នារីដែលឆ្លាតវៃ តែងអនុវត្តចំណុចទាំង ៤នេះ ដើម្បីរក្សាទំនាក់ទំនងឲ្យបានយូរអង្វែង
នារីដែលមានភាពឆ្លាតវៃ គឺតែងប្រើប្រាស់លក្ខណៈសម្បត្តិដ៏ត្រឹមត្រូវរបស់គេក្នុងការរក្សាចំណងមិត្តភាពជាមួយដៃគូ។ តើពួកគេអនុវត្តតាមបែបណាខ្លះ?
១) តែងតែមានភាពម្ចាស់ការលើខ្លួនឯង៖ នារីដែលមានភាពឆ្លាតវៃមិនដែលស្ដីបន្ទោសទៅកាន់ដៃគូរបស់នាងទេ ព្រោះគេអាចគ្រប់គ្រងលើអារម្មណ៍របស់ខ្លួនឯងបាន។ ពេលនាងជួបបញ្ហា នាងតែងបើកចិត្តយ៉ាងទូលាយ ហើយពិភាក្សាគ្នាដោយចិត្តស្មោះត្រង់ ជៀសវាងបង្កភាពចលាចល។
២) ពេញចិត្តនឹងទទួលយកដៃគូស្នេហា៖ នាងមិនចង់ផ្លាស់ប្ដូរ មនុស្សជាទីស្រលាញ់អោយទៅជាមនុស្សថ្មីម្នាក់ទៀតទេ ។ នាងស្រលាញ់អ្វីដែលមនុស្សជាទីស្រលាញ់របស់នាងមាន។
៣) បង្ហាញពីអារម្មណ៍ដោយមិនលាក់បាំង៖ នាងនឹងមិនខ្លាចបង្ហាញពី អារម្មណ៍ពិតក៏ដូចជារឿងសម្ងាត់នាៗ ទៅមនុស្សជាទីស្រលាញ់នោះទេ។ នាងតែយល់ថាស្នេហាគឺត្រូវតែចេះពិភាក្សានិងហ៊ាននិយាយការពិតជាមួយគ្នា។ ដូចនេះស្នេហាអ្នកនឹងក្លាយទៅជាស្នេហាមួយដ៏គួរអោយទុកចិត្ត។
៤) តែងថែរក្សាដៃគូរបស់នាងជានិច្ច៖ នាងតែងយកសេចក្ដីត្រូវការរបស់ដៃគូមកគិតជានិច្ចមុននឹងធ្វើអ្វីមួយ។ ហើយថែរក្សាដៃគូស្នេហារបស់នាងជានិច្ចព្រោះនាងចង់ធ្វើអោយមនុស្សជុំវិញខ្លួនមានសុភមង្គល៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com