​អនុវត្ត​គន្លឹះ​ទាំង​៤​​នេះ ​​​ដើម្បី​​លុប​បំបាត់​ទម្លាប់​អាក្រក់​​របស់​អ្នក​ចេញ​ឲ្យ​អស់​



ទម្លាប់​អាក្រក់​ងាយ​នឹងកើតឡើងចំពោះមនុស្សគ្រប់គ្នាខ្លាំងណាស់ ​​ហើយ​វា​ក៏​មិន​ងាយ​នឹង​កែប្រែ​នោះ​ដែរ តែ​វិធី​ធម្មតា​ទាំង៤​ខាងក្រោម​នឹង​ជួយ​អ្នក​បាន​ប្រសិន​បើ​អ្នក​មាន​ទឹកចិត្ត​ក្នុង​ការ​កែប្រែ៖ ១) ត្រូវ​ដឹង​ខ្លួន​ហើយ​ព្រម​ទទួល​ស្គាល់​ការពិត៖ មាន​មនុស្ស​ជាច្រើន​មិន​បាន​ដឹង​ខ្លួន​នោះ​ទេ​ថា​ពួកគេ​មាន​ទម្លាប់​អាក្រក់​ជាប់​ខ្លួន​ហើយ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​មិន​ព្រម​ទទួល​ស្គាល់​និង​មិន​ព្រម​ចង់​កែប្រែ​នោះ​ទេ។ ដូច​នេះ​អ្នក​ត្រូវ​តែ​ស្គាល់​សិន​ថា​តើ​អ្នក​មាន​ទម្លាប់​អាក្រក់​អ្វីខ្លះ។ ២) អនុវត្ត​ទម្លាប់​ថ្មី៖ នៅ​ពេល​ដែល​ដឹង​ថា​ខ្លួន​មាន​ទម្លាប់​មិន​ល្អ​អ្វី​ខ្លះ​ អ្នក​គួរ​តែ​រក​នឹក​វិធីសាស្ត្រ​ឬ​ទម្លាប់​ល្អ​ថ្មី​មក​ជំនួស​វិញ។ បន្ថែម​​ពី​លើ​នោះ​អ្នក​គួរ​តែ​អនុវត្ត​ថ្មី​នោះ ​ឲ្យ​បាន​យូរ​រហូត​ដល់​តែ​អ្នក​ទម្លាប់​ធ្វើ​វា។ ៣) ផ្លាស់ប្ដូរ​វា​តាម​សម្រួល៖ អ្នក​មិន​ត្រូវ​បង្ខំ​នោះ​ទេ​ តែ​យ៉ាង​ណា​ក៏​ដោយ​អ្នក​ត្រូវ​តែ​អនុវត្ត​ទម្លាប់​ថ្មី​របស់​អ្នក​ជា​ប្រចាំ​ព្រោះ​ថា​បើ​អ្នក​ចង់​ផ្លាស់ប្ដូរ​អ្វី​មួយ​វា​ត្រូវ​ការ​ពេល​វេលា​យូរ។ ៤) នៅ​ជុំវិញ​បរិយាកាស​ដែល​អាច​ជួយ​អ្នក​ឲ្យ​សម្រេច​វា​បាន៖ មិន​ថា​ជា​មិត្តភ័ក្ដិ ទី​តាំង​ ឬ​អ្នក​ដទៃ​ក៏​ដោយ ពួកគេ​សុទ្ធតែ​មាន​ឥទ្ធិពល​ដល់​ការ​កែ​ប្រែ​ទម្លាប់​របស់​អ្នក។ អ្នក​គួរ​តែ​គិត​ឲ្យ​បាន​ល្អ​ព្រោះ​ពួកគេ​អាច​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ឬ​បរាជ័យ​ក្នុង​ការ​ផ្លាស់ប្ដូរ​ទម្លាប់​របស់​អ្នក៕ ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.huffingtonpost.com