​បើ​ចង់​បាន​ស្នេហា​ពិត​ ​ទាល់​តែ​ចេះ​ទទួល​ស្គាល់​​ចំណុច​សំខាន់ៗ​ទាំង​៣​នេះ​សិន​



តើ​អ្នក​គិត​ថា​​​ទី​ណា​ក៏​សុទ្ធ​តែ​មាន​ស្នេហា​ពិត​ឬ? វា​អាស្រ័យ​ទៅ​លើ​ដៃ​គូ​ស្នេហា​ទាំង​នោះ​ ថា​តើ​ពួក​គេ​ មាន​ការ​យល់​ដឹង​អ្វី​ខ្លះ​ ដើម្បី​រក្សា​ស្នេហា​អោយ​មាន​ភាព​យូរ​អង្វែង​និង​ស្មោះ​ត្រង់​​នោះ។ បើ​អ្នក​ខ្វះ​ការ​យល់​ដឹង​​អ្នក​នឹង​គ្មាន​ថ្ងៃ​ទទួល​បាន​ស្នេហា​មួយ​ដ៏​ពិត​ប្រាកដ​ពី​នរណា​ម្នាក់​ឡើយ។ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង៖

១) ស្នេហា​ត្រូវ​មាន​ការ​តស៊ូ​៖ មនុស្ស​ភាគ​ច្រើន​ចង់​មាន​ស្នេហា​ដោយ​សារ​តែ​គេ​គិត​ថា​វា​អាច​នាំ​អោយ​ខ្លួន​គេ​សប្បាយ​ចិត្ត​ ច្រើន​ជាង​មុន។ ប៉ុន្តែ​វា​អាច​ជា​កំហុស​មួយ​ក៏​ថា​បាន​ព្រោះ​ ស្នេហា​មិន​អាច​មាន​តែ​ពេល​សប្បាយ​រហូត​នោះ​ទេ។ វា​ទាមទារ​អោយ​អ្នក​ខិត​ខំ​តស៊ូ​ នៅ​ពេល​ដែល​អ្នក​ជួប​នឹង​ឧបសគ្គ​ណា​មួយ។

២) ត្រូវ​គោរព​សិទ្ធិ​របស់​ដៃ​គូ​អ្នក៖ ទោះ​បី​អ្នក​ស្រលាញ់​គ្នា​មែន​តែ​ អ្នក​ក៏​ត្រូវ​ទុក​​សិទ្ធិ​បុគ្គល​សម្រាប់​ដៃ​គូ​របស់​អ្នក​ខ្លះ​​ដែរ។ អ្នក​អាច​ជា​ម្ចាស់​ចិត្ត​របស់​គេ​​ តែ​អ្នក​ក៏ ​មិន​អាច​មាន​សិទ្ធិ​ទាំង​ស្រុង​ទៅ​បញ្ជា​ចិត្ត​គេ​បាន​ដែរ។ ត្រូវ​ទុក​ចន្លោះ​ ខ្លះ​សម្រាប់​អោយ​គេ​មាន​ពេល​វេលា​ដល់​ខ្លួន​ឯង​ផង។

៣) ត្រូវ​មាន​ទំនាក់ទំនង​ល្អ៖ អ្នក​ត្រូវ​ចេះ​ប្រើប្រាស់​ពេលវេលា​ក្នុង​ការ​ទាក់​ទង​គ្នា​អោយ​បាន​ញឹកញាប់​ ព្រោះ​ការ​ព្រងើយកន្តើយ​ដាក់​គ្នា​អាច​បណ្ដាល​អោយ​អ្នក​ទាំង​សង​ខាង​មាន​ការ​អន់​ចិត្ត​ក៏​ថា​បាន​៕

ដោយ៖​ ព្រំ ​សុវណ្ណកណ្ណិកា  

X
5s