ហេតុផល​​៦យ៉ាង​ដែល​អ្នក​គួរ​បង្កើត​ប្លុក (blog) ផ្ទាល់ខ្លួននៅថ្ងៃនេះ​



មនុស្ស​ជា​ច្រើន​បាន​បង្កើតប្លុក (Blog) ​មួយ​សម្រាប់​ខ្លួន​ឯង ​ដើម្បី​សរសេរ​ពី​អ្វី​ដែល​គេ​នឹក​ឃើញ។ ​ក្នុង​នោះ​មាន​រឿង​ជា​ច្រើន​ដែល​​កើត​ឡើង​ក្នុង​សង្គម​ ក៏​ដូច​ជា​កិច្ចការ​សាលា​​ផ្សេង​ទៀត​ដែល​ពួក​គេ​មាន​ចម្ងល់​។ ក្រៅ​ពី​នេះ​តើ​អ្នក​ចង់​ដឹង​ពី​សារប្រយោជន៍​ជា​ច្រើន​ទៀត ​​នៃ​ការ​បង្កើត​គេហទំព័រ​ខ្លួន​ឯង​​ដែរ​ឬ​ទេ?​ ១) អ្នក​អាច​ទទួល​បាន​លុយ​ពី​វា​៖​ អ្នក​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ប្រសិន​បើ​​មាន​គំនិត​ធ្វើ​ការ​ជាមួយ​វា។​​ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ប្រសិន​​មាន​គំនិត​កែ​ច្នៃ​ធ្វើ​អ្វី​ប្លែក​ៗ ដើម្បី​ទាក់​ទាញ​ចំនួន​អ្នក​ចូល​អាន​​អោយ​បាន​ច្រើន​នោះ ។ ២) ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ពិភពលោក៖ អ្នក​អាច​មាន​សមត្ថភាព​ក្នុង​ការ​ទាក់ទង​ទៅ​កាន់​ពួក​គេ​បាន​តាម​រយៈ​​ ការ​​ចែក​រំលែក​គំនិត​ដែល​អ្នក​មាន​ទៅ​កាន់​ពួក​គេ​ ។ រួម​ទាំង​ការ​ចែក​រំលែក​ គំនិត​ ​និង​ចំណេះ​គ្រប់​ផ្នែក​មក​កាន់​អ្នក​វិញ​ផង​ដែរ។ ៣) មិន​ចំណាយ​លុយ​ច្រើន​ក្នុង​ការ​បង្កើត​វា​ទេ៖​ អ្នក​ចំណាយ​ថវិកា​តិច​បំផុត​ដើម្បី​បង្កើត​វា​ ក្នុង​នោះ​ដោយ​គ្រាន់​តែ​​ភ្ជាប់​ប្រព័ន្ធ​ អ៊ីនធឺណិត​ប៉ុណ្ណោះ​ អ្នក​នឹង​អាច​បង្កើត​វា​បាន​តាម​ចិត្ត​​ដែល​ចង់​បាន​។ ៤) អាច​ទទួល​បាន​ជំនាញ​ថ្មី​​​ៗ​ ៖​ អ្នក​អាច​ទទួល​បាន​ជំនាញ​ថ្មី​ ៗ​ជា​ច្រើន​ទៀត​រួម​មាន​ ការ​សរសេរ​ដើម្បី​ធ្វើ​យ៉ាង​ណា​ទាក់​ចិត្ត​អ្នក​អាន​ ការ​កែច្នៃ​​ រូបភាព​ផ្សេង​ៗ​លើ​គេហទំព័រ​នោះ​ ផង​ដែរ។ ៥) ផ្ដល់​ប្រយោជន៍​ដល់​ការ​រក​ស៊ី​របស់​អ្នក​៖​ ប្រសិន​បើ​ថ្ងៃ​អនាគត​ អ្នក​មាន​គំនិត​ក្នុង​ការ​ធ្វើ​ជំនួញ​អ្វី​មួយ​ គេហទំព័រ​នេះ​ អាច​ជួយ​សម្រួល​ដល់​​ការងារ​នោះ​​យ៉ាង​ច្រើន​។ អ្នក​អាច​បង្ហាញ ​ជា​គំនិត​រក​ស៊ី​អ្វី​មួយ​ទៅ​កាន់​អ្នក​ដទៃ​​និង​ ធ្វើ​ការ​វាស់​ស្ទង់​ពី​មតិ​ទាំង​នោះ​ចំពោះ​គំនិត​អាជីវកម្ម​អ្នក​។ ៦) ស្វែង​រក​អ្វី​ដែល​ថ្មី​ដោយ​ខ្លួន​ឯង៖ វា​អាច​ជា​កន្លែង​មួយ​ដឹក​នាំ​អ្នក​ទៅ​រក​អ្វី​ដែល​ថ្មី។ ពេល​ខ្លះ​ អ្នក​មាន​ចម្ងល់​ពី​អ្វី​មួយ​ តែ​មិន​ដឹង​ថា​ទី​ណា​ដែល​សាក​សម​​​អោយ​អ្នក​បក​ស្រាយ​យោបល់​ទាំង​នោះ។ ​ គេហទំព័រ​នេះ​​អាច​ជា​កន្លែង​ជំរុញ​​អ្នក​ទៅ​រក​អ្វី​ដែល​អ្នក​ចង់​​បាន​៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖​ income.com