ពិនិត្យចំណុចសំខាន់ ៤​យ៉ាងនេះ ​ដើម្បី​ដឹង​ថា​ម្នាក់​នោះ​គឺ​ជា​មិត្តភ័ក្ដិ​ពិតប្រាកដ​របស់អ្នក​



ចំណង​មិត្តភាព​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ក្នុង​ឆាក​ជីវិត​មនុស្ស​ម្នាក់​ៗ។ តែ​បើ​អ្នក​មិន​បាន​ចាប់​អារម្មណ៍​អោយ​កាន់​តែ​ច្បាស់​ពី​មនុស្ស​ទាំង​នោះ​ អ្នក​អាច​នឹង​មាន​គ្រោះថ្នាក់​ផង​ក៏​ថា​បាន​។ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​ថា​ពួក​គេ​នេះ​ហើយ​ជា​មនុស្ស​ដែល​គួរ​អោយ​ទុក​ចិត្ត​៖​

១) និយាយ​ហើយ​ធ្វើ៖​​ នៅ​ពេល​គេ​សម្រេច​ថា​និយាយ​អ្វី​ហើយ ​​ អ្នក​​ច្បាស់​ជា​ឃើញ​សកម្មភាព​នោះ។ ​ពួក​គេ​មិន​ដែល​និយាយ​ដូច្នេះ​រួច​ទៅ​ធ្វើ​ដូច្នោះ​នោះទេ។

២) មាន​ពេលវេលា​សម្រាប់​អ្នក​ទោះ​បី​រវល់​ក៏​ដោយ៖ មិត្ត​ល្អ​គឺ​មិន​ស្វែង​រក​ពេល​សម្រាប់​ជួប​អ្នក​ទេ គឺ​គេ​បង្កើត​ពេល​វេលា​សម្រាប់​ជួប​អ្នក។ មនុស្ស​ម្នាក់​ៗ​តែ​ង​មាន​កិច្ចការ​រវល់​តែ ​បើ​គេ​ចេះ​ឆ្លៀត​​សម្រាប់​អ្នក​នោះ​​គឺ​ច្បាស់​ណាស់​ថា​គេ​ជា​មិត្ត​ពិត​របស់​អ្នក​ហើយ។​

៣) អោយ​អ្នក​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​បាន៖ អ្នក​ទាំង​នោះ​ស្រលាញ់​អ្នក​។ ហើយ​មិន​ចង់​​ធ្វើ​ការ​គ្រប់​គ្រង​​ទៅ​​លើ​អ្នក​ទេ។ ពួក​គេ​ចង់​អោយ​អ្នក​ធ្វើ​អ្វី​ដោយ​មិន​ចាប់​បាច់​សុំ​ការ​អនុញ្ញាត​ពី​នរណា​ម្នាក់​ឡើយ។

៤) ជួយ​អោយ​អ្នក​ក្លាយ​ជា​មនុស្ស​ល្អ៖ ពេល​អ្នក​មាន​​ទុក្ខ​លំបាក​ពួក​គេ​តែង​នៅ​ជិត​អ្នក​ ហើយ​ទូន្មាន​អ្នក​អោយ​ដើរ​ផ្លូវ​មួយ​ដែល​ត្រឹមត្រូវ​ជានិច្ច៕​

ដោយ៖​ ព្រំ សុវណ្ណកណ្ណិកា  

X
5s