ។ ទោះបីរឿងតូចឬធំក្ដីអោយតែប៉ះពាល់ដល់នារីរបស់គេ គេតែងគិតគូរជានិច្ច។
៤) បុរសដែលឆ្លាតវៃ
នេះមិនបានមានន័យថាអ្នកត្រូវតែស្រលាញ់បុរសណាដែលពូកែនោះទេ។ វាមានន័យថាអ្នកគួរស្វែងរកបុរសណាដែលប្រើប្រាស់គំនិតធ្វើអ្វីមួយដោយឆ្លាតវៃ។ បុរសដែលតែងតែផ្ដល់ដំបូន្មានពិសេសដល់អ្នកនៅពេលអ្នកមានបញ្ហា។
៥) បុរសដែលលើកទឹកចិត្តអោយអ្នកស្រលាញ់ខ្លួនឯង
បុរសដែលតែងតែបង្ហាញពីភាពអស្ចារ្យដែលអ្នកមាន។ ហើយលើកទឹកចិត្តអោយអ្នកចេះរក្សានិងរៀនស្រលាញ់អ្វីដែលខ្លួនឯងមាន។
៦)បុរសដែលយកបញ្ហាអ្នកមកធ្វើជារបស់ខ្លួន
ប្រសិនបើមានអ្វីដែលរំខានដល់អារម្មណ៍អ្នក បុរសម្នាក់នោះក៏មិនស្រណុកខ្លួនដែរ។ ការទទួលយកបញ្ហាមកជារបស់ខ្លួនគឺមិនមែនជារឿងធំសម្រាប់គេទេ។ អ្វីដែលពិបាកបំផុតគឺឃើញមិត្ត ស្រី ខ្លួនមានបញ្ហា៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org