សំនួរ៤ប្រភេទដែលពិបាកឆ្លើយបំផុតក្នុងពេលសម្ភាសន៍ការងារ តែបើឆ្លើយល្អគឺដឹងតែជាប់
មុននឹងពាក្យចូលធ្វើការនៅក្រុមហ៊ុន អ្នកតែងតែមានការត្រៀមខ្លួនយ៉ាងម៉ត់ចត់ជាពិសេសគឺនៅពេលសម្ភាសន៍នេះតែម្ដង ហើយបើសិនបើ អ្នកជាមនុស្សម្នាក់ដែលមិនមានទំនុកចិត្តចំពោះខ្លួនឯងទៀតនោះ វានឹងធ្វើឲ្យអ្នករឹតតែភ័យ។ ៤សំនួរខាងក្រោមនេះគឺជាសំនួរដែលពិបាកជាងគេបង្អស់នៅក្នុងពេលសម្ភាសន៍ នាំឲ្យពិបាករកចម្លើយសមស្របដើម្បីឆ្លើយតបវិញ៖
១) តើចំណុចខ្សោយរបស់អ្នកគឺជាអ្វី? ៖ សំនួរនេះគឺជាសំនួរដែលពេញនិយមជាងគេដោយសារវាអាចធ្វើឲ្យអ្នកសម្ភាសន៍កត់សម្គាល់តាមការសន្ទនារបស់អ្នកថា អ្នកមិនសាកសមជាមួយនឹងការងារមួយនេះនោះទេ។ អ្នកគួរតែត្រៀមចម្លើយសម្រាប់សំនួរមួយនេះដោយចៀសវាងប្រាប់ពីចំណុចខ្សោយដែលទាក់ទងជាមួយនឹងមុខដំណែងការងាររបស់អ្នក។
២) ហេតុអ្វីបានជាអ្នកគួរតែត្រូវបានជ្រើសរើសសម្រាប់មុខដំណែងមួយនេះ? ៖ នៅពេលឆ្លើយសំណួរមួយនេះ អ្នកមិនគួរភ័យនោះទេហើយផ្ទុយទៅវិញអ្នកគួរតែមានទំនុកចិត្តលើខ្លួនឯង ហើយរៀបរាប់ប្រាប់ពីចំណុចខ្លាំង ភាពខុសប្លែកពីបុគ្គលិកទូទៅរបស់អ្នកព្រមទាំងអ្វីដែលអាចអាចផ្ដល់ជាប្រយោជន៍ឬអាចជួយដល់ក្រុមហ៊ុនដើម្បីសម្រេចគោលដៅរបស់ពួកគេបាន។
៣) រៀបរាប់ពីខ្លួនអ្នក៖ ពេលនេះគឺជាពេលដែលអ្នកអាចសរសើរពីតម្លៃរបស់ខ្លួនឯងបាន ដោយនិយាយប្រាប់ពួកគេពីបទពិសោធន៍ដែលអ្នកមាន ជំនាញដែលអ្នកពូកែ ទេពកោសល្យរបស់អ្នក បុគ្គលិកលក្ខណៈរបស់អ្នក ក៏ដូចជាភាពជោគជ័យដែលអ្នកទទួលបានក្នុងពេលកន្លងមក។ ប៉ុន្តែយ៉ាងណាក៏ដោយ វានៅតែមានការលំបាកព្រោះថា ផ្នែកធនធានមនុស្សនឹងចាំស្តាប់ និង សង្កេតអំពីការរៀបរាប់របស់អ្នកក្នុងពេលសម្ភាសន៍នោះ ដូច្នេះបើអ្នកហាក់ដូចជាគ្មានទំនុកចិត្តលើខ្លួនឯងទេ វានឹងធ្វើឲ្យគេកត់សម្គាល់ពីចំណុចខ្សោយរបស់អ្នកមិនខាន។
៤) តើអ្នកគិតថាជីវិតរបស់អ្នកក្នុងពេល៥ឆ្នាំទៅមុខទៀតនឹងទៅជាយ៉ាងណា? ៖ ចូរកុំនិយាយឲ្យសោះថាអ្នកមិនដឹងព្រោះវាបង្ហាញពីភាពទន់ខ្សោយដែលថាអ្នកជាមនុស្សម្នាក់ដែលគ្មានគម្រោងឬក្ដីសុបិនច្បាស់លាស់។ អ្នកគួរនិយាយលម្អិតពីគម្រោងទៅអនាគតរបស់អ្នកទោះបីវាតូចឬធំក៏ដោយ ដើម្បីធ្វើឲ្យពួកគេជឿជាក់បានថាអ្នកជាមនុស្សម្នាក់មានមហិច្ឆតាហើយអាចជួយសម្រេចគោលដៅរបស់ក្រុមហ៊ុនពួកគេបាន៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.cheatsheet.com