​ស្ត្រី​​​មាន​​ជាង​គេ​បំផុត​ក្នុង​លោក​ ១៥​នាក់​​ ដែល​មាន​បាន​ពី​កម្លាំង​ញើស​ឈាម​​ខ្លួន​ឯង​​ខាង​ក្រោម​នេះ​ គឺ​ជា​បញ្ជី​ឈ្មោះ​​ស្ត្រី​ចំនួន​ ១៥​នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​​ក្នុង​លោក​ដែល​​ប្រាក់​សុទ្ធ​តែ​​កើត​ចេញ​ពី​កម្លាំង​ញើស​ឈាម​​​ខ្លួន​ឯង។ នេះ​បើ​យោង​តាម​ទិន្នន័យ​ទទួល​បាន​ពី​ Wealth-X។ ​​ស្ត្រី​ទាំង​ ១៥​នាក់​នោះ​​​​គឺ​៖

១) ​អ្នក​ស្រី​ Zhou Qunfei ​វ័យ​ ៤៦​ឆ្នាំ​ ​​មាន​ទ្រព្យ​សម្បត្តិ​​ ៦​ពាន់​លាន​​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​ចិន​ ​​និង​រក​ស៊ី​ផ្នែក​កម្មន្តសាល។

២) ​អ្នក​​ស្រី​ Diane Hendricks ​វ័យ​ ៦៩​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ៥,៦​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​សហរដ្ឋ​អាមេរិក​ និង​រក​ស៊ី​ផ្នែក​​សម្ភារៈ​សំណង់​។

៣) ​អ្នក​ស្រី​​ Chan Laiwa ​​វ័យ​ ៧៤​​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ៥,២​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​​ចិន​​ និង​រក​ស៊ី​ផ្នែក​​​អចលនទ្រព្យ​។

៤) ​អ្នក​ស្រី​ Pollyanna Chu ​វ័យ​ ៥៨​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ៤,៩​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​សហរដ្ឋ​អាមេរិក​ និង​រក​ស៊ី​ផ្នែក​​​ហិរញ្ញវត្ថុ​។

៥) ​អ្នក​ស្រី​ Elizabeth Holmes ​វ័យ​ ៣២​​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ៤,៥​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​​សហរដ្ឋ​អាមេរិក​ និង​រក​ស៊ី​ផ្នែក​សុខាភិបាល​។

៦) ​អ្នក​ស្រី​​ Doris Fisher ​វ័យ​ ៨៤​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ៣,២​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​សហរដ្ឋ​អាមេរិក​ និង​រក​ស៊ី​ផ្នែក​​​គ្រឿង​សម្អាង។

៧) ​​អ្នក​ស្រី​ Jin Sook Chang ​វ័យ​ ៥២​​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ៣,១​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​សហរដ្ឋ​អាមេរិក​ និង​រក​ស៊ី​ផ្នែក​​សម្ភារៈ​សំណង់​។

៨) ​អ្នក​ស្រី​ TIE: Oprah Winfrey ​វ័យ​ ៦២​​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ២,៨​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​សហរដ្ឋ​អាមេរិក​ និង​រក​ស៊ី​ផ្នែក​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​។

៩) ​អ្នក​ស្រី​ Wu Yajun ​វ័យ​ ៥១​​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ២,៨​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​​ចិន​និង​រក​ស៊ី​ផ្នែក​​អចលនទ្រព្យ​​។

១០) ​អ្នក​ស្រី​ Giuliana Benetton ​វ័យ​ ៧៨​​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ២,៧ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​​អ៊ីតាលី​​ និង​រក​ស៊ី​ផ្នែក​គ្រឿង​សម្អាង​។

១១) ​អ្នក​ស្រី​ Judy Faulkner (លេខ​១១)​ ​វ័យ​ ​៧២​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ២,៥ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​សហរដ្ឋ​អាមេរិក​ និង​រក​ស៊ី​ផ្នែក​​​គ្រឿង​ទុន​សម្រាប់​វិស័យ​សុខាភិបាល។

១២) ​អ្នក​ស្រី​ Zhang Xin (លេខ​ ១១​ស្ទួន) ​វ័យ​ ៥០​​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ២,៥​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​​ចិន​​ និង​រក​ស៊ី​ផ្នែក​អចលនទ្រព្យ​។

១៣) ​អ្នក​ស្រី​ Johnelle Hunt (លេខ​ ១១​ស្ទួន) ​វ័យ​ ៨៤​​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ២,៥​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​សហរដ្ឋ​អាមេរិក​ និង​រក​ស៊ី​ផ្នែក​ភស្តុភារ​។

១៤) ​អ្នក​ស្រី​ Marian Ilitch ​វ័យ​ ​៨៣​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ២,៤ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​សហរដ្ឋ​អាមេរិក​ និង​រក​ស៊ី​​ចម្រុះ​។

១៥) ​អ្នក​ស្រី​ Lynda Resnick ​វ័យ​ ៧២​​ឆ្នាំ​ មាន​ទ្រព្យ​សម្បត្តិ​​ ២,៤​ពាន់​លាន​ដុល្លារ​​ មាន​ស្រុក​កំណើត​នៅ​​សហរដ្ឋ​អាមេរិក​ និង​រក​ស៊ី​ផ្នែក​កសិកម្ម៕

ដោយ៖ រតនៈវិភូ

X
5s